១. គោលបំណងនៃទម្រង់បណ្តឹង
គោលបំណងនៃទម្រង់បណ្តឹងនេះ គឺដើម្បីបំពេញនូវចន្លោះខ្វះខាត ដល់អ្នកដែលមានបណ្តឹង ដែលអាចធ្វើការដាក់ពាក្យប្តឹងនូវការប្រព្រឹត្តមិនសមរម្យរបស់អង្គការ ដែលបានទទួលវិញ្ញាបនបត្រ។ ទម្រង់នេះនឹងជួយទៅដល់ក្រុមការងារ ជី ភី ភី ក៏ដូចជា គណៈកម្មាធិការអនុម័តក្រម ដើម្បីកំនត់ពីដំណើរការ និងការឆ្លើយតបក្នុងការដោះស្រាយដោយផ្អែកទៅលើគោលនយោបាយបណ្តឹងដែលមានស្រាប់។ ទម្រង់នេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់ ធ្វើការស៊ើបអង្កេត ដើម្បីធានាថា រាប់បណ្តឹងត្រូវបានដោះស្រាយដោយយុត្តិធម៌និងប្រសិទ្ឋិភាព។
៣. ពាក្យបណ្តឹងដែលប៉ះពាល់ទ្រង់ទ្រាយធំ
តើអ្នកគិតថាវាជាបណ្តឹងដែលប៉ះពាល់ទ្រង់ទ្រាយធំមែន ឬទេ?
បណ្តឹងដែលប៉ះពាល់ទ្រង់ទ្រាយធំ គឺជាប្រភេទបណ្តឹងដែលពាក់ព័ន្ធ អំពើពុករលួយ ការកេងប្រវ័ញ្ចផ្លូវភេទ រឺការប្រព្រឹត្តិផ្ទុយពីគោលការណ៍របស់បុគ្គលិក។
៤. ការរក្សាការសម្ងាត់
តើអ្នកមានបំណងឲ្យយើងរក្សាការសម្ងាត់ជូនអ្នកដែររឺទេ? មានន័យថាយើងនឹងកំណត់ចំនួនអ្នកដែលចូលរួមដឹងឮ នៅក្នុងដំណើរការនៃដោះស្រាយ។
៥. ប្រភេទនៃបណ្តឹង
តើគិតថាបណ្តឹងរបស់អ្នកស្ថិតក្នុងប្រភេទណាមួយ?
៦. ពិពណ៌នាពីបណ្តឹង
ចូលពិពណ៌នាឲ្យបានច្បាស់អំពីបណ្តឹងរបស់អ្នក (ទីកន្លែង ពេលវេលា ករណី អ្វីដែលបានកើតឡើង អ្នកពាក់ព័ន្ធ និងការទទួលរងផលលំបាក) ហើយដំណោះស្រាយរបៀបណាដែលអ្នកយល់ថា ជាដំណោះស្រាយប្រកបដោយយុត្តិធម៌ សូមធ្វើការបង្ហាញនូវការយល់ឃើញរបស់អ្នកដោយលំអិត
៨. ការយល់ព្រមទទួលយក
នៅពេលដែលអ្នកធ្វើការបញ្ជូនបណ្តឹងនេះ មានន័យថាអ្នកទទួលយកគោលនយោបាយបណ្តឹងរបស់ ជី ភី ភី ដែលបណ្តឹងនេះនឹងត្រូវដំណើរការក្នុងពេលឆាប់ៗ។ ដើម្បីស្វែងរកព័ត៌មានលំអិតពីគោលនយោបាយបណ្តឹងរបស់ ជី ភី ភី សូមចូលទៅកាន់គេហទំព័រដូចខាងក្រោម៖
www.ccc-cambodia.org/downloads/gpp/CompliantsPolicy.pdf
ឬធ្វើការផ្ញើរទៅកាន់ ngogpp@ccc-cambodia.org រឺក្រុមការងារ ជី ភី ភី ដូចខាងក្រោម៖
ល.រ | ឈ្មោះក្រុមការងារ ជីភីភី | តួនាទី | លេខទូរស័ព្ទ | សារអេឡិចត្រូនិច |
---|
១ | ផ្នែកអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ | ក្រុមការងារ ជីភីភី | ០១២ ៨៧៥ ១៦០ | ngogpp@ccc-cambodia.org |