អត្ថប្រយោជន៍នៃ កម្មវិធីជំនួយសង្គម នៅកម្ពុជា

Quote-for-GCAP-Project-2026_Farmer

អ្នកស្រី ដាវ បូណា មានអាយុ ២៦ ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ គ្រួសាររបស់អ្នកស្រីមានសមាជិកចំនួន០៤ នាក់ រួមមានកូនប្រុស ២ នាក់ អាយុ ៥ ឆ្នាំ ម្នាក់ និងម្នាក់ទៀតមានអាយុ ២ ឆ្នាំ។ ហើយប្រកបមុខរបរប្រចាំថ្ងៃជាកសិករធ្វើស្រែចម្ការ និងដាំដំឡូងមី។ ក្រោយពេលទំនេរពីធ្វើស្រែចម្ការ អ្នកស្រីទៅបានស៊ីឈ្នួល ច្រូតស្រូវ និងគាស់ កាប់ដំឡូង នៅក្នុងភូមិរបស់គាត់។ 

អ្នកស្រីបាននិយាយថា បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃលើកទី០១កន្លងមក  

“ខ្ញុំបានប្រមូលផលដំណាំដំឡូងមី ស្រូវ តែពេលនោះតម្លៃមានការធ្លាក់ថ្លៃខ្លាំង ដែលធ្វើឲ្យជីវភាពកាន់តែពិបាក និងជំពាក់គេកាន់តែច្រើនជាងមុន ”។  

កំឡុងពេលមានផ្ទៃពោះកាលពីមិនទាន់បែកគ្រួសារពី ឪពុក ម្តាយ អ្នកស្រីបានប្រើប្រាស់ប័ណ្ណសមធម៌របស់ម្តាយគាត់ ។ អ្នកស្រីបានប្រើប័ណ្ណនោះដើម្បីទៅពិនិត្យផ្ទៃពោះតាមកាលវិភាគរបស់គ្រូពេទ្យ ហើយទទួលបានថវិកាចំនួន ៨០,០០០ រៀលរាល់ពេលទៅពិនិត្យសុខភាព (មួយដង) និងពេល សម្រាលកូន អ្នកស្រីទទួលបាន ៤០០,០០០ រៀលបន្ថែម។ ក្រោយសម្រាល ពេលអ្នកស្រីទៅចាក់ វ៉ាក់សាំងកូន បានទទួលប្រាក់ឧបត្ថម្ភ ៨០,០០០ រៀល(មួយដង )។ 

ក្រោយបានចាកចេញពី ឪពុក ម្តាយ បងប្អូន ដើម្បីទៅកសាងគ្រួសារថ្មីជាមួយ ប្តី និងកូនៗ អ្នកស្រីធ្លាប់បានទៅស្នើសុំប័ណ្ណសមធម៌ពីអាជ្ញាធរ ភូមិ ឃុំ ចំនួនបីដងទើបទទួលបាន។ 

អ្នកស្រីបាននិយាយថាមុនពេលទទួលបានកញ្ចប់ជំនួយសង្គម គ្រួសារគាត់ប្រឈមបញ្ហា លើការចំណាយច្រើនក្នុងមួយថ្ងៃៗ សម្រាប់ទិញម្ហូបអាហារ ថ្នាំ សង្កូវ និងចំណាយផ្សេងៗទៀត។ 

ក្រោយមានការចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍គាំពារសង្គមក្នុងកញ្ចប់គ្រួសារ ដោយក្រុម យុវជនស្មគ្រ័ចិត្ត និងបានជួយសម្រួលក្នុងការចុះឈ្មោះអ្នកស្រីចូលទៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ទើបអ្នកស្រីទទួលបាន អត្ថប្រយោជន៍បន្ថែមពីប័ណ្ណសមធម៌។ អ្នកស្រីឱ្យដឹងថា កញ្ចប់ជំនួយសង្គម បានផ្តល់នូវ 

អត្ថប្រយោជន៍ជាច្រើនដូចជា៖ “ពេលឈឺថ្កាត់ម្តងៗទៅព្យាបាលនៅមន្ទីពេទ្យគ្រួសាររបស់ខ្ញុំមិនចំបាច់ចំណាយលុយ និងមិនមានការព្រួយបារម្មរណ៍អ្វីឡើយ”។ 

អ្នកស្រីបានប្រាប់ថា ពេលទៅទទួលសេវានៅមណ្ឌលសុខភាព ឬមន្ទីពេទ្យបង្អែកខេត្ត នោះទេ គឺក្រុមគ្រូពេទ្យមានភាពរុះរាយរាក់ទាក់ មានសុជីវធម៌ សេវាកម្មល្អ និងមើលថែទាំ ដិតដល់ មិនមានការរើសអើងរវាងអ្នកមានឬអ្នកក្រទៀតផង។ គាត់មានអារម្មណ៍ថាកម្មវិធីនេះជួយសម្រួលជីវភាពគ្រួសាររបស់គាត់បានច្រើន។  

អ្នកស្រីបានសំណូមពរទៅរាជរដ្ឋាភិបាល បន្តជួយគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដោយធានាថាការឧបត្ថម្ភសាច់ប្រាក់ មានភាពត្រឹមត្រូវ និងស្មើភាព ដើម្បីឱ្យពួកគាត់ ទទួលបានអត្ថប្រយោជន៍ពិតប្រាកដ។ 

តំណភ្ជាប់សម្រាប់ទាញយកឯកសារ PDF

 

Other Latest News

15 Oct 2015 Diakonia Center

Read More

03 Jun 2014 Phnom Penh

Read More

16-16 Mar 2017 Hotel Cambodiana Phnom Penh

Read More

09 Jul 2014 Phnom Penh

Read More

09-11 Jan 2016 Bangkor

Read More

04 May 2015

Read More

12-13 Dec 2017 Kep

Read More
Event Calendar
29 Sep 2026, 284th Bi-monthly Meeting on " Blended finance Modality for CSOs Resiliency"
02 Oct 2026, HR Learning Forum
08 Oct 2026, National Dialogue on Labor market opportunities, promoting rights and occupational safety for workers in Cambodia
22 Oct 2026, M&E Learning Forum about AI Tool for Data Management and Analysis