Match Funding Application Forms
Speaker by :
Venue : Venue: (TBC), Phnom Penh
Date : 10-10 Apr 2026
Time : 8:00 AM-4:00 PM
សេចក្តីប្រកាសសម្រាប់ការដាក់ឯកសារទស្សនៈទានមូលនិធិផ្គូរផ្គង
សម្រាប់ការស្នើសុំគម្រោង
បិទការទទួលត្រឹមថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦
លក្ខខណ្ឌតម្រូវ៖
- ការដាក់ឯកសារទស្សនៈទានដើម្បីស្នើសុំគម្រោងនេះ គឺសម្រាប់តែអង្គការសង្គមស៊ីវិលក្នុងស្រុកឬអង្គការសហគមន៍មូលដ្ឋានដែលបានចូលរួមរៀនវគ្គការកៀរគរធនធានកន្លងមកជាមួយអង្គការ គ.ស.ក ប៉ុណ្ណោះ។
- បដិភាគធនធានចំនួន៥០% រវាងម្ចាស់ជំនួយ និងការចូលរួមបដិភាគ៥០%ពីអ្នកអនុវត្តគម្រោងចំពោះគម្រោងដែលបានស្នើសុំនោះ។
- ថវិកាសរុបសម្រាប់គម្រោងនេះមានទឹកប្រាក់ចំនួន៣៥០០ដុល្លារប៉ុណ្ណោះ ឬស្មើនឹងពាក់
កណ្តាល នៃទឹកប្រាក់សរុបដែលគម្រោងបានដាក់ស្នើដែលមិនអាចលើសពី៣៥០០ដុល្លារ។
- មានតែអង្គការចំនួនប្រាំ(៥)ប៉ុណ្ណោះដែលនឹងត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោងនេះ។
- រយៈពេលអនុវត្តគម្រោងចាប់ពីខែ ឧសភា ដល់ខែកញ្ញា ២០២៦។
- សម្រាប់ផែនការនៃការកៀរគរធនធាន តម្រូវអោយប្រើប្រាស់បច្ចេកទេសនៃការកៀរគរធនធានក្នុងស្រុកមួយ ឬពីរប្រភេទដោយធ្វើយ៉ាងណារកផលចំណេញយ៉ាងតិច២ដង លើការចំណាយគម្រោងទាំងមូល។
សំគាល់៖ លោក លោកស្រីដែលមានចំណាប់អារម្មណ៍ សូមធ្វើការបំពេញទម្រង់ឯកសារទស្សនៈទានផែនការនៃការកៀរគរធនធាន និងផែនការថវិកា ដែលបានជូនភ្ជាប់ និងសូមផ្ញើត្រឡប់វិញតាមរយៈអ៊ីម៉ែល raingsey.roeung@ccc-cambodia.org អោយបានមុនថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម អាចធ្វើសាកសួរ អ្នកស្រី រឿង រង្សី តាមរយៈលេខទូរស័ព្ទ ០៧៧ ៧៣៩៩១១ (តេឡេក្រាម)ឬ Email: raingsey.roeung@ccc-cambodia.org
សូមអរគុណ


