ផែនការអភិវឌ្ឍជាតិ

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) គឺជាឧបករណ៍គោលនយោបាយទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០០៦-២០១០ ដោយប្រមូលផ្តុំគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងនោះរួមមានការអភិវឌ្ឍសេដ្ឋកិច្ច, ការអប់រំ, សុខាភិបាល, កសិកម្ម, ផែនការដីធ្លី និងបរិស្ថាន ព្រមទាំងវិស័យជាច្រើនទៀត។ វាគឺជាផែនការគោលរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជានាពេលអនាគត។

អង្គការសង្គមស៊ីវិលនៅកម្ពុជាយល់ថា ភាពជាម្ចាស់នៃក្របខ័ណ្ឌគោលនយោបាយសំខាន់ៗបែបនេះគឺត្រូវស្ថិតក្រោមម្ចាស់ប្រទេស ហើយមិនត្រូវជាកម្មសិទ្ធិរបស់រដ្ឋាភិបាល។ គោលបំណងនៃអង្គការទាំងនេះគឺមានគំនិតគោលដៅរួមគ្នានៃការលើកស្ទួយក្រុមជនក្រីក្រ និងជនងាយរងគ្រោះនៅក្នុងសង្គមកម្ពុជា។ តាមរយៈចំណេះដឹងរួមគ្នាអំពីអ្វីដែលកំពុងកើតឡើងនៅថ្នាក់មូលដ្ឋាន អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាលត្រូវបានគេផ្តល់ឱកាសយ៉ាងពេញលេញដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ក្នុងការបង្កើតគោលនយោបាយ និងការអនុវត្ត តាមរយៈការចែករំលែក, ផ្តល់យោបល់ និងសំណូមពរដ៏មានតម្លៃ ទាក់ទងនឹងគោលនយោបាយអភិវឌ្ឍន៍ និងការអនុវត្តន៍ការងារទូទាំងប្រទេសកម្ពុជា។

Event Calendar
03 Jul 2025, Building CSOs Readiness for the Cambodia Digital Government Policy 2022–2035
08 Jul 2025, Dissemination Workshop on Digital Financial Reporting Platform and Accounting and Auditing Obligations for Not-for-Profit Entities