ហេតុអ្វីបានជាមានវត្តមានជីភីភី? ហើយ ជីភីភី បានធ្វើអ្វីខ្លះ?
១. ជួយអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា ដើម្បីប្រែក្លាយគោលនយោបាយរបស់ខ្លួនឲ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង និងឆ្លើយតបនឹងបទដ្ឋាន ជី ភី ភី។
២. គំាទ្រអង្គការមិនមែនរដ្ឋាភិបាល ដែលចង់ក្លាយជាអង្គការគំរូដែលមានអភិបាលកិច្ចល្អ និងការប្រតិបត្តិដោយវិជ្ជាជីវៈ
៣. ផ្តល់ការគាំទ្រ និងការរំលឹកដល់អង្គការដែលទទួលបានវិញ្ញាបនបត្រ ជី ភី ភី
តើជីភីភីជានរណា?
ជី ភី ភី គឺជាប្រព័ន្ឋវិញ្ញាបនបត្រស្ម័គ្រចិត្ត និងឯករាជ្យដែលសម្របសម្រូលដោយគណៈគម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ. ស. ក)។ ជី ភី ភី គឺជានិមិត្តសញ្ញានៃភាពជឿទុកចិត្តក្នុងការពង្រឹងអភិបាលកិច្ចល្អ វិជ្ជាជីវៈគណនេយ្យភាពនិងតម្លាភាពរបស់អង្គការមិនមែនរដ្ឋាភិបាលដែលកំពុងធ្វើការប្រតិបត្តិការនៅកម្ពុជា។
គណៈកម្មាធិការងារត្រួតពិនិត្យគុណភាពឯកសារ
គឺជាគណៈកម្មាធិការឯករាជ្យដែលចូលរួមក្នុងការ ចូលរួមត្រួតពិនិត្យគុណភាពឯកសារនៃអង្គការដែលបានដាក់ពាក្យ ពិនិត្យលើការអនុវត្តដែលអនុលោមតាមគោលនយោបាយ ផ្តល់អនុសាសន៍ដល់បុគ្គលិក ជីភីភី
គណៈកម្មាធិការអនុម័តការអនុវត្ តក្រុមនៃអង្គការមិនមែនរដ្ឋាភិបា ល
គឺជាគណៈកម្មាធិការឯករាជ្យដែលជាអ្នកធ្វើសំរេចចិត្តចុងក្រោយលើអង្គការដែលបានដាក់ពាក្យ ទាំងផ្តល់នូវអនុសាសន៍បំពេញបន្ថែម រឺមួយក៏ធ្វើការអនុម័តផ្តល់វិញ្ញាបនបត្រ