ទំនាក់ទំនងជាមួយវិស័យឯកជន

វិស័យឯកជននៅប្រទេសកម្ពុជា មានសមត្ថភាពក្នុងការចូលរួមជាសារវ័ន្តទៅក្នុងការអភិវឌ្ឍ និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេស ប៉ុន្តែវាអាចកើតឡើងបានតែក្នុងករណី ដែលគោលការណ៍នៃការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ គោលការណ៍នៃធុរកិច្ច និងសិទ្ធិមនុស្ស គោលការណ៍នៃតម្លាភាព និងគណនេយ្យភាពត្រូវបានប្រកាន់យក និងអនុវត្តដោយវិស័យនេះផ្ទាល់ផង និងភាគីពាក់ព័ន្ធផង ជាពិសេសរដ្ឋាភិបាល។

ប្រសិនបើអាចសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ផ្តល់នូវក្របខ័ណ្ឌដែលបានឯកភាពគ្នាមួយ ដើម្បីជម្រុញនូវការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងការវិនិយោគ ដើម្បីការរីកចម្រើនប្រកបដោយបរិយាប័ន្ននៅប្រទេសកម្ពុជា។ អង្គការ គ.ស.ក បានជម្រុញនូវការចូលរួមរបស់វិស័យឯកជន នៅក្នុងកិច្ចសន្ទនាមួយចំនួន ដែលផ្តោតជាពិសេសទៅលើកិច្ចសន្ទនាពហុភាគីស្តីអំពីហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ និងកិច្ចសន្ទនាស្តីអំពីភាពជាដៃគូអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

នៅពេលដែលសង្គមស៊ីវិលមួយចំនួននៅក្នុងប្រទេសកម្ពុជា មានបទពិសោធន៍ក្នុងការទាក់ទងជាមួយវិស័យឯកជនតាមរយៈការប្រើប្រាស់នូវច្រកផ្សេងៗគ្នា ការយល់ដឹងពីយន្តការទាំងអស់នេះ និងការយល់ដឹងជារួមអំពីគោលការណ៍ធុរកិច្ច និងសិទ្ធិមនុស្ស និងការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ នៅមានកម្រិតនៅឡើយ។ អង្គការ គ.ស.ក បានបង្កើតនូវកិច្ចប្រឹងប្រែងមួយចំនួន ក្នុងការជម្រុញអោយមានទំនាក់ទំនងជាមួយវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស។ កិច្ចប្រឹងប្រែងទាំងនោះរួមមាន ការអនុម័តថ្មីៗនូវយុទ្ធសាស្រ្តរបស់អង្គការ គ.ស.ក ស្តីពីទំនួលខុសត្រូវសង្គមរបស់ធុរកិច្ច និងការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ, ការចូលរួមរបស់អង្គការ គ.ស.ក ទៅក្នុងវេទិកាប្រចាំកម្ពុជាស្តីពីទំនួលខុសត្រូវសង្គមរបស់ធុរកិច្ច, ការចូលរួមរបស់អង្គការ គ.ស.ក ទៅក្នុងវេទិកាអាស៊ានស្តីពីបណ្តាញទំនួលខុសត្រូវសង្គមរបស់ធុរកិច្ច និងការចូលរួមជាសមាជិកភាពរបស់អង្គការ គ.ស.ក ទៅក្នុង អង្គការឃ្លាំមើលសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD Watch) ដែលជាបណ្តាញថ្នាក់សកលមួយសម្រាប់អង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធទៅនឹងការអនុវត្តធុរកិច្ចដោយមានការទទួលខុសត្រូវ។

Event Calendar
29 Sep 2026, 284th Bi-monthly Meeting on " Blended finance Modality for CSOs Resiliency"
02 Oct 2026, HR Learning Forum
08 Oct 2026, National Dialogue on Labor market opportunities, promoting rights and occupational safety for workers in Cambodia
22 Oct 2026, M&E Learning Forum about AI Tool for Data Management and Analysis