សង្ខេបសម្រាប់គោលនយោយ

ក្នុងការផ្តល់ព័ត៌មានឲ្យកាន់តែប្រសើរសម្រាប់កម្មវិធីការងារ និងអ្នកធ្វើការសម្រេចចិត្តគោលនយោបាយ គឺទាមទារនូវការសិក្សាស្រាវជ្រាវជាសក្តានុពលសំខាន់នានា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឧទាហរណ៍ដូចជា គោលដៅអភិវឌ្ឍដោយចីរភាព បរិយាយអំណោយផលសម្រាប់សង្គមស៊ីវិល ការធ្វើវិមជ្ឈការ និងសហវិមជ្ឈការ ធុរកិច្ច និងផ្នែកសិទ្ឋិមនុស្ស ជាដើម។ល។ ដោយឯកសារទាំងនោះត្រូវបានចងក្រងហើយរៀបចំទៅជាសេចក្តីសង្ខេបសំរាប់គោលនយោបាយ។ ដូច្នេះជាឱកាសសម្រាប់អ្នកប្រើប្រាស់ ទទួលបានយ៉ាងឆាប់រហ័សនូវព័ត៌មាន ជាអត្ថបទសង្ខេបខ្លីៗពីលទ្ឋផលនៃរបកគំហើញ និងអនុសាសន៍សំខាន់ៗទាំងនោះ។   លើសពីនេះឯកសារសំខាន់ៗជាច្រើនដែលបង្ហាញនូវភាពជាក់ស្តែងដែលទាញចេញពីលទ្ឋផលនៃការសិក្សាស្រាវជ្រាវ គឺដើម្បីសម្រួចឲ្យមុត សម្រាប់ជាដំណើរការសម្រេចចិត្តក្នុងន័យសំដៅបំណងលើកស្ទួយកែលំអ និងធានានូវបរិយាកាសអំណោយផលដល់អង្គការសង្គមស៊ីវិល ដល់ដំណើរប្រជាធិតេយ្យ និងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍ដោយប្រសិទ្ឋភាពនៅកម្ពុជា។ ក្រៅពីនេះ អ្នកប្រើប្រាស់នានា ក៏អាចរៀនសូត្រពីការប្រមូលផ្តុំធាតុចូល និងអនុសាសន៍ជាច្រើន ពីការប្រជុំរបស់អង្គការសង្គមស៊ីវិល និងក្រុមពិភាក្សាពិគ្រោះយោបល់ លើគោលនយោបាយអភិវឌ្ឍន៍ ឧទាហរណ៍ រួមមានដូចជា ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បទបញ្ញត្តិ និងនីតិវិធីច្បាប់ និងក្រុមការងារបច្ចេកទេស ជាដើម។ល។

Event Calendar
02 Sep 2026, DNH CoP "From Principle to Practice"
03 Sep 2026, Finance Learning Forum
07 Sep 2026, HID Project Management Training
11 Sep 2026, National Workshop on Tax Compliance for Associations and Non-Governmental Organizations (NGOs) and Social Enterprises
22 Sep 2026, From Dialogue to Action: Advancing Gender Equality and Safe Workplaces to support Cambodia’s LDC Graduation