ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃ

ដោយមានការគាំទ្រទាំងថវិកា និងបច្ចេកទេសពីអង្គការឌីអាយ (Development Innovation) ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃអនឡាញកំពុងត្រូវបានរៀបចំអោយឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់ដោយតាក់តែងឡើងតាមលំនាំចេញពីឃូបូទូលបក់ (Kobo Tool Box) ដើម្បីផ្តល់សេវាដ៏ល្អ មានប្រសិទ្ធភាព និងរក្សានូវឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់សមាជិករបស់ខ្លួន និងសហគមន៍អង្គការសង្គមស៊ីវិលក្នុងការប្រមូលពត៌មាន (សកម្មភាពកម្មវិធី និងការសិក្សាស្រាវជ្រាវ) ជាពិសេសធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងផ្អែកលើលទ្ធផល និងការគ្រប់គ្រងចំណេះដឹងនៅក្នុងស្ថាប័នរបស់ពួកគេ។ ឧបករណ៍នេះមានមុខងារ និងផលប្រយោជន៍ជាច្រើនដូចជាៈ អាចប្រើនៅពេលមាន ឬមិនមានប្រព័ន្ធអ៊ីនធីណែត Dashboard,  Android, iOS, Web form, Khmer version, Geographic administration, GPS, multimedia, Question library, Free style report, User management និងអាចជួយយើងអោយចំណេញពេលវេលា ថវិកា កាត់បន្ថយការបំពុលបរិស្ថាន សុវត្ថភាពក្នុងការប្រមូលពត៌មាន រក្សាការសំងាត់ ព័ត៌មានអាចជឿជាក់ត្រឹមត្រូវ និងអាចទាញយកនូវរបាយការណ៏បានលឿន។ នៅខែតុលា ឆ្នាំ ២០១៧នេះ អង្គការ គ.ស.ក នឹងដាក់អោយដំណើរការនូវឧបករណ៍នេះនៅលើលំហអាកាស (Cloud) និងផ្តល់ការពង្រឹងសមត្ថភាពអំពីការប្រើប្រាស់ឧបករណ៍នេះជួនដល់ បុគ្គល ឬស្ថាប័នដែលមានចំណាប់អារម្មណ៍ចងប្រើប្រាស់ឧបករណ៍នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោក យេង សេង អ្នកជំនាញផ្នែកត្រួតពិនិត្យ និងវាយតម្លៃ តាមរយៈសារអេឡិចត្រូនិច: seng.yeng@ccc-cambodia.org ឬទូរស័ព្ទ ០១២ ២១៥ ១៣៩។

Event Calendar
22 Oct 2026, M&E Learning Forum about AI Tool for Data Management and Analysis
27 Oct 2026, Capacity Strengthening for Civil Society Organisations: Understanding and Addressing Heat Stress