តើធ្វើយ៉ាងម៉េចដើម្បីក្លាយជាសមាជិករបស់អង្គការ គ.ស.ក

ប្រភេទអង្គការសមាជិក

អង្គការសមាជិកមានពីរប្រភេទ៖ សមាជិកពេញសិទ្ធិ  និងសមាជិកគាំទ្រ

  • ១. សមាជិកពេញសិទ្ធិ៖ មានសិទ្ធិកៀរគរ និងផ្តល់សម្លេង និងធ្វើការបោះឆ្នោតគាំទ្រ។ បុគ្គលិកក្នុងអង្គការសមាជិកអាចតែងតាំង និងចូលរួមបោះឆ្នោត គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មការផ្សេងៗទៀតរបស់អង្គការ គ.ស.ក។ អង្គការដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់ដូចចំនុចខាងក្រោម (ព័ត៌មានលំអិតមានក្នុង លក្ខន្តិកៈរបស់អង្គការ គ.ស.ក) នឹងដាក់ពាក្យជាសមាជិកពេញសិទ្ធិ។
  • ២. សមាជិកគាំទ្រ៖ មានសិទ្ធិកៀរគរសម្លេងគាំទ្រ និងផ្តល់សម្លេងគាំទ្រ។ បុគ្គលិកក្នុងអង្គការសមាជិកអាចតែងតាំង និងចូលរួមបោះឆ្នោត អនុគណៈកម្មាធិការផ្សេង ឬចូលរួមក្នុងគណៈកម្មការមិនព្រៀងទុក របស់អង្គការ គ.ស.ក។

អង្គការសង្គមស៊ីវិល ដែលដាក់ពាក្យសុំចូលជាសមាជិកត្រូវតែបង់សេវា ៥០ ដុល្លារ(ប្រមាណ ២០០.០០០ រៀល) សម្រាប់ការត្រូតពិនិត្យឯកសារ និងចូលរួមសកម្មភាពគម្រោង និងស្ថាប័ន ដូចដែលបានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុង សម្រាប់ការអង្កេតការណ៍របស់អង្គការ គ.ស.ក។

ឯកសារ ដែលត្រូវភ្ជាប់ជាមួយពាក្យចូលជាសមាជិករួមមាន ៖

  • លិខិតបង្ហាញពីគោលបំណងចូលរជាសមាជិកភាព ១ច្បាប់  ជូនដល់នាយក/នាយិកាប្រតិបត្តិអង្គការ គ.ស.ក
  • លិខិតបញ្ជាក់ពីស្នាក់ការកណ្តាល ដែលបញ្ជាក់ពីស្ថានភាពមិនស្វែងរកប្រាក់ចំណេញ និងជាអង្គការមិនមែនរដ្ឋាភិបាល (សម្រាប់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ)។
  • ឯកសារចុះបញ្ចី ឬអនុស្សារណៈយោគយល់គ្នា ដែលបញ្ជាក់អំពីលក្ខណៈជាអង្គការសង្គមស៊ីវិល (សមាគម ឬអង្គការមិនមែនជារដ្ឋាភិបាល ដែលពុំរកផលចំណេញ) ពីក្រសួងការបរទេសនិងទំនាក់ទំនងអន្តរជាតិ ឬក្រសួងមហាផ្ទៃ។
  • លក្ខន្តិកៈ  ឫធម្មនុញ្ញរបស់អង្គការ
  • ការពិពណ៌នាអំពីកម្មវិធី និង/ឬគម្រោងក្នុងប្រទេសកម្ពុជាដែលរួមមាន គោលដៅគោលបំណង អ្នកទទួលផល ដែលបានគ្រោងទុក និងថវិកាប្រតិបត្តិការប្រចាំឆ្នាំ និង/ឬការចុះអនុស្សារណៈយោគយល់ជាមួយក្រសួងពាក់ព័ន្ធ។
  • ទម្រង់/ពាក្យស្នើសុំចូលជាសមាជិក (អង្គការ គ.ស.ក នឹងផ្តល់ជូន)

សេវាសមាជិកភាព

សេវាសមាជិកភាពប្រចាំឆ្នាំត្រូវគិតទៅតាមកញ្ចប់ថវិកាប្រចាំឆ្នាំ ដែលបានអនុម័តដោយគុណនឹង ០.០០២២៥ ។ តែសេវាសមាជិកភាពប្រចាំឆ្នាំមិនលើសពី ៣.០០០ ដុល្លារ (ប្រមាណ១២.០០០.០០០ រៀល)ឡើយ។ សេវាសមាជិកភាពត្រូវបង់ចាប់ពីថ្ងៃទី ២ ខែមករា ដល់ថ្ងៃទី ៣០ ខែមីនា នៃឆ្នាំសារពើពន្ធរបស់សមាជិក។

សមាជិកគាំទ្រ បង់សេវាសមាជិកភាពត្រឹមតែ ៧៥ភាគរយ នៃតម្លៃសេវាសមាជិកភាពពេញសិទ្ធិ

 

Documents

CCC Member Benefit Grid KH

Downloads

CCC Member Benefit Grid EN

Downloads
Event Calendar
21 Nov 2025, CIVIL SOCIETY’S PATHWAY THROUGH THE CSO ROADMAP
28 Nov 2025, Do No Harm Community of Practice Forum
05 Dec 2025, Farewell and Welcome ED