យុទ្ធនាការ និងការតស៊ូមតិ

ការតស៊ូមតិ គឺជាកម្រងសកម្មភាពជាយុទ្ធសាស្រ្តមួយ ដែលបង្កើតឡើង ដើម្បីមានឥទ្ធិពលលើអ្នកដែលកាន់កាប់អំណាចរដ្ឋាភិបាល, នយោបាយ, សេដ្ឋកិច្ច ឬអំណាចឯកជន ក្នុងការអនុវត្តគោលនយោបាយសាធារណៈ និងការអនុវត្តសកម្មភាពផ្សេងៗ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានអំណាចនយោបាយ និងធនធានសេដ្ឋកិច្ចតិចជាង។ យុទ្ធនាការតស៊ូមតិ គឺជាសកម្មភាពរយៈពេលវែងដែលរួមមានសកម្មភាពស្រាវជ្រាវ, ការធ្វើផែនការ, ការអនុវត្ត, ការតាមដាន និងវាយតម្លៃការខិតខំតស៊ូមតិ។ ការកាត់បន្ថយភាពក្រីក្រ, ការប្រយុទ្ធប្រឆាំងនឹងការជិះជាន់, ការប្រឆាំងនឹងភាពអយុត្តិធម៌ ឬការគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាប្រធានបទរួមនៃយុទ្ធនាការតស៊ូមតិ។

អង្គការ គ.ស.ក បានធ្វើសកម្មភាព និងយុទ្ធនាការតស៊ូមតិលើច្បាប់ និងគោលនយោបាយជាច្រើន ដូចជាច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល, ច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺឹណិត,  ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម  និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាដើម ។ សូមមេត្តាចូលទៅកាន់មជ្ឈមណ្ឌលធនធានរបស់ អង្គការ គ.ស.ក តាមរយៈតំណភ្ជាប់នេះ ដើម្បីព័ត៌មានបន្ថែម។

Event Calendar
25 Feb 2026, Match Funding Application Forms
02 Mar 2026, LFR-Training
19 Mar 2026, CCC MEMBERS’ 36TH ANNUAL GENERAL MEETING (AGM)