Match Funding Application Forms
វាគ្មិន :
ទីកន្លែង : Venue: (TBC), Phnom Penh
កាលបរិច្ឆេទ : 25-25 Feb 2026
ពេលវេលា : 8:00 AM-4:00 PM
សេចក្តីប្រកាសសម្រាប់ការដាក់ឯកសារទស្សនៈទានមូលនិធិផ្គូរផ្គង
សម្រាប់ការស្នើសុំគម្រោង
អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) ទទួលបានមូលនិធិគាំទ្រពី Wilde Ganzen Foundation ក្នុងការផ្តល់ថវិកាសម្រាប់អង្គការក្នុងស្រុកឬអង្គការសហគមន៍មូលដ្ឋាននានាដែលបានចូលរួម រៀនវគ្គការកៀរគរធនធានដែលរៀបចំដោយអង្គការ គ.ស.ក កន្លងមក។
លក្ខខណ្ឌផ្សេងៗ៖
- ការដាក់ឯកសារទស្សនៈទានដើម្បីស្នើសុំគម្រោងនេះ គឺសម្រាប់តែអង្គការសង្គមស៊ីវិលក្នុងស្រុកឬអង្គការ សហគមន៍មូលដ្ឋានដែលបានចូលរួមរៀនវគ្គការកៀរគរធនធានកន្លងមកជាមួយអង្គការ គ.ស.ក ប៉ុណ្ណោះ។
- បដិភាគធនធានចំនួន៥០% រវាងម្ចាស់ជំនួយ និងការចូលរួមបដិភាគ៥០%ពីអ្នកអនុវត្តគម្រោង ចំពោះគម្រោងដែលបានស្នើសុំនោះ។
- ថវិកាសរុបសម្រាប់គម្រោងនេះមានទឹកប្រាក់ចំនួន៣៥០០ដុល្លារប៉ុណ្ណោះ ឬស្មើនឹងពាក់កណ្តាលនៃទឹកប្រាក់សរុបដែលគម្រោងបានដាក់ស្នើដែល
មិនអាចលើសពី៣៥០០ដុល្លារ។
- មានតែអង្គការចំនួនដប់(១០)ប៉ុណ្ណោះដែលនឹងត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោងនេះ។
- រយៈពេលអនុវត្តគម្រោងចាប់ពីខែ ឧសភា ដល់ខែកញ្ញា ២០២៦។
- សម្រាប់ផែនការនៃការកៀរគរធនធាន តម្រូវអោយប្រើប្រាស់បច្ចេកទេសនៃការកៀរគរធនធានក្នុងស្រុកមួយ ឬពីរប្រភេទដោយធ្វើយ៉ាងណារកផលចំណេញយ៉ាងតិច២ដង លើការចំណាយគម្រោងទាំងមូល។
*** បិទការទទួលត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦
សំគាល់៖ លោក លោកស្រីដែលមានចំណាប់អារម្មណ៍ សូមធ្វើការបំពេញទម្រង់ឯកសារទស្សនៈទាន ផែនការនៃការកៀរគរធនធាន និងផែនការថវិកា និង ផែនការសកម្មភាព ដែលបានជូនភ្ជាប់ និងសូមផ្ញើត្រឡប់វិញតាមរយៈអ៊ីម៉ែល raingsey.roeung@ccc-cambodia.org អោយបានមុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម អាចធ្វើសាកសួរ អ្នកស្រី រឿង រង្សី តាមរយៈលេខទូរស័ព្ទ ០៧៧ ៧៣៩៩១១ (តេឡេក្រាម)ឬ Email: raingsey.roeung@ccc-cambodia.org


