កិច្ចប្រជុំសម្រាប់សមាជិករបស់អង្គការ គ.ស.ក លើកទី២៨៤ ស្ដីពី “យន្តការហិរញ្ញវត្ថុចម្រុះសម្រាប់ភាពធន់របស់អង្គការសង្គមស៊ីវិល”
ក្នងពេលដែលការអភិវឌ្ឍសកលកំពុងមានការប្រែប្រួល ការទទួលបានជំនួយមូលនិធិអភិវឌ្ឍន៍កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើង។ គំរូហិរញ្ញប្បទាន ដែលប្រកបដោយចីរភាពអាចជាជម្រើសសម្រាប់អង្គការសង្គមស៊ីវិលដើម្បីបំពេញបន្ថែមមូលនិធិជំនួយធម្មតា និងអនុញ្ញាតឱ្យពួកគេធ្វើពិពិធកម្មធនធានសម្រាប់ការកសាងភាពធន់របស់ខ្លួន។ ដូច្នេះ គណៈកម្មាធិការសហប្រតិបត្តិការសម្រាប់កម្ពុជា (គ.ស.ក) បានរៀបចំកិច្ចប្រជុំសមាជិកលើកទី 284 ក្រោមប្រធានបទ "ទម្រង់ហិរញ្ញវត្ថុចម្រុះសម្រាប់ភាពធន់របស់អង្គការសង្គមស៊ីវិល" នៅថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2026 ជាមួយនឹងអ្នកចូលរួមសរុបចំនួន ៦៤ (២៧ ស្ត្រី) មកពីអង្គការសមាជិក។
នៅក្នុងកិច្ចប្រជុំនេះ ស្ថាប័នពីរបានចែករំលែកបទពិសោធន៍របស់ពួកគេអំពីវិធីសាស្រ្តហិរញ្ញវត្ថុចម្រុះ។ អង្គការGood Return បានចែករំលែកអំពីImpact Investment Fund ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ សហគ្រាសខ្នាតតូច និងមធ្យម (MSME)។ អង្គការ International Development Enterprises (iDE) Cambodia បានបង្ហាញវិធីសាស្រ្តអភិវឌ្ឍន៍តាមបែបប្រព័ន្ធទីផ្សារ ឧទហរណ៍នៃសហគ្រាសសង្គម និងមូលបត្រអភិវឌ្ឍន៍អនាម័យជនបទកម្ពុជា និងមេរៀនសំខាន់ៗសម្រាប់អង្គការសង្គមស៊ីវិល។
ទម្រង់ហិរញ្ញវត្ថុចម្រុះទាំងនេះគឺជាគំនិតសម្រាប់អង្គការសមាជិកពិចារណា ដើម្បីជាជម្រើស និងភាពចម្រុះនៃមូលនិធិ សម្រាប់ភាពធន់។
Documents
Other Latest News
ប័ណ្ណសមធម៌ជួយសម្រាលបន្ទុកគ្រួសារក្រីក្រ និងបង្កើនលទ្ធភាពទទួលបានសេវាសុខភាពទូទៅ
លោកពូ ព្រឹម ហ៊ាន រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ គ្រួសាររបស់លោកពូមានសមាជិកសរុប ១១ នាក់ ក្នុងនោះកូ
កិច្ចប្រជុំនៃភាពជាដៃគូ ដើម្បីលើកកម្ពស់និងបណ្ដុះវប្បធម៌នៃការប្រតិបត្តិល្អ និងនិរន្តរភាពរបស់អង្គការសហគមន៍មូលដ្ឋាន
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) បានរៀបចំកិច្ចប្រជុំនៃភាពជាដៃគូ ដើម្បីលើកកម្ពស់ និងបណ្ដុះវប្បធម៌នៃការប្រតិបត្តិល្អ និងនិរន្តរភាពរបស់អង្គការសហគមន៍មូលដ្ឋាន។










