ការបណ្តុះបណ្តាលតាមបែបអាកេដឺមីសម្រាប់សង្គមស៊ីវិល

ទស្សនៈវិស័យនៃការបណ្តុះបណ្តាលតាមបែបអាកេដឺមីសម្រាប់សង្គមស៊ីវិល គឺធ្វើអោយប្រសើរឡើងនូវសង្គមស៊ីវិលផ្សេងៗគ្នា យោងទៅតាមភាពសកម្មររបស់ក្រុមគោលដៅ ដែលអាចនាំទៅរកពិភពលោកមួយដែលមានភាពស្មើគ្នា រួបរួមគា្ន និងមិនមានការអត់ឃ្លាន និងភាពក្រីក្រ។ ការផ្តោតទៅការអត់ឃ្លាន និងភាពក្រីក្រត្រូវបានជ្រើសរើស ពីព្រោះគោលគំនិតនៃការបណ្តុះបណ្តាល នេះត្រូវបានរៀបចំឡើងដោយ Welt Hunger Hilfe (WHH) South Asia Hub និងនៅតែបានជាប់ពាក់ព័ន្ធយ៉ាងជិតស្និត និង ការគាំទ្រថវិកាពី WHH។ ការងាររបស់វគ្គគឺផ្តោតទៅលើគោលការណ៏មួយចំនួនដូចខាងក្រោម៖ មានមាតិកាដែលបានគ្រោងទុក និងធ្វើការជាមួយសហគមន៍ដែល មានចិត្តដូចគា្នគឺជាភាពមានតែមួយគត់ និងការផ្តូចផ្តើម ផ្អែកលើដំណើរការ ផ្តល់ជូននូវស្តង់ដារខ្ពស់ មានប្រសិទ្ធភាព និងគ្រប់គ្រាន់។

ការបណ្តុះបណ្តាលតាមបែបអាកេដឺមីសម្រាប់សង្គមស៊ីវិលផ្តល់ជូននូវសេវាកម្មដូចជា៖ ១) វគ្គបណ្តុះបណ្តាលដែលមានស៊ីជម្រៅ កម្រិតផ្តោតជាក់លាក់ក្នុងថ្នាក់រៀន និងមានទាំងថ្នាក់តាមប្រព័ន្ធអនឡាញ ទៅលើប្រធានបទភាពជាអ្នកដឹកនាំ ប្រសិទ្ធភាពនៃការរៀបចំ និងអនុវត្តកម្មវិធី និងការតស៊ូមតិ ២) ចំណេះដឹងពីទម្រង់នៃការគ្រប់គ្រង ៣) សកម្មភាពកសាងបណ្តាញ និង៤) សេវាកម្មពិគ្រោះយោបល់។ ក្រុមគោលដៅរបស់វគ្គ គឺរួមមានគ្រប់អង្គការសង្គមស៊ីវិលនៅគ្រប់កំរិត (អន្តជាតិ តំបន់ និងជាតិ)។ ការបណ្តុះបណ្តាលតាមបែបអាកេដឺមីសម្រាប់សង្គមស៊ីវិល នឹងអាចផ្តល់ជួនសេវាកម្មប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាព និងបទពិសោធន៍ច្រើនក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ដែលមានស្តង់ដារខ្ពស់ស្របតាមតម្រូវការជាអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនាងលោក ស៊ឹង ទីប៉ូ អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍សមត្ថភាព និងធុរកិច្ច តាមរយៈសារអេឡិត្រូនិច typo.soeung@ccc-cambodia.org ឬទូរស័ព្ទ ០១២ ៩៨៨ ៨០២។

Event Calendar
30 Apr 2026, M&E Learning Forum
13 May 2026, Focus Group Discussion with CSOs: Research Study on CSOs’ Enabling Environment and Inclusive Partnership in Cambodia
21 May 2026, HR learning forum