សេរីភាពនៃការបញ្ចេញមតិ និងក្របខណ្ឌច្បាប់ពាក់ព័ន្ធប្រព័ន្ធឌីជីថល

វាគ្មិន : PLA Teams

ទីកន្លែង : សណ្ឋាគារ Memoire Siem Reap

កាលបរិច្ឆេទ : 10-10 Feb 2023

ពេលវេលា : 8:00 AM-4:30 PM

ការអនុម័ត និងការវិវឌ្ឍន៍ក្របខណ្ឌច្បាប់ថ្មីពាក់ព័ន្ធនឹងឌីជីថលខាងលើ បានបង្កើតឱ្យមានក្តីព្រួយបារម្ភពីសំណាក់អង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំ និងសិទ្ធិឯកជនភាពនៅលើអ៊ីនធឺណិត។ ជាពិសេស ប្រសិនបើការអនុម័តច្បាប់ខាងលើ មិនបានពិគ្រោះយោបល់ឱ្យបានទូលំទូលាយជាមួយអង្គការសង្គមស៊ីវិល និងមិនបានអនុលោមតាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័ន និងទទួលស្គាល់។ យោងតាមក្របខណ្ឌច្បាប់ជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ សេរីភាពជាមូលដ្ឋាន ដែលរួមមាន សេរីភាពខាងការបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំដោយសន្តិវិធី និងសិទ្ធិឯកជនភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបគួរត្រូវបានការពារ និងលើកកម្ពស់។

គោលបំណង

  • ដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកចូលរួមស្តីពីគោលការណ៍សេរីភាពបញ្ចេញមតិ និងការបញ្ចេញមតិលើអ៊ីនធឺណិត និងប្រព័ន្ធឌីជីថល។
  • លើកម្ពស់ចំណេះដឹង និងផ្សព្វផ្សាយដល់អ្នកចូលរួមឱ្យបានសិក្សាឈ្វេងយល់បន្ថែមទៀតនូវក្របខណ្ឌច្បាប់ដែលពាក់ព័ន្ធនឹសិទ្ធិឌីជីថល រួមមាន អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វាអ៊ីនធឺណិតជាតិ សេចក្តីព្រាងច្បាប់ស្តីពី សន្តិសុខសាយប័រ សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន។
  • ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួម បានលើកឡើងពីក្តីបារម្ភរបស់ពួកគេចំពោះការរឹតត្បិតសេរីភាពបញ្ចេញមតិលើអ៊ីនធឺណិត សម្រាប់អង្គការ គ.ស.ក ចងក្រងធ្វើជាធាតុចូលសម្រាប់ការងារតស៊ូមតិលើសិទ្ធិឌីជីថលនាពេលអនាគត។

 

Documents

CN_Regional Workshop_FoE&Cybercrime Law_V1

Downloads
Event Calendar
28 Mar 2023, Consultative Workshop on CSOs’ Inputs into the National Strategic Development (NSDP) 2024-2028
28 Apr 2023, M&E Learning Forum