វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អង្គការ VBNK – របៀបរៀបចំ គេហទំព័រហ្វេសប៊ុកមួយឲ្យបានល្អនិងជោគជ័យ

ការជ្រាបចូលនូវប្រព័ន្ធអិនធឺណិត(internet)និងទូរស័ព្ទដៃទំនើប(smartphone)កំពុងតែមានការកើនឡើងពីមួយឆ្នាំទៅឆ្នាំនៅក្នុងប្រទេសកម្ពុជាហើយប្រព័ន្ធហ្វេសប៊ុកសព្វថ្ងៃនេះបានក្លាយជាប្រភពនៃការផ្តល់ព័ត៌មានដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជាភាគច្រើន។ អង្គការសង្គមស៊ីវិលកម្ពុជាបានប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកជាវេទិការមួយសម្រាប់ទំនាក់ទំនងទៅកាន់មនុស្សគោលដៅរបស់ខ្លួន និងដើម្បីផ្សព្វផ្សាយពីសកម្មភាពនានារបស់ខ្លួន ក៏ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួននៅពុំទាន់មានជំនាញគ្រប់គ្រាន់ក្នុងការផលិតនូវខ្លឹមសារដ៏ទាក់ទាញនិងទំនាក់ទំនងឲ្យមានប្រសិទ្ធិភាពជាមួយនិងក្រុមមនុស្សគោលដៅរបស់ខ្លួននោះទេ។

ដើម្បីជួយសម្រួលនិងដោះស្រាយបញ្ហាដល់អង្គការសង្គមស៊ីវិល   អង្គការ VBNK តាមរយៈគម្រោងពង្រឹងសង្គមស៊ីវិលកម្ពុជាហៅកាត់ CCSS នឹងបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយសង្គមដោយផ្តោតលើរបៀបនៃការរៀបចំបង្កើតគេហទំព័រហ្វេសប៊ុកមួយឲ្យបានល្អជោគជ័យ និងបង្កើតយុទ្ធសាស្រ្តដ៏សាមញ្ញមួយដើម្បី ផលិតបាននូវខ្លឹមសារដ៏គួរឲ្យទាក់ទាញដើម្បីបង្កើនការទំនាក់ទំនង និងឥទ្ធិពលជាមួយនិងក្រុមមនុស្សគោលដៅតាមរយៈគេហទំព័រហ្វេសប៊ុកអង្គការរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទាញយកតាមរយៈ VBNK Social Media Flyer 06052019

VBNK Social Media Training – Managing a Successful Facebook Page

Smartphone and internet penetration are increasing year-on-year in Cambodia and Facebook has become many Cambodians’ most important source of information. Most Cambodian civil society organizations use Facebook as a platform to reach out to their audience/s and promote their activities, but some lack expertise to produce compelling content and engage their audience effectively.

To help civil society organizations overcome this challenge, VBNK, through the CCSS project will be offering a hands-on Social Media Training course focused on how to manage a successful Facebook page and develop a simple strategy to create compelling content to increase the reach and impact of your organisation’s Facebook page.

More Information Download Here: VBNK Social Media Flyer 06052019

Link for Participants  registration http://www.vbnk.org/social-media-training/

Event Calendar
22 Mar 2021, Finance Learning Forum #1
25 Mar 2021, Annual General Meeting
07 Apr 2021, Leader workshop and Resource Mobilization learning forum
20 Apr 2021, LFR Refresher course
23 Apr 2021, HR Learning Forum #1
17 May 2021, LFR course1
26 May 2021, ICT Learning Forum #1
04 Jun 2021, M&E Learning Forum #1
07 Jun 2021, LFR Course2
11 Nov 2021, Resource Mobilization #1