វេទិកាឈ្វេងយល់អំពីអត្ថប្រយោជន៍កិច្ចគាំពារសង្គម ក្នុងវិស័យកសិឧស្សាហកម្មចេក និងកៅស៊ូ ប្រកបដោយបរិយាបន្ន

Speaker By:

Venue: Kratie

Date: 05 Aug-05 Aug 2025

Time: 8:00 AM-5:00 PM

អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) ព្រមទាំងអង្គការដៃគូនៃគម្រោងសមភាពដើម្បីទាំងអស់គ្នារួមមានអង្គការអុកស្វាម អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) សហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា (CAWF) សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) អង្គការសីលការ (SILAKA) អង្គការជីវិតធម្មជាតិ (NLC) បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំ វេទិកាឈ្វេងយល់អំពីអត្ថប្រយោជន៍កិច្ចគាំពារសង្គម ក្នុងវិស័យកសិឧស្សាហកម្មចេក និងកៅស៊ូ ប្រកបដោយបរិយាបន្ន នៅខេត្តក្រចេះ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ ក្រោមអធិបតេយ្យភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម ដោយមានអ្នកចូលរួមសរុបប្រមាណ ១៦៥នាក់ ដែលអញ្ជើញពីក្រសួងការងារ បេឡាជាតិគាំពារសង្គម ក្រុមហ៊ុនឯកជន តំណាងអង្គការសង្គមស៊ីវិល កសិករចំការកៅស៊ូលក្ខណៈគ្រួសារ និងកម្មករនិយោជិតក្នុងវិស័យចេក និងកៅស៊ូ ដែលអញ្ចើញពីខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងកំពត។

វេទិកានេះ មានគោលបំណង៖

១. បង្កើនការផ្សព្វផ្សាយអំពី អត្ថប្រយោជន៍ សិទ្ធិការងារ និងសិទ្ធិទទួលបាន កិច្ចគាំពារសង្គម

២. លើកកម្ពស់ការចូលរួមរបស់ភាគីពាក់ព័ន្ធ និងស្វែងរកដំណោះស្រាយសម្រាប់កម្មករនិយោជិត

៣. ផ្តល់ឱកាសដល់កម្មករនិយោជិតនៅក្នុងវិស័យចម្ការចេក និងកៅស៊ូលើកឡើងនូវបញ្ហាប្រឈម។

ជាមួយគ្នានេះដែរ អង្គការ គ.ស.ក បានធ្វើវឌ្ឍនភាពនូវសំណើ និងសំណូមពរចំនួន ១១ របស់កម្មករក្នុងវិស័យចេក និងកៅស៊ូ ដែលក្នុងនោះសំណើ ៣ចំណុច ត្រូវបានដោះស្រាយ និងឆ្លើយតបជាវិជ្ជមានពីក្រុមហ៊ុន សំណើ ៣ចំណុចផ្សេងទៀតត្រូវពង្រឹងការឆ្លើយតបពីក្រុមហ៊ុនបន្ថែមទៀត និងសំណើ៥ចំណុច មិនមានការឆ្លើយបតទេ ដែលទាមទារឲ្យមានកិច្ចសហការពីគ្រប់ភាគីរួមមាន រាជរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិលក្នុងការធ្វើឱ្យការគាំពារទាំងនេះក្លាយជាការពិត។

Documents

2_20250805_Opening_Remarks_OXFAM_Kh_Kratie_5 August 2025

Downloads

1. Introduction to NSPPF 2024-2035​

Downloads

3. បទបង្ហាញ_ការអនុវត្តរបបសន្តិសុខសង្គម_ក្នុងព្រះរាជាណាចក្រកម្ពុជា

Downloads

5. Concept_Note_of_Public_Forum_Kratie

Downloads

2. EUDR-Oxfam

Downloads

Other Event Archives

Event Calendar
19 Nov 2026, Project Closing Ceremony - Strengthening Civil Society for Democratic and Sustainable Development in Cambodia Phase III
30 Nov 2026, ICT Learning Forum II 2026