Annual General Meeting (AGM)

ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC) នៅឆ្នាំ ២០២៩  ហើយវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ប៉ុន្តែការផ្លាស់ប្តូរនេះក៏នាំមកនូវការទទួលខុសត្រូវ និងបញ្ហាប្រឈមថ្មីៗសម្រាប់អង្គការសង្គមស៊ីវិលកម្ពុជា ដែលពឹងផ្អែកលើការគាំទ្រពីម្ចាស់ជំនួយពីខាងក្រៅ ហើយអង្គការសង្គមស៊ីវិលត្រូវតែកែសម្រួលយុទ្ធសាស្ត្រដើម្បីកសាងភាពធន់របស់ពួកគេ។

“ពង្រឹងភាពធន់អង្គការសង្គមស៊ីវិលក្នុងបរិបទអាទិភាពម្ចាស់ជំនួយនាពេលអនាគត” ជាប្រធានបទនៃកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៣៦ នៃសមាជិកអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក)  នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកនៃអង្គការ គ.ស.កសរុបចំនួន 145. 

កិច្ចប្រជុំប្រចាំឆ្នាំនេះបានផ្តល់វេទិការដើម្បីចែករំលែកអំពីចំណុចសំខាន់ៗជាច្រើនដូចជា៖ អាទិភាពនៃជំនួយមូលនីធិរបស់ម្ចាស់ជំនួយធំៗ ការធ្វើបច្ចុប្បន្នភាពអំពីវេទិកាពហុភាគីទាំងប្រាំបួន ផែនទីបង្ហាញផ្លូវសម្រាប់អង្គការសង្គមស៊ីវិល និងសមិទ្ធផលសំខាន់ៗ ដែលអង្គការ គ.ស.ក សម្រេចបានក្នុងឆ្នាំ២០២៥។

ផ្តើមពីកិច្ចប្រជុំថ្ងៃនេះ អង្គការ គ.ស.ក នឹងបង្កើតគោលការណ៍ណែនាំអំពីម៉ូដែលទាំងប្រាំពីរនៃផែនទីបង្ហាញផ្លូវរបស់អង្គការសង្គមស៊ីវិល។ ការចែករំលែកអំពីអាទិភាពនៃជំនួយមូលនីធិរបស់ម្ចាស់ជំនួយនិងផែនទីបង្ហាញផ្លូវសម្រាប់អង្គការសង្គមស៊ីវិលគឺជាការរួមចំណែកក្នុងការពង្រឹងភាពធន់អង្គការសង្គមស៊ីវិល តាមរយៈការកែសម្រួលយុទ្ធសាស្ត្ររបស់ពួកគេ ដើម្បីឆ្លើយតបនឹងបរិបទអាទិភាពម្ចាស់ជំនួយនាពេលអនាគត។  

Other Latest News

16-17 Oct 2015 Phnom Penh

Read More

ប័ណ្ណសមធម៌ជួយសម្រាលបន្ទុកគ្រួសារក្រីក្រ និងបង្កើនលទ្ធភាពទទួលបានសេវាសុខភាពទូទៅ

25-25 Sep 2026 Preah Vihear Province

លោកពូ ព្រឹម ហ៊ាន រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ គ្រួសាររបស់លោកពូមានសមាជិកសរុប ១១ នាក់ ក្នុងនោះកូ

Read More

20 Aug 2015 Phnom Penh

Read More

16-17 Oct 2014 Phnom Penh

Read More

19-19 Oct 2017 DI/CCC Event Space

Read More

05 Aug 2014 Phnom Penh

Read More

23 Dec 2014 Phnom Penh

Read More
Event Calendar
22 Oct 2026, M&E Learning Forum about AI Tool for Data Management and Analysis
27 Oct 2026, Capacity Strengthening for Civil Society Organisations: Understanding and Addressing Heat Stress