របៀបវារៈ នៃការសិក្សាស្រាវជ្រាវ

អង្គការគណះកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) បានចូលរួមដោះស្រាយក្នុងកិច្ចប្រឹងប្រែង ជាច្រើនក្នុងន័យអភិវឌ្ឍដោយចីរភាពក្នុងប្រទេសកម្ពុជា។ ការសិក្សាស្រាវជ្រាវបានក្លាយជាឧបករណ៍យ៉ាងសំខាន់ ដោយផ្អែកលើភាពជាក់ស្តែងក្នុងការសំដៅគាំទ្រដល់កម្មវិធីការងារ គោលនយោបាយ និងដំណើរការ សម្រេចចិត្ត។ ថ្មីៗនេះ អង្គការ គ.ស.ក បានគ្រោងនូវប្រធានបទសិក្សាស្រាវជ្រាវជាច្រើនក្នុងរយះពេលប៉ុន្មានឆ្នាំជាបន្តបន្ទាប់ខាងមុខនេះ ដើម្បីស្វែងរករបកគំហើញពីការសិក្សាទាំងនោះដើម្បីទ្រទ្រង់ក្នុងការតស៊ូមតិ និងការថ្លឹងថ្លែងក្នុងគោលនយោបាយនៅកំរិតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ជាការជាក់ស្តែង របៀបវារៈនៃការសិក្សាស្រាវជ្រាវ គឺត្រូវបានផ្តោតសំខាន់ទៅលើ បរិយាកាសអំណោយផលចូលរួមរបស់អង្គការសង្គមស៊ីវិល អភិបាលកិច្ច និងប្រសិទ្ឋភាពនៃការអភិវឌ្ឍបែបប្រជាធិតេយ្យ ដែលអង្គការសង្គមស៊ីវិលត្រូវបានចាត់ទុកជាយន្តការកម្លាំងជំរុញ ដើម្បីចូលរួមវិភាគទានប្រឹងប្រែងអភិវឌ្ឍដោយចីរភាពក្នុងប្រទេសកម្ពុជាទាំងមូល។ ជារៀងរាល់ឆ្នាំ អង្គការ គ.ស.ក បានចេញលទ្ឋផលសិក្សាស្រាវជ្រាវជាច្រើន ដើម្បីផ្តល់ពត៌មានសំរាប់កម្មវិធី ជម្រើសគោលនយោបាយ និងប្រើប្រាស់ជាឯកសារយោងទ្រទ្រង់ដល់ការអភិវឌ្ឍនិងការធ្វើសេចក្តីសម្រចចិត្តដោយប្រសិទ្ឋិភាព។ ថ្មីៗនេះ អង្គការ គ.ស.ក បានផ្តល់គំនិតផ្តួចផ្តើមក្នុងការសិក្សាស្រាវជ្រាវដល់អ្នកស្រាវជ្រាវទាំងក្នុង និងក្រៅរបស់អង្គការ គ.ស.ក ដោយបានទទួលថវិកាពីសហភាពអឺរ៉ុប និងប្រេតអប់ដឺវើល ក្រោមកម្មវិធី “ពង្រឹងសង្គមស៊ីវិលដើម្បីការអភិវឌ្ឍដោយចីរភាពបែបប្រជាធិតេយ្យនៅកម្ពុជា” និងថវិកាឧបត្ថម្ភពីប្រភពផ្សេងទៀត។ ទន្ទឹមនឹងនេះ អង្គការ គ.ស.ក ក៏បានប្តេជ្ញាចិត្តធ្វើការសិក្សាស្រាវជ្រាវនានាមានដូចតទៅ:

  • ការសិក្សាពីគំរូស្តង់ដារឈានមុខនៃការប្រតិបត្តិល្អសម្រាប់អង្គការមិនមែនរដ្ឋាភិបាលដែលកំពុងប្រតិបត្តិនៅកម្ពុជា
  • ការសិក្សាវាយតម្លៃលើការអភិវឌ្ឍស្ថាប័ន និងកម្មវិធីការងាររបស់អង្គការ និងសហគមន៍
  • ការសិក្សាពីបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិលនៅកម្ពុជា
  • ការសិក្សាជំហានដំបូងនៃការផ្តល់មូលនិធិដល់អង្គការសង្គមស៊ីវិល
  • ការសិក្សាទិន្នន័យមូលដ្ឋានស្តីពីគំរោងពង្រឹងសង្គមស៊ីវិលសម្រាប់ដំណើរការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ និងប្រកបដោយចីរភាពនៅកម្ពុជា
  • ការគ្រប់គ្រងដំណើរការអនុវត្តរបស់អង្គការសង្គមស៊ីវិល និងការចូលរួមវិភាគទានក្នុងការអភិវឌ្ឍ
  • ការសិក្សាពីដំណើរការប្រើប្រាស់បច្ចេកវិទ្យារបស់អង្គការមិនមែនរដ្ឋាភិបាលដែលជាសមាជិក
  • ការសិក្សាពីផលប្រយោជន៍ និងប្រាក់ខែរបស់អង្គការសង្គមស៊ីវិល
  • ការសិក្សាពីការផ្តល់យោបល់របស់អង្គការមិនមែនរដ្ឋាភិបាលដែលជាសមាជិកអង្គការ គ.ស.ក

អង្តការ គ.ស.ក បានផ្តួចផ្តើមអោយមានក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកស្រាវជ្រាវ ដែលមានសមាសភាព អ្នកជំនាញការជាច្រើន ដើម្បីផ្តល់យោបល់ស្តីពីបញ្ហាអង្គការសង្គមស៊ីវិល ការស្រាវជ្រាវអភិវឌ្ឍ ការស្រាវជ្រាវប្រកបដោយគុណភាព និងការផ្សព្វផ្សាយលទ្ឋផលនៃការសិក្សាស្រាវជ្រាវ ព្រមទាំងរៀបចំនូវរបៀបវារៈនៃការសិក្សាស្រាវជ្រាវផងដែរ។ អស់លោក លោកស្រីអាចបើកមើលពីលទ្ឋផលរបកគំហើញសង្ខេប និងការផ្តល់ជាអនុសាសន៍ជាច្រើននៅក្នុងគោលនយោបាយសង្ខេបនានា និងអាចចូលមើលរបាយការណ៍នានា ដែលបាន បោះពុម្ពផ្សាយដោយអង្គការ ..

Documents

NGO Research

Downloads
Event Calendar
05 Nov 2024, HID- Project Management
18 Nov 2024, Local Fund Raising Course 3