សិក្ខាសាលាថ្នាក់ជាតិស្តីពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រោមប្រធានបទ "បង្កើនការចូលរួមរបស់អង្គការសង្គមស៊ីវិល"
វាគ្មិន : To be confirmed
ទីកន្លែង : Cambodiana Hotel
កាលបរិច្ឆេទ : 03-03 Jul 2025
ពេលវេលា : 8:00 AM-4:30 PM

នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា គ.ស.ក និង អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានសហការរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រោមប្រធានបទ "បង្កើនការចូលរួមរបស់អង្គការសង្គមស៊ីវិល" ក្រោមអធិបតីភាព ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងមានអ្នកចូលរួមប្រមាណ ១០៨នាក់ ដែលជាតំណាងអង្គការសង្គមស៊ីវិលនៅថ្នាក់ជាតិ និងក្រោមជាតិ។
សិក្ខាសាលាស្តីពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលមានការគាំទ្រថវិកាពី សហភាពអ៊ឺរ៉ុប និងអង្គការអ៊ុកស្វាមកម្ពុជា មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយឌីជីថល ពិភាក្សាអំពីបញ្ហាប្រឈមនៃបរិវត្តកម្មឌីជីថល និងស្វែងរកអនុសាសន៍សម្រាប់ពង្រឹងការចូលរួមរបស់អង្គការសង្គមស៊ីវិល។
ឯកឧត្តម ថោង សុពីមករា អគ្គលេខាធិការរង បានបង្ហាញអំពីទិដ្ឋភាពទូទៅនៃគោលនយោបាយឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើគោលបំណង និងសកម្មភាពអាទិភាព វិធានការគោលនយោបាយដែលកំពុងអនុវត្ត និងមធ្យោបាយដែលអង្គការសង្គមស៊ីវិលអាចរួមចំណែកក្នុងការអនុវត្តន៍។
អង្គការ គ.ស.ក ប្តេជ្ញាចិត្តបន្តការចូលរួមក្នុងការអភិវឌ្ឍន៍គោលនយោបាយ ឌីជីថល ដើម្បីធានាថាការអនុវត្តន៍នៃគោលនយោបាយនេះមានប្រសិទ្ធភាព និងប្រកបដោយបរិយាប័ន្ន។

