Invitation to CFRS -Tier2 for CSOs

Speaker By: REACHS Partner.CO., Ltd

Venue: Hybrid Meeting

Date: 10-10 Dec 2021

Time: 1:30 PM-5:00 PM

សិក្ខាសាលាប្រមូលធាតុចូលស្តីពី ”ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ កម្រិត ២ CFRS – Tier 2”

កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ ទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ២.០០ ដល់ ៥.០០ រសៀល

ទីកន្លែង៖ ចូលរួមដោយផ្ទាល់នៅមជ្ឈមណ្ឌលដាយកូនៀ និងចូលរួមពីចម្ងាយតាម Zoom

ក្របខ័ណ្ឌគតិយុត្តិស្តីពីគណនេយ្យ និងសវនកម្ម និងនិន្នាការបច្ចុប្បន្នភាពនៃការរាតត្បាតនៃជំងឺកូវីដ ១៩ ស្តីពីការធ្វើអនុលោមភាពតាមច្បាប់ ទាក់ទងនឹងប្រតិបត្តិការរបស់ អង្គការសង្គមស៊ីវិលបាន បង្ហាញការវិវត្តគួរឱ្យចាប់អារម្មណ៍ ជាពិសេសលើសមត្ថភាពអនុលោមភាព និងផលជះលើបរិយាកាសអំណោយផលនៅក្នុងប្រទេសកម្ពុជា ។ និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស) បំពេញមុខងារជាសេនាធិការឱ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យ និងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិ វិធាន និងស្តង់ដា ដោយជំរុញការអនុវត្តច្បាប់ និងស្តង់ដារបាយការណ៍
ហិរញ្ញវត្ថុ ។

និយ័តករគណនេយ្យ និងសវនកម្មបានរៀបចំរួចរាល់នូវសេចក្តីព្រាងស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញកម្រិត ២ និងសេចក្តីព្រាងប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុនេះ ដើម្បីឱ្យមានការចូលរួមផ្តល់ធាតុចូលបន្ថែម ។ ស្តង់ដានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ជាជម្រើសជូនអង្គភាពមិនស្វែងរកប្រាក់ចំណេញក្នុងការបំពេញកាតព្វកិច្ចគណនេយ្យដែលតម្រូវដោយច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ។

ដើម្បីចូលរួមវិភាគទានក្នុងការអភិវឌ្ឍនូវស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ កម្រិត ២  អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានសម្របសម្រួលកិច្ចពិភាក្សាពិគ្រោះយោបល់កម្រិតបច្ចេកទេសដើម្បីផ្តល់នូវធាតុចូល និង មតិយោបល់ដោយមានកិច្ចសហការពីអង្គការមិនមែនរដ្ឋាភិបាលដើម្បីដាក់ជូន ន.គ.ស ពិនិត្យ និងពិចារណា ។

ជាការចូលរួមផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងប្រតិបត្តិការ អង្គការ គ.ស.ក រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ កម្រិត ២ CFRS – Tier 2 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ សុក្រ ទី ១០ខែ ធ្នូឆ្នាំ២០២១ចាប់ពីម៉ោង ២.០០ រសៀលដល់ម៉ោង ៥.០០រសៀលនៅមជ្ឈមណ្ឌលដាយកូនៀ ដែលមានអាស័យដ្ឋាននៅអគារលេខ ១៩ ផ្លូវ ៣៣០ សង្កាត់បឹងកេងកង ៣ ក្បែរសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង រាជធានីភ្នំពេញ ។

 សម្រាប់ព័ត៍មានបន្ថែមសូមចូលទាញយកឯកសារខាងក្រោម

Documents

ឯកសារទស្សនទានសិក្ខាសាលាថ្នាក់ជាតិ_10

Downloads
Event Calendar