Invitation to CFRS -Tier2 for CSOs and AAR

វាគ្មិន : AAR

ទីកន្លែង : Hybrid Meeting

កាលបរិច្ឆេទ : 13-13 Dec 2021

ពេលវេលា : 2:00 PM-5:00 PM

សិក្ខាសាលាថ្នាក់ជាតិស្តីពី ”ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ កម្រិត ២ CFRS – Tier 2”

កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ២.០០ ដល់ ៥.០០ រសៀល

ទីកន្លែង៖ ចូលរួមដោយផ្ទាល់នៅមជ្ឈមណ្ឌលដាយកូនៀ និងចូលរួមពីចម្ងាយតាម Zoom

ក្របខ័ណ្ឌគតិយុត្តិស្តីពីគណនេយ្យ និងសវនកម្ម និងនិន្នាការបច្ចុប្បន្នភាពនៃការរាតត្បាតនៃជំងឺកូវីដ ១៩ ស្តីពីការធ្វើអនុលោមភាពតាមច្បាប់ ទាក់ទងនឹងប្រតិបត្តិការរបស់ អង្គការសង្គមស៊ីវិលបាន បង្ហាញការវិវត្តគួរឱ្យចាប់អារម្មណ៍ ជាពិសេសលើសមត្ថភាពអនុលោមភាព និងផលជះលើបរិយាកាសអំណោយផលនៅក្នុងប្រទេសកម្ពុជា ។ និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស) បំពេញមុខងារជាសេនាធិការឱ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យ និងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិ វិធាន និងស្តង់ដា ដោយជំរុញការអនុវត្តច្បាប់ និងស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ ។

និយ័តករគណនេយ្យ និងសវនកម្មបានរៀបចំរួចរាល់នូវសេចក្តីព្រាងស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញកម្រិត ២ និងសេចក្តីព្រាងប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុនេះ ដើម្បីឱ្យមានការចូលរួមផ្តល់ធាតុចូលបន្ថែម ។ ស្តង់ដានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ជាជម្រើសជូនអង្គភាពមិនស្វែងរកប្រាក់ចំណេញក្នុងការបំពេញកាតព្វកិច្ចគណនេយ្យដែលតម្រូវដោយច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ។

ដើម្បីចូលរួមវិភាគទានក្នុងការអភិវឌ្ឍនូវស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ កម្រិត ២  អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានសម្របសម្រួលកិច្ចពិភាក្សាពិគ្រោះយោបល់កម្រិតបច្ចេកទេសដើម្បីផ្តល់នូវធាតុចូល និង មតិយោបល់ដោយមានកិច្ចសហការពីអង្គការមិនមែនរដ្ឋាភិបាលដើម្បីដាក់ជូន ន.គ.ស ពិនិត្យ និងពិចារណា ។

 ជាការចូលរួមផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងប្រតិបត្តិការ អង្គការ គ.ស.ក រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ កម្រិត ២ CFRS – Tier 2 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ចន្ទ ទី ១៣ ខែ ធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ២.០០ រសៀលដល់ម៉ោង ៥.០០ រសៀល នៅមជ្ឈមណ្ឌលដាយកូនៀ ដែលមានអាស័យដ្ឋាននៅអគារលេខ ១៩ ផ្លូវ ៣៣០ សង្កាត់បឹងកេងកង ៣ ក្បែរសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង រាជធានីភ្នំពេញ ។

 សម្រាប់ព័ត៍មានបន្ថែមសូមចូលទាញយកឯកសារខាងក្រោម

Documents

ឯកសារទស្សនទានសិក្ខាសាលាថ្នាក់ជាតិ

Downloads
Event Calendar
02 Sep 2026, DNH CoP "From Principle to Practice"
03 Sep 2026, Finance Learning Forum
07 Sep 2026, HID Project Management Training
11 Sep 2026, National Workshop on Tax Compliance for Associations and Non-Governmental Organizations (NGOs) and Social Enterprises
22 Sep 2026, From Dialogue to Action: Advancing Gender Equality and Safe Workplaces to support Cambodia’s LDC Graduation