វគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ច វិជ្ជាជីវៈ និងគណនេយ្យភាព

វគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ច វិជ្ជាជីវៈ និងគណនេយ្យភាពត្រូវបានរៀបចំឡើងសម្រាប់ ១)ធ្វើអោយប្រសើរឡើងនូវអភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៅក្នុងអង្គការដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ២)លើកកម្ពស់នូវឯករាជ្យភាព និងនិរន្តភាពផ្នែកថវិការបស់អង្គការ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល និង ៣)ធ្វើអោយប្រសើរឡើងនូវជំនាញ និងវិធីសាស្រ្តធ្វើការងារនៅក្នុងដំណើរអភិវឌ្ឍន៍ និងលទ្ធផល។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់អ្នកចូលរូមដែលមកពីផ្នែកផ្សេងៗរូមមាន សមាជិករបស់អង្គការ គ.ស.ក អង្គការដែលបានដាក់ពាក្យមកប្រព័ន្ធវិញ្ញាបនប័ត្រ (GPP) បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសហគមន៍មូលដ្ឋានផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ហើយវគ្គបណ្តេះបណ្តាលនេះត្រូវបានរៀបចំសម្រាប់រយៈពេល៥ ថ្ងៃ និងផ្តោតទៅលើប្រធានបទចំនួន៩ រួមមាន គោលការការណ៍អ៊ីស្តាន់ប៊ុល ស្តីពីការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពរបស់អង្គការសង្គមស៊ីវិល អភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ ផែនការយុទ្ធសាស្ត្រ ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ការគ្រប់គ្រងធនធានមនុស្ស ការត្រួតពិនិត្យ និងវាយតម្លៃ ការគ្រប់គ្រងហិរញ្ញវត្ថុ និរន្តរភាពហិរញ្ញវត្ថុ និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍។ វគ្គបណ្តុះបណ្តាលនីមួយៗត្រូវបានរៀបចំឡើងសម្រាប់អ្នកចូលរូមចំនួន ២០នាក់ (មួយអង្គការ ម្នាក់) គឺជាអ្នកដែលកំពុងធ្វើការក្នុងជួរថ្នាក់ដឹកនាំ ឬមន្រ្តីជាន់ខ្ពស់របស់អង្គការក្នុងស្រុក ឬអន្តរជាតិ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមមើលខិតប័ណ្ណផ្សព្វផ្សាយខាងក្រោម ឬទំនាក់ទំនាងលោកស្រី កែវ មារ៉ា អ្នកជំនាញផ្នែកសិក្សារៀនសូត្រតាមរយៈសារអេឡិត្រូនិច: mara.keo@ccc-cambodia.org ឬទូរស័ព្ទ ០១២ ៦៧៥ ៩២៦។

 

Event Calendar
02 Sep 2026, DNH CoP "From Principle to Practice"
03 Sep 2026, Finance Learning Forum
07 Sep 2026, HID Project Management Training
11 Sep 2026, National Workshop on Tax Compliance for Associations and Non-Governmental Organizations (NGOs) and Social Enterprises
22 Sep 2026, From Dialogue to Action: Advancing Gender Equality and Safe Workplaces to support Cambodia’s LDC Graduation