មូលនិធិ / និរន្តរភាពហិរញ្ញវត្ថុ សម្រាប់អង្គការសង្គមស៊ីវិល

បញ្ហានៃកង្វះមូលនិធិ/ធនធានតែងកើតមានជាញឹកញាប់សម្រាប់អង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋានតូចៗ និងតាមបណ្តាខេត្តនានា។ ជាទូទៅ  សមត្ថភាពរបស់ពួកគាត់ នៅមានកម្រិតនៅឡើយក្នុងការរកមូលនិធិ និងធានាបាននូវមូលនិធិគ្រប់គ្រាន់។ ពួកគាត់មិនទាន់យល់ច្បាស់អំពីការរបត់នៃទំនោររបស់ម្ចាស់មូលនិធិនៅឡើយ។ ម៉្យាងទៀតជំនាញនៃការទំនាក់ទំនងជាភាសាអង់គ្លេស និងការរៀបចំឯកសារទស្សនទាន/សំណើរបស់ពួកគាត់ទៅកាន់ម្ចាស់មូលនិធិនៅមានកម្រិតនៅឡើយផងដែរ។ កង្វះខាតនៃការផ្តល់ការបណ្តុះបណ្តាល និងសេវាប្រឹក្សា ជាឬសគល់ដែលធ្វើឲ្យពួកគាត់មិនអាចជំនះនូវបញ្ហាប្រឈមទាំងនេះបាន។

ដូច្នេះហើយ យើងសង្កេតឃើញថា នៅមានភាពចាំបាច់សម្រាប់អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាពង្រឹងនូវសមត្ថភាព ដើម្បីធានានូវនិរន្តរភាពហិរញ្ញវត្ថុ។ កម្មវិធីអភិបាលកិច្ចរបស់អង្គការ គ.ស.ក នឹងពិនិត្យឡើងវិញ ក៍ដូចជារៀបចំជាផែនទីច្បាស់លាស់អំពីប្រភពធនធានសក្តានុពលនានា។ ទិន្នន័យនៃផែនទីធនធាន នឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ និងដាក់នៅលើបណ្តាញអ៊ីនធឺណេត ដើម្បីបម្រើឲ្យអត្ថប្រយោជន៍ដល់អង្គការសង្គមស៊ីវិល។ ការសិក្សាមួយនឹងត្រូវធ្វើឡើងដើម្បីវាយតម្លៃអំពីលទ្ធភាពនៃការបង្កើតមូលនិធិសម្រាប់អង្គការសង្គមស៊ីវិល។ កម្មវិធីអភិបាលកិច្ចរបស់អង្គការ គ.ស.ក នឹងគ្រប់គ្រងមូលនិធិនេះ ហើយនិងផ្តល់ហិរញ្ញប្បទានខ្នាតតូច បន្តទៅដល់អង្គការសហគមន៍មូលដ្ឋាន និងអង្គការបណ្តាញតាមខេត្តនានា ដើម្បីជួយគាំទ្រដល់ការចូលរួមរបស់ពួកគាត់  ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាព និងផលប៉ះពាល់របស់អង្គការសង្គមស៊ីវិល ក៍ដូចជាធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអំណោយផលរបស់អង្គការសង្គមស៊ីវិល។

Event Calendar
31 May 2024, Online Leader Workshop
07 Jun 2024, Awareness Raising Workshop on Environmental, Social and Governance (ESG)
24 Jun 2024, LFR Training course 2