Match Funding Application Forms

Organization : CCC

Date Post : 18 May 2026

សេចក្តីប្រកាសសម្រាប់ការដាក់ឯកសារទស្សនៈទានមូលនិធិផ្គូរផ្គង

សម្រាប់ការស្នើសុំគម្រោង

បិទការទទួលត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦

 

លក្ខខណ្ឌតម្រូវ៖

  • ការដាក់ឯកសារទស្សនៈទានដើម្បីស្នើសុំគម្រោងនេះ គឺសម្រាប់តែអង្គការសង្គមស៊ីវិលក្នុងស្រុកឬអង្គការសហគមន៍មូលដ្ឋានដែលបានចូលរួមរៀនវគ្គការកៀរគរធនធានកន្លងមកជាមួយអង្គការ គ.ស.ក ប៉ុណ្ណោះ។
  • បដិភាគធនធានចំនួន៥០% រវាងម្ចាស់ជំនួយ និងការចូលរួមបដិភាគ៥០%ពីអ្នកអនុវត្តគម្រោងចំពោះគម្រោងដែលបានស្នើសុំនោះ។
  • ថវិកាសរុបសម្រាប់គម្រោងនេះមានទឹកប្រាក់ចំនួន៣៥០០ដុល្លារប៉ុណ្ណោះ ឬស្មើនឹងពាក់

កណ្តាល នៃទឹកប្រាក់សរុបដែលគម្រោងបានដាក់ស្នើដែលមិនអាចលើសពី៣៥០០ដុល្លារ។

  • មានតែអង្គការចំនួនប្រាំ(៥)ប៉ុណ្ណោះដែលនឹងត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោងនេះ។
  • រយៈពេលអនុវត្តគម្រោងចាប់ពីខែមិថុនា ដល់ខែកញ្ញា ២០២៦។
  • សម្រាប់ផែនការនៃការកៀរគរធនធាន តម្រូវអោយប្រើប្រាស់បច្ចេកទេសនៃការកៀរគរធនធានក្នុងស្រុកមួយ ឬពីរប្រភេទដោយធ្វើយ៉ាងណារកផលចំណេញយ៉ាងតិច២ដង លើការចំណាយគម្រោងទាំងមូល។

សំគាល់ លោក លោកស្រីដែលមានចំណាប់អារម្មណ៍ សូមធ្វើការបំពេញទម្រង់ឯកសារទស្សនៈទានផែនការនៃការកៀរគរធនធាន និងផែនការថវិកា ដែលបានជូនភ្ជាប់ និងសូមផ្ញើត្រឡប់វិញតាមរយៈអ៊ីម៉ែល raingsey.roeung@ccc-cambodia.org  អោយបានមុនថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦

សម្រាប់ព័ត៌មានបន្ថែម អាចធ្វើសាកសួរ អ្នកស្រី រឿង រង្សី តាមរយៈលេខទូរស័ព្ទ ០៧៧ ៧៣៩៩១១ (តេឡេក្រាម)Email: raingsey.roeung@ccc-cambodia.org
សូមអរគុណ

សូមទាញយកឯកសារដូចខាងក្រោមនេះ

1. ផែនការកៀរគរធនធានសម្រាប់គម្រោង

2. ទំរង់ឯកសារទស្សនៈទាន

3. ផែនការថវិកា

Event Calendar
02 Sep 2026, DNH CoP "From Principle to Practice"
03 Sep 2026, Finance Learning Forum
07 Sep 2026, HID Project Management Training
11 Sep 2026, National Workshop on Tax Compliance for Associations and Non-Governmental Organizations (NGOs) and Social Enterprises
22 Sep 2026, From Dialogue to Action: Advancing Gender Equality and Safe Workplaces to support Cambodia’s LDC Graduation