ទំនួលខុសត្រូវខាងសង្គមរបស់សាជីវកម្ម/ ការទទួលខុសត្រូវរបស់ធុរកិច្ច

ការយល់ដឹងអំពីទំនួលខុសត្រូវខាងសង្គមរបស់សាជីវកម្ម និងប្រតិបត្តិការដោយការទទួលខុសត្រូវរបស់ធុរកិច្ច និងភាពជាប់ទាក់ទងជាមួយធុរកិច្ច  និងសិទ្ធិមនុស្ស និងនិរន្តរភាពនៃការអភិវឌ្ឍន៍ គឺទើបតែនឹងចាប់ផ្តើម ហើយការយល់ដឹងពីផ្នែកនៅមានកំរិតជាច្រើននៅក្នុងតំបន់អាស៊ាន។ ខណ្ខៈដែលអង្គការមិនមែនរដ្ឋភិបាលក្នុងស្រុក និងអង្គការសហគមន៍ជាច្រើនបានកំពុងចូលរួមក្នុងការងារធ្វើការតស៊ូមតិ និងយុទ្ធនាការ ដើម្បីដោះស្រាយនូវឥទិ្ធពលអវិជ្ជមានជាច្រើនពីការធ្វើវិនិយោគរបស់ក្រុមហ៊ុនឯកជន (ជាពិសេសពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនី ផ្នែកកសិកម្ម និងរោងចក្រសំលៀកបំពាក់ ជាដើម) ចំណេះដឹងខាងយន្តការអន្តរជាតិ ដូចជាគោលការណែនាំរបស់អង្គការសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសហប្រតិបត្តិការ (OECD) សម្រាប់ក្រុមហ៊ុនចម្រុះអន្តរជាតិ និងគោលការណែនាំរបស់អង្គការសហប្រជាជាតិ ស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ក៍នៅមានកម្រិតទាបនៅឡើយ។

កម្មវិធីទំនួលខុសត្រូវខាងសង្គមរបស់សាជីវកម្ម/ប្រតិបត្តិការដោយការទទួលខុសត្រូវរបស់ធុរកិច្ចរបស់អង្គការ គ.ស.ក នឹងធ្វើការដើម្បីជៈឥទ្ធិពលអោយមានបរិយាកាសអំណោយផលដែលអាចលើកកម្ពស់នូវទំនួលខុសត្រូវខាងសង្គមរបស់សាជីវកម្ម ប្រតិបត្តិការដោយការទទួលខុសត្រូវរបស់ធុរកិច្ច និងការរួមបញ្ចូលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងដើម្បីពង្រឹងសមត្ថភាពដល់អង្គការ គ.ស.ក និងសមាជិករបស់ខ្លួន ដើម្បីអាចធ្វើការជាមួយវិស័យឯកជន និងយល់ដឹង និងលើកកំម្ពស់នូវប្រតិបត្តិការដោយការទទួលខុសត្រូវរបស់ធុរកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ កម្មវិធីនេះផ្តោតជាសំខាន់ទៅលើ៖

  • បង្កើនការយល់ដឹងស្តីពីទំនួលខុសត្រូវខាងសង្គមរបស់សាជីវកម្ម និងប្រតិបត្តិការដោយការទទួលខុសត្រូវរបស់ធុរកិច្ចនៅក្នុងបរិបទនៃការអភិវឌ្ឍ សម្រាប់បុគ្គលិកអង្គការ គ.ស.ក សមាជិក និងដៃគូពាក់ព័ន្ធ។
  • រៀបចំ និងផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកអង្គការ គ.ស.ក សមាជិក អង្គការដទៃទៀត ដែលមានវិញ្ញាបនប័ត្រ បណ្តាញអង្គការនៅថ្នាក់ខេត្ត អ្នកពាក់ព័ន្ធ និង អង្គការសង្គមស៊ីវិល ដែលមានចំណាប់អារម្មណ៍ដទៃទៀត។
  • ចូលរួមជាមួយបណ្តាញ (CSR/RBC) និងការផ្តួចផ្តើមអ្នកពាក់ព័ន្ធចម្រុះ ដើម្បីសម្របសម្រួលអោយមានការសហការ ការគាំទ្រ និងផែនការសម្រាប់និរន្តភាព។
  • លើកកម្ពស់អោយមានប្រតិបត្តិការដោយការទទួលខុសត្រូវរបស់ធុរកិច្ចជាមួយវិស័យឯកជន និងរដ្ឋាភិបាល ដោយប្រើប្រាស់នូវគោលការណ៍ណែនាំរបស់ UNGPs និង OECD សម្រាប់ជាក្របខណ្ឌការងារ សម្រាប់អាជីវកម្មចម្រុះអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមមើលខិតប័ណ្ណផ្សព្វផ្សាយខាងក្រោម ឬទំនាក់ទំនាងលោក ស៊ឹង ទីប៉ូ អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍សមត្ថភាព និងធុរកិច្ច តាមរយៈសារអេឡិត្រូនិច: typo.soeung@ccc-cambodia.org ឬទូរស័ព្ទ ០១២ ៩៨៨ ៨០២។

 

Event Calendar
25 Sep 2023, CBO learning forum
26 Sep 2023, Consultative Workshop on Reviewing and Providing Feedback on LANGO Analysis and the Proposed Amendment Input
28 Sep 2023, M&E learning forum
03 Oct 2023, BI-MONTHLY MEMBERS MEETING
18 Oct 2023, Do No Harm Training of Trainers
19 Oct 2023, ICT-Learning Forum