យើងរួមគ្នាដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

Quote-for-GCAP-Project-2026_Youth

កញ្ញា តឺត ផាន្នី មានអាយុ ៣៤ ឆ្នាំ រស់នៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្ន នាងមានមុខរបរជាកសិករ ធ្វើសែ្រ ចម្ការនៅក្នុងភូមិរបស់នាង។  

ផាន្នី បាននិយាយថា “កាលពីមុនខ្ញុំ និងពលរដ្ឋនៅក្នុងសហគមន៍មិនសូវយល់ដឹងអំពី ប្រព័ន្ធគាំពារសង្គម និងអត្ថប្រយោជន៍របស់វាបានទូលំទូលាយនោះទេ ជាពិសេស កម្មវិធីក្នុងកញ្ចប់គ្រួសារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ០២ឆ្នាំ និងរបៀបចុះឈ្មោះតាមទូរស័ព្ទ ក្នុងប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាដើម”។  

នាង បាននិយាយថា វគ្គបណ្តុះបណ្តានេះបានផ្តល់ចំណេះជាច្រើនដូចជា៖ អត្ថប្រយោជន៍  

ប្រព័ន្ធគាំពាសង្គម និងកញ្ចប់គ្រួសារសម្រាប់ក្រុមងាយគ្រោះ (ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ)។  

មិនត្រឹមតែប៉ុណ្ណោះ វគ្គបណ្តុះបណ្តាលនេះ បានជួយផ្លាស់ប្តូរនូវអាកប្បកិរិយា ចំណេះដឹងរបស់នាង ដូចជា៖ ”ចាប់ផ្តើមផ្លាស់ប្តូរពីភាព មានអារម្មណ៍ភ័យខ្លាច និងគិតថាពិបាក ទៅជាការក្លាហាន និងមានសកម្មភាពនៅក្នុងសហគមន៍ច្រើនជាងមុន”។ 

ក្រោយពីចូលរួមវគ្គបណ្តុះបណ្តាលរួចមក ផាន្នី បានយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនោះ ទៅចែករំលែកបន្ត ដល់គ្រួសាររបស់នាង បងប្អូនប្រជាពលរដ្ឋ យុវជនក្នុងសហគមន៍ និងបានជួយសម្របសម្រួលចុះឈ្មោះដាក់ពាក្យស្នើសុំប័ណ្ណសមធម៌ ទៅដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងហានីភ័យ បានចំនួន០៦គ្រួសារ។  

មិនតែប៉ុណ្ណោះគាត់ក៏បានចូលរួមជួយចែកខិត្តប័ណ្ណព័ត៌មានអំពីប្រព័ន្ធគាំពារសង្គម និងរបបសន្តិសុខសង្គមទៅកាន់សហគមន៍របស់នាងទៀតផង។ នាងបានបញ្ជាក់ថា “គ្រួសាទាំង០៦ ដែលនាងបានជួយសម្របសម្រួលចុះឈ្មោះចូលក្នុងប្រព័ន្ធ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺពួកគាត់បានទទួលបានប័ណ្ណសមធម៌ទាំងអស់គ្នាហើយ”។ 

នាងបានជំរុញឱ្យគ្រួសារដែលមានជីវភាព លំបាក ទៅស្នើសុំធ្វើប័ណ្ណសមធម៌ ពីអាជ្ញាធរមូលដ្ឋាន ឬក៍អាចចុះតាម App ទូរស័ព្ទដៃដោយខ្លួនឯងដោយផ្ទាល់ក៍បាន ព្រោះវាមានភាពងាយស្រួលអាចដាក់ពាក្យស្នើសុំពីគ្រប់ទីកន្លែង គ្រប់ពេលវេលា ជួយរក្សាការសម្ងាត់ និងមិនពិបាកទៅជួបជាមួយអាជ្ញាធរឡើយ។  

នាងបានបន្ថែមថា ប័ណ្ណសមធម៌មានប្រយោជន៍ច្រើនសម្រាប់គ្រួសារក្រីក្រ ព្រោះប័ណ្ណនេះជួយកាត់បន្ថយបញ្ហាសេដ្ឋកិច្ចគ្រួសារបានមួយកម្រិតតាមរយៈប្រាក់ឧបត្ថម្ភប្រចាំខែ និងការទៅទទួលសេវាសុខភាពសាធារណៈមិនបាច់បង់ប្រាក់អ្វីឡើយ ជាពិសេស វាមានអត្ថប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ  

និងកុមារតូចៗ។ 

ជាចុងក្រោយ នាងបានស្នើសុំឲ្យអង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បន្តផ្តល់វគ្គបណ្តុះបណ្តាលនេះ ទៅដល់សហគមន៍ និងយុវជនផ្សេងៗ ដើម្បីឲ្យពួកគេមានឱកាសទទួលបានចំណេះដឹងបន្ថែម។ ជាពិសេស ការបណ្តុះបណ្តាលនេះអាចជួយឲ្យពួកគេដឹងពីរបៀបស្នើសុំប័ណ្ណសមធម៌ដោយខ្លួនឯង។ នាងក៏សូមឲ្យមានការបង្រៀនបន្ថែមអំពីរបៀបចុះឈ្មោះក្នុងប្រព័ន្ធ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ព្រោះវាធ្វើឲ្យការចុះឈ្មោះកាន់តែងាយស្រួល។ 

តំណភ្ជាប់សម្រាប់ទាញយកឯកសារ PDF

Other Latest News

22 Jun 2015 Phnom Penh

Read More

23 Jan 2014 Phnom Penh

Read More

16-17 Oct 2015 Phnom Penh

Read More

03 Jun 2014 Phnom Penh

Read More

15-16 Dec 2015 Sihanoukville

Read More

19-19 Oct 2017 DI/CCC Event Space

Read More

21-24 Apr 2015 Kuala Lumpur

Read More

23 Dec 2014 Phnom Penh

Read More
Event Calendar
19 Nov 2026, Project Closing Ceremony - Strengthening Civil Society for Democratic and Sustainable Development in Cambodia Phase III
30 Nov 2026, ICT Learning Forum II 2026
09 Dec 2026, LFR-Alumni