កម្មវិធីឧបករណ៍មិនបង្កទំនាស់ និង ការយកចិត្តទុកដាក់នឹងទំនាស់

សាវតា

    ក្រុមឧបករណ៍មិនបង្កទំនាស់ គឺជាក្រុមការងារមួយដែលបាបង្កើតឡើងតាំងពីឆ្នាំ ២០១៤ ដោយមានការចូលរួមពីគ្រូបណ្តុះបណ្តាលអាជីព និងបុគ្គលិកអង្គការមួយចំនួន និង មានការគាំទ្រពីអង្គការ Bread for the World (BfdW) ដែលជាអ្នកយកចិត្តទុកដាក់ខ្ពស់លើផលជះនៃការងាររបស់អង្គការទៅលើទំនាស់ក្នុងមូលដ្ឋាន។ នៅចន្លោះឆ្នាំ ២០១៤ ដល់ពាក់កណ្តាល ឆ្នាំ ២០១៧ មានអង្គការចំនួន ១៥ បានទទួលព័ត៌មាន និងបទបង្ហាញស្តីពីឧបករណ៍មិនបង្កទំនាស់ ហើយក្នុងនោះដែរ មានអង្គការចំនួន ៨ បានចាប់ផ្តើមអនុវត្តដំណើរការទាំងមូលនៃការវាយតម្លៃឧបករណ៍មិនបង្កទំនាស់នៅក្នុងអង្គការរបស់ខ្លួនផ្ទាល់។ ក្រុមការងារឧបករណ៍មិនបង្កទំនាស់ ត្រូវបានបានរៀបចំឡើងជាផ្លូវការដោយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គសក) ។

    ឧបករណ៍មិនបង្កទំនាស់  សមស្របយ៉ាងខ្លាំងនឹងអង្គការ គសក ហើយវាគឺជាអភិក្រមការងារមួយក្នុងចំណោម អភិក្រមសំខាន់ៗនៃកម្មវិធីអភិបាលកិច្ចរបស់អង្គការ គសក ឆ្នាំ ២០១៧-២០២១។ អង្គការ គសក នឹងបន្តផ្សព្វផ្សាយឧបករណ៍មិនបង្កទំនាស់ទៅដល់សមាជិករបស់ខ្លួន និងអង្គការដៃគូរបស់អង្គការនំប៉័ងពិភពលោក។

    ក្នុងដំណាក់កាលថ្មីនេះ (២០១៧-២០២១) ដោយមានជំនួយពី អង្គការ គសក ជាអ្នកជួយរៀបចំ និងសម្របសម្រួល។ ក្រុមការងារឧបករណ៍មិនបង្កទំនាស់ គ្រោងនឹងពង្រីកចំណេះដឹងស្តីពីឧបករណ៍មិនបង្កទំនាស់ឲ្យកាន់តែទូលំទូលាយថែមទៀត ក្នុងសហគមន៍អង្គការមិនមែនរដ្ឋាភិបាល។

គោលដៅ

    អង្គការសង្គមស៊ីវិលកម្ពុជា អនុវត្តកម្មវិធីរបស់ខ្លួនដោយមានការយកចិត្តទុកដាក់នឹងទំនាស់ ដោយមិនបង្កឲ្យមានទំនាស់នៅក្នុងសហគមន៍។

គោលបំណង

ត្រឹមឆ្នាំ ២០២០ អង្គការសង្គមស៊ីវិលកម្ពុជា ធ្វើការកែលម្អផែនការគម្រោង ការអនុវត្ត និងប្រព័ន្ធត្រួតពិនិត្យរបស់ខ្លួនដោយបានប្រើប្រាស់ក្របខណ្ឌការងារឧបករណ៍មិនបង្កទំនាស់។

តើអ្វីជាឧបករណ៍មិនបង្កទំនាស់?

    ឧបករណ៍មិនបង្កទំនាស់ គឺជាវិធីសាស្រ្តមួយដែលអាចធ្វើការព្យាករណ៍ទុកជាមុន ហើយមានគោលបំណងបង្កើនការយល់ដឹងពីរបៀបដែលជំនួយអាចបង្កើតឲ្យមានជាសកម្មភាពទំនាស់។ ឧបករណ៍មិនបង្កទំនាស់ បង្កើនការអនុវត្តនៃការយកចិត្តទុកដាក់នឹងទំនាស់ក្នុងគោលនយោបាយ និងប្រតិបត្តិការក្នុងការផ្តល់ជំនួយ ក្នុងគោលបំណងកាត់បន្ថយផលជះអវិជ្ជមានជាអប្បរមា និងបង្កើនផលជះវិជ្ជមានជាអតិបរមា។

Documents

Do No Harm and Conflict Sensitive Programming_05Mar18

Downloads

កម្មវិធីឧបករណ៍មិនបង្កទំនាស់ និង ការយកចិត្តទុកដាក់នឹងទំនាស់_05Mar18

Downloads
Event Calendar
03 Jul 2025, Building CSOs Readiness for the Cambodia Digital Government Policy 2022–2035
08 Jul 2025, Dissemination Workshop on Digital Financial Reporting Platform and Accounting and Auditing Obligations for Not-for-Profit Entities