បរិយាកាសអំណោយផល
បរិយាកាសអំណោយផល គឺជាបញ្ហាសំខាន់មួយនៃនិន្នាការអភិវឌ្ឍន៍ថ្មីៗ ដែលត្រូវបានកត់សម្គាល់ចាប់តាំងពីកិច្ចខិតខំប្រឹងប្រែងនៃការប្តេជ្ញាចិត្ត ដើម្បីពង្រឹងការអភិវឌ្ឍដោយឯករាជ្យសម្រាប់សង្គមស៊ីវិលនៅក្នុងភាពជាដៃគូនៅទីក្រុងប៊ូសាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំ ២០១១។ គោលការណ៍នេះក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការជួយដល់ពលរដ្ឋក្នុងការទាមទារសិទ្ធិរបស់ពួកគេ (វិធីសាស្ដ្រផ្អែកលើសិទ្ធិ) ក្នុងដំណើរបង្កើតគោលនយោបាយអភិវឌ្ឍន៍ និងភាពជាដៃគូនិងក្នុងការត្រួតពិនិត្យការអនុវត្តរបស់ពួកគេ (CPDE, 2013) ។
បរិយាកាសអំណោយផលសម្រាប់ភាពជាដៃគូអភិវឌ្ឍន៍រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា នៅតែមានចម្ងល់ ថាតើបរិយាកាសនៅកម្ពុជាបានជួយឱ្យដំណើរការល្អ និងមានការចូលរួមក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍនៅថ្នាក់ជាតិ និងសហគមន៍តាមមូលដ្ឋានឬអត់។ សូមចូលទៅកាន់តំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែមស្តីពីរង្វាយតម្លៃបរិយាកាសអំណោយផលនៅកម្ពុជា CCC Publication and Reports