ឱកាសផ្តល់មូលនិធិសម្រាប់អង្គការដែលបានសិក្សាវគ្គកៀរគរធនធាន(LFR)

សេចក្តីប្រកាសសំរាប់ការស្នើដាក់ឯកសារទស្សនាទាន (ជុំទី២)

  1. សាវតា

Change the Game Academy Program (CTGA) គឺជាកម្មវិធីសកលដែលធ្វើការឆ្ពោះទៅរកការកសាងភាពរឹងមាំផ្នែកហិរញ្ញវត្ថុសម្រាប់អង្គការសង្គមស៊ីវិលថ្នាក់មូលដ្ឋាន។កម្មវិធីនេះបង្កើតឡើងតាមរយៈភាពជោគជ័យដ៏អស្ចារ្យនៃគំរោង Action for Children (AFC)។  AFC បានកសាងសមត្ថភាពនិងផ្តល់សិទ្ធិអំណាចដោយជោគជ័យដល់ក្រុមជួយខ្លួនឯង (SHGs) អង្គការសហគមន៍មូលដ្ឋាន (CBOs) និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) ចំនួនជាង៩០០ស្ថាប័ន នៅក្នុងប្រទេសកេនយ៉ា អាហ្រ្វិកខាងត្បូង ប្រេស៊ីលនិងឥណ្ឌា ក្នុងការកៀរគរធនធានក្នុងស្រុកសម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍របស់ពួកគេ  ។

អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC)ដែលជាអង្គការសមាជិកភាពធំជាងគេ ហើយដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងតួនាទីជាអ្នកលើកកម្ពស់អភិបាលកិច្ចល្អ ជាអ្នកសម្របសម្រួល និងជាអ្នកតស៊ូមតិ សម្រាប់ការធ្វើឱ្យមានបរិយាកាសអំណោយផលនិងលំហប្រជាធិបតេយ្យ សម្រាប់អង្គការសង្គមស៊ីវិលនិងការបង្កើតឲ្យមានជាមជ្ឈមណ្ឌលធនធានសម្រាប់ អង្គការសង្គមស៊ីវិល ប្រកបដោយនិរន្តរភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅកម្ពុជា។

CCC បានក្លាយជាដៃគូថ្នាក់ជាតិដើម្បីអនុវត្តការបណ្តុះបណ្តាលការកៀរគរធនធានក្នុងស្រុក (LFR) របស់កម្មវិធី CTGA នៅកម្ពុជាចាប់ពីឆ្នាំ ២០១៨។ ចាប់តាំងពីពេលនោះមក គ្រូបង្គោលរបស់CCC (ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT) នៃកម្មវិធី (CTGA) បានរៀបចំដោយជោគជ័យវគ្គ (LFR)ជាច្រើន ដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក (LNGOs) និងអង្គការសហគមន៍មូលដ្ឋាន (CBOs) នៅកម្ពុជា។សិក្ខាកាមភាគច្រើនបានឆ្លើយតបដោយសុទិដ្ឋិនិយមចំពោះវគ្គបណ្ដុះបណ្ដាល ដោយពួកគេបានលើកថាប្រធានបទ គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងជាមួយនឹងបរិបទអង្គការសង្គមស៊ីវិលនៅកម្ពុជា ឧទាហរណ៍ដូចជា ការពិភាក្សានិងអនុសាសន៍អំពីដំណោះស្រាយសម្រាប់ការធ្វើពិពិធកម្មប្រភពចំណូលដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ ដែលបណ្ដាលមកពី ការពឹងផ្អែកលើប្រភពមូលនិធិមួយតែ១ ឬ២ ដែលនៅឯបរទេសជាដើម។ល។ ដោយឡែកពួកគេក៏បានលើកឡើងថា វិធីសាស្រ្តបណ្តុះបណ្តាលបើកឲ្យមានការចូលរួមយ៉ាងច្រើនពីសិក្ខាកាម ដោយអនុញ្ញាតឱ្យអ្នកចូលរួមធ្វើការប្រាស្រ័យទាក់ទងគ្នាក្នុងអំឡុងពេលវគ្គបណ្តុះបណ្តាល កំឡុងពេលណែនាំនិងបង្វឹក ការអនុវត្ត និងការឆ្លុះបញ្ចាំង ។ ការផ្តល់មូលនិធិផ្គូផ្គង (Match Funding)នេះ គឺជាឱកាសមួយផ្សេងទៀតសម្រាប់អ្នកចូលរួមក្នុងការពង្រឹងចំណេះដឹងនិងជំនាញពីវគ្គសិក្សា (LFR) របស់ពួកគេផងដែរ។

  1. តើអ្វីជាមូលនិធិផ្គូផ្គង?

Match Funding គឺជាកម្មវិធីដែលរៀបចំឡើងដោយ (CTGA) ក្នុងគោលបំណងផ្តល់ឱកាសដល់អង្គការ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល LFR ឲ្យមានលទ្ធភាពធ្វើការពង្រឹងចំណេះដឹង និងជំនាញដែលពួកគេបានរៀនពីវគ្គបណ្តុះបណ្តាល LFR កន្លងមក តាមរយៈការផ្ដល់បដិភាគធនធានចំនួន៥០% ដល់ពួកគេ ចំណែកធនធាន៥០%ទៀតគឺពួកគេត្រូវធ្វើការកៀរគរពីប្រភពក្នុងស្រុក ដើម្បីបង្រ្គប់ចំនួន១០០% សម្រាប់យកទៅគាំទ្រការអនុវត្តគម្រោងដែលពយកគេបានលើកឡើង។ Match-funding គាំទ្រដល់អង្គការដែលជាសិក្ខកាម ក្នុងការអនុវត្តវដ្តនៃ LFR យ៉ាងពិតប្រាកដ ដែលចាប់ផ្ដើមពីជំហានដំបូងបំផុត ពោលគឺពីការផ្តួចផ្តើមគំរោងអភិវឌ្ឍន៍សហគមន៍ ការធ្វើគម្រោងផែនការ កៀរគរថនធាន LFR ក្នុងគោលបំណងដើម្បីបង្កើនធនធានទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សម្រាប់យកទៅគាំទ្រដល់ការអនុវត្តគម្រោង ដែលបានផ្តួចផ្តើមឡើង។ គម្រោង មូលនិធិផ្គូរផ្គងនឹងមានចែកជាដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាលទី១- បង្កើតគំរោងអភិវឌ្ឍន៍សហគមន៍ ដោយមានបង្ហាញយ៉ាងច្បាស់នូវតម្រូវការធនធានសរុប

ដំណាក់កាលទី២ - រៀបចំផែនការកៀរគរធនធាន ដើម្បីកៀរគរឲ្យបាននូវធនធានចំនួន៥0% នៃធនធានដែលត្រូវការសរុបសម្រាប់គាំទ្រដល់ការអនុវត្តគម្រោងសហគមន៍ដែលបានផ្តួចផ្តើមឡើង។ បន្ទាប់មកមូលនិធិសង្គមស៊ីវិល Civil Society Fund (CSF) រួមជាមួយ CCC ជាលេខាធិការដ្ឋាននឹងចូលរួមបដិភាគធនធាន ៥0%ទៀតដើម្បីបង្គ្រប់ឲ្យបាន ១០០% (ធនធានបង្គ្រប់ចំនួន ៥០%នេះត្រូវបានផ្ដល់ដោយកម្មវិធី CTGA)។  ដោយភ្ជាប់ជាមួយផែនការធនធានដែលបានលើកឡើងដោយអង្គការដែលបានសិក្សាវគ្គ(LFR)។ ជាសរុបធនធានដែលគំរោងត្រូវការគឺដល់ទៅ ១00% ដូចការគ្រោង     ទុក។

ដំណាក់កាលទី3 – ធ្វើការអនុវត្តផែនការកៀរគរធនធាន ដើម្បីកៀរគរឲ្យបាននូវធនធានចំនួន៥0% នៃធនធានដែលត្រូវការសរុប។

ដំណាក់កាលទី៤ - មូលនិធិសង្គមស៊ីវិល Civil Society Fund (CSF) រួមជាមួយ CCC ជាលេខាធិការដ្ឋាននឹងផ្ដល់ជាបដិភាគធនធាន ចំនួន៥0%ទៀតដើម្បីបង្គ្រប់ឲ្យបាន ១០០% (ធនធានបង្គ្រប់ចំនួន ៥០%នេះត្រូវបានផ្ដល់ដោយកម្មវិធី CTGA)។  

ដំណាក់កាលទី៥ – បន្ទាប់មកអង្គការដែលបានសិក្សាវគ្គ(LFR) នឹងធ្វើការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍របស់ពួកគេជាមួយនឹងធនធាន ៥០% ដែលបានកៀរគរ នឹងធនធាន៥០%ទៀត ជាធនធានបដិភាគពី CSF ។

  1. ថវិកាគំរោង

ថវិកាអតិបរិមាសម្រាប់គម្រោងអភិវឌ្ឍន៍សហគមន៍ចំនួន ៧.០០០ (ប្រាំពីពាន់អ៊ឺរ៉ូ) ដែលក្នុងនេះរួមមាន៖

  1. ធនធាន ៥0% ឬ ៣.៥០០ (បីពាន់ប្រាំរយអ៊ឺរ៉ូ) – នឹងត្រូវកៀរគរពីប្រភពក្នុងស្រុក
  2. ធនធាន (៥0%) ទៀត ឬ ៣.៥០០ (បីពាន់ប្រាំរយអ៊ឺរ៉ូ) – គឺជាធនធានបដិភាគពី (CSF)

ការចំណាយទៅលើគំរោងដែលត្រឹមត្រូវហើយអាចប្រើបានមានដូចខាងក្រោម៖

- ចំណាយរដ្ឋបាល និងចំណាយផ្សេងៗក្នុងគម្រោង (ការចំណាយខ្ទង់នេះមិនគួរលើសពី ១0% នៃមូលនិធិសរុប)

- ការចំណាយលើការរៀបចំសន្និសីទ ប្រជុំ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល និងព្រឹត្តិការណ៍ផ្សេងៗ

- ការចំណាយផ្សេងៗ សម្រាប់ការអនុវត្តផែនការកៀរគរធនធាន

- ថ្លៃសេវាកម្មដែលទទួលដោយអ្នកទទួលផល

- ថ្លៃធ្វើដំណើរក្នុងស្រុក

- ថ្លៃជួលសម្ភារៈ និងឧបករណ៍

- ការដំឡើង ការថែទាំ ថ្លៃដឹកជញ្ជូន រួមទាំងប្រេងឥន្ធនៈ កុំព្យូទ័រ និងឧបករណ៍ទំនាក់ទំនង

- ជួលឬជួលយានជំនិះ

- ការចំណាយផ្សេងៗរួមបញ្ចូលក្នុងគម្រោង

- ការចំណាយលើការផ្សព្វផ្សាយ ការទំនាក់ទំនង និងការផ្សព្វផ្សាយព័ត៌មាន

- ថ្លៃបោះពុម្ព

- ចំណាយលើប្រាក់ខែទាក់ទងនឹងគម្រោង

- ចំណាយលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព

- ថ្លៃបកប្រែផ្សេងៗ

- ប្រតិបត្តិការយានយន្ត និងឧបករណ៍ ការដំឡើង និង/ឬការថែទាំ

- ការចំណាយផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយលទ្ធផលគម្រោង

  1. ប្រធានបទនៃគំរោងដែលត្រូវការផ្តោតសំខាន់

គំរោង(Match-Funding) នឹងផ្តល់ឱកាសដល់គម្រោងណាមួយដែលបានលើកជាដំណោះស្រាយល្អបំផុតដើម្បីពង្រឹង និងផ្តល់អំណាចដល់អង្គការសង្គមស៊ិវិល និង/ឬ សហគមន៍មូលដ្ឋាន។ នេះអាចជាគម្រោងដែលផ្ចុងផ្ដើមនិងគាំទ្រពួកគេ ឲ្យធ្វើពិពិធកម្មប្រភពចំណូលក្នុងទម្រង់នៃការលើកកម្ពស់ជីវភាព ការអប់រំសហគមន៍ ការអភិរក្សសហគមន៍ ការប្រែប្រួលអាកាសធាតុ ការថែទាំសុខភាពសហគមន៍ សុខុមាលភាពសម្រាប់មនុស្សចាស់ យេនឌ័រ ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ជាដើម។

វាក៏អាចជាគម្រោងដែលផ្តល់សេវាកម្មផ្សេងទៀតដូចជាការបណ្តុះបណ្តាលអ្នកជំនាញ ការពង្រឹងអង្គភាព ឬការរៀបចំសកម្មភាពតស៊ូមតិ (ការបញ្ចេញឬផ្ដល់មតិយោបល់ផ្នែកគោលនយោបាយ ពីសំណាក់សហគមន៍ ដល់អាជ្ញាធរមូលដ្ឋាន)។

គម្រោងនេះគួរតែបង្កើតចេញពីថ្នាក់សហគមន៍មូលដ្ឋាន សម្រាប់ចូលរួមចំណែកនិងឆ្លើយតបដោយផ្ទាល់ទៅនឹងបំណងប្រាថ្នា និងតម្រូវការរបស់សហគមន៍មូលដ្ឋាន។ ដូច្នេះ ការចូលរួមរបស់សហគមន៍គឺគួរមាននៅក្នុងគ្រប់ ដំណាក់កាលនៃការអនុវត្តគម្រោង ។

  1. លក្ខខណ្ឌសំរាប់ការកៀរគរធនធាន

គោលបំណងនៃគម្រោងកៀរគរធនធានគឺដើម្បីកៀរគរឲ្យបានយ៉ាងហោចណាស់៥0%នៃធនធានដែលត្រូវការសរុបនៅក្នុងគម្រោងដែលមានចែងក្នុងផ្នែកទី៤ ខាងលើ។

គម្រោងកៀរគរធនធាននេះអាចជាទម្រង់នៃការរៀបចំព្រឹត្តិការណ៍ដែលជាវិធីសាស្រ្តមួយ អាចធ្វើឲ្យមានការចូលរួមពីសំណាក់ប្រជាជនភាគច្រើនក្នុងតំបន់។ឧទាហរណ៍ដូចជា កីឡាម៉រ៉ាតុង, អាហារសាមគ្គី, ការសម្តែងសិល្បៈ, ការលក់ផលិតផល។ល។ សម្រាប់គំនិតបន្ថែមអំពីឧទាហរណ៍នៃការកៀរគរធនធាននេះសូមចូលទៅកាន់គេហទំព័រ www.changethegameacademy.org/examples ។ បច្ចេកទេសកៀរគរធនធានក្នុងស្រុកទាំងនេះសម្រាប់អង្គការដែលបានសិក្សាវគ្គ(LFR) ដើម្បីជ្រើសរើសសម្រាប់ការអនុវត្តរបស់ពួកគេ មានដូចជា on-line ឬ off-line និងជាការរៀបចំជា ព្រឹត្តការណ៏នានា។ល។

គម្រោងកៀរគរធនធានក្នុងស្រុកក៏អាចធ្វើឡើងដោយការកៀរគរពីម្ចាស់ជំនួយជាក្រុមហ៊ុនឯកជនផងដែរ។ ក្នុងករណីនេះ បដិភាគជាអតិបរមាចំនួន ៥0% នៃធនធានដែលត្រូវការសម្រាប់គម្រោងគឺអាចទទួលយកបាន។

គម្រោងកៀរគរធនធានពីម្ចាស់ជំនួយនៅអន្តរជាតិនឹងមិនត្រូវបានទទួលយកក្នុងគម្រោងមូលនិធិផ្គូផ្គងនេះទេ។បើសិនការកៀរគរធនធានបានមកជាប្រភពមូលនិធិរបស់រដ្ឋាភិបាល អាចនឹងត្រូវបានពិភាក្សាជាមួយលេខាធិការដ្ឋាន (CSF) តាមករណីនីមួយៗជាក់ស្តែង។

  1. នរណាខ្លះអាចស្នើសុំបាន?

មូលនិធិផ្គូផ្គង (Match Funding) នឹងគាំទ្រដល់អង្គការដែលបានសិក្សាវគ្គ(LFR) ដើម្បីអនុវត្តផែនការ(LFR) ជាក់លាក់ផ្ទាល់ខ្លួនរបស់ពួកគេ។ការអនុវត្តគំរោងនឹងនាំឱ្យមានការមើលឃើញពីប្រសិទ្ធភាពរបស់អង្គការដែលបានសិក្សាវគ្គ(LFR) ក្នុងការធ្វើឱ្យប្រសើរឡើងនូវការងារ(LFR) របស់ពួកគេតាមរយៈការកើនឡើងនៃធនធានដែលកៀរគរ។ លើសពីនេះវាក៏ផ្តល់សិទ្ធិអំណាចឱ្យពួកគេធ្វើការរួមគ្នាជាមួយសហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍របស់ពួកគេផងដែរ។

ដូច្នេះមូលនិធិផ្គូផ្គង (Match Funding) នេះគឺបើកចំហសម្រាប់តែអង្គការដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល(LFR) ដែលត្រូវបានរៀបចំឡើងដោយ (CCC) ចាប់ពីឆ្នាំ ២០១៨-២០២១ ប៉ុណ្ណោះ។

  1. របៀបដាក់ពាក្យស្នើសុំ

ដំណាក់កាលទី១: ឯកសារទស្សនាទានសម្រាប់គម្រោងនិងទម្រង់សង្ខេបនៃផែនការកៀរគរធនធាន

អង្គការដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល(LFR) ហើយដែលមានបំណងចូលរួមក្នុងកម្មវិធីមូលនិធិផ្គូរផ្គង ត្រូវបញ្ជូនឯកសារទស្សនាទាន អំពីគម្រោងអភិវឌ្ឍន៍សហគមន៍របស់ពួកគេ និងទម្រង់សង្ខេបផែនការកៀរគរធនធានបដិភាគចំនួន៥០%នៃតម្រូវការធនធានសរុបរបស់គម្រោង។ ឯកសារទស្សនាទានគម្រោង ត្រូវបង្ហាញពីបញ្ហាគន្លឹះរបស់សហគមន៍ដែលគម្រោងចង់ដោះស្រាយ លទ្ធផលរំពឹងទុក សកម្មភាពសំខាន់ៗ និងហានិភ័យដែលអាចកើតមាន។ ចំណែកទម្រង់សង្ខេបផែនការកៀរគរធនធាន ត្រូវបង្ហាញពីតម្រូវការធនធាន (ថវិការ សម្ភារៈ និងអ្នកស្ម័គ្រចិត្ត) ។ គម្រូឯកសារទាំងពីនេះ អាចទាញយកបានពី: https://drive.google.com/drive/u/0/folders/1lcph8nB3RtxzVSr56W-qT2dV2o3-JuN0   ។ ទម្រង់ទាំងពីរនេះ ត្រូវ ផ្ញើមកកាន់លេខាធិការដ្ឋានរបស់ (CSF)៖ dina.loem@ccc-cambodia.org ។

ដំណាក់កាលទី២: ទម្រង់លម្អិតរបស់គម្រោងនឹងទម្រង់ពេញលេញនៃផែនការកៀរគរធនធាន

លេខាធិការដ្ឋាន (CSF) នឹងធ្វើរបាយការណ៍អំពីឯកសារទស្សនាទានសម្រាប់គម្រោងនិងទម្រង់សង្ខេបនៃផែនការកៀរគរធនធាន ដែលអង្គការទាំងអស់បានបញ្ជូនមក ដើម្បីសុំសេចក្ដីសម្រេចពីថ្នាក់ដឹកនាំ សម្រាប់ធ្វើការជ្រើសរើសបថម។ បន្ទាប់មក លេខាធិការដ្ឋាន (CSF) នឹងជូនដំណឹងដល់អង្គការដែលត្រូវបានជ្រើសរើសបថម និងអញ្ជើញពួកគាត់ឲ្យបន្តបំពេញលើ ទម្រង់លម្អិតរបស់គម្រោង ទម្រង់ហិរញ្ញបទានលម្អិត និងទម្រង់ពេញលេញនៃផែនការកៀរគរធនធានដែលអាចទាញយកបានពីhttps://drive.google.com/drive/u/0/folders/19MTjEWfulcYxFc9ZBPotS0xVKPJTfIwu ។ ទម្រង់ទាំងបីនេះត្រូវផ្ញើមកកាន់ dina.loem@ccc-cambodia.org បន្ទាប់ពីបានបំពេញចប់។

ដំណាក់កាលទី៣: ការសិក្សារនិងវាយតម្លៃសមត្ថភាពស្ថាប័ន

លេខាធិការដ្ឋាន (CSF) នឹងជូនដំណឹងដល់អង្គការដែលបានបញ្ជូនទម្រង់ទាំងបី ក្នុងដំណាក់កាលទី២ខាងលើអំពីពេលវេលាសម្រាប់លេខាធិការដ្ឋាន (CSF) ចុះធ្វើការសិក្សារនិងវាយតម្លៃសមត្ថភាពស្ថាប័ន (Organizational Capacity Assessment-OCA) ក្នុងករណីទម្រង់ទាំងបីរបស់ពួកគេមានគុណវុឌ្ឍគ្រប់គ្រាន់។  ឯកសារចាំបាច់ទាំងអស់សម្រាប់ (OCA) នឹងត្រូវបានស្នើសុំមុនពេលធ្វើ (OCA) ។

ការជ្រើសរើសក្នុងជំហានទី១សម្រាប់កម្មវិធីមូលនិធិផ្គូរផ្គង នឹងត្រូវអនុលោមតាមគោលការណ៍របស់ (CSF) ពោលគឺ ផ្អែកលើគុណវុឌ្ឍនៃទម្រង់ទាំងបី (ក្នុងដំណាក់កាលទី២ខាងលើ) និងលទ្ធផលនៃការសិក្សារនិងវាយតម្លៃសមត្ថភាពស្ថាប័ន។ អង្គការដែលត្រូវបានជ្រើសរើសក្នុងជំហានទី១នេះ នឹងត្រូវបានអញ្ជើញឲ្យធ្វើការចុះកិច្ចព្រមព្រៀងជាមួយលេខាធិការដ្ឋាន (CSF)។ 

សំគាល់៖

  • គ្រប់ទម្រង់ឯកសារទាំងអស់ត្រូវតែជាទម្រង់ដែលផ្ដល់ជូនដោយលេខាធិការដ្ឋាន (CSF) ហើយដែលបានបំពេញព៌តមានបានគ្រប់ជ្រុងជ្រោយ ទើបត្រូវបានពិចារណាសម្រាប់ដំណើការជ្រើសរើសទៅវគ្គបន្ត។
  • គម្រោងដែលទទួលបានជោគជ័យនឹងមានថេរៈវេលាប្រហែល ១២ ខែ ដើម្បីអនុវត្ត។

ដំណាក់កាលទី៤: ការអនុវត្តគម្រោងកៀរគរធនធាន

 អង្គការដែលបានចុះកិច្ចព្រមព្រៀងជាមួយលេខាធិការដ្ឋាន CSF (ក្នុងដំណាក់កាលទី៣ខាងលើ) នឹងចាប់ផ្ដើមអនុវត្តផែនការការកៀរគរធនធានដែលបានអនុម័ត សម្រាប់ធ្វើកាកៀរគរធនធានចំនួន៥0% នៃមូលនិធិដែលត្រូវការសរុបរបស់គម្រោង។ ក្នុងករណី អង្គការមិនអាចរកបានធនធានតាមគោលដៅ ពោលគឺ ៥0% នៃមូលនិធិដែលត្រូវការសរុបរបស់គម្រោង នោះលេខាធិការដ្ឋានរបស់ (CCC) នឹងដឹកនាំបន្តដំណើរការបង្វឹកបន្ថែមដើម្បីគាំទ្រដល់ការកៀររគរ ឬនឹងមានការពិភាក្សាបន្ថែមទៀត។

  1. ការទំលាក់សាច់ប្រាក់នៃហិរញ្ញប្បទាន

ការទូទាត់នឹងត្រូវបែងចែក ជាផ្នែកៗ៖

ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ - ៣០% នៃធនធានបដិភាគពី CSF (ឬច្រើនបំផុតគឺ €១.០៥០)

ថ្ងៃទី ១ មករា ឆ្នាំ ២០២៣ (បន្ទាប់ពីអនុវត្តផែនការកៀរគរធនធានដោយជោគជ័យ) - ៥០% នៃធនធានបដិភាគពី CSF (ឬច្រើនបំផុតគឺ €១.៧៥០)

ថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២៣ - ១៥% នៃធនធានបដិភាគពី CSF (ច្រើនបំផុតគឺ €៥០០)

ថ្ងៃទី ១ កញ្ញា ឆ្នាំ ២០២៣ - ៥% នៃធនធានបដិភាគពី CSF (ច្រើនបំផុតគឺ €២០០)

  1. កាលវិភាគផ្ញើពាក្យស្នើសុំ

លរ

សកម្មភាព

កាលបរិច្ឆេត

សំគាល់

ប្រកាសស្តីពីការដាក់ឯកសារទស្សនទាន

១-១៤ តុលា ២០២២

 

សាកសួរពត៍មាន

១-១៤ តុលា ២០២២

 

ផ្ញើឯកសារទស្សនទាននិងទម្រង់សង្ខេបផែនការកៀរគរធនធានមកកាន់ CSF

១៥-៣០ តុលា ២០២២

 

ជូនដំណឹងដល់អង្គការដែលត្រូវបានជ្រើសរើសបថម

១-៤ វិច្ឆិកា២០២២

 

ផ្ញើរទម្រង់លម្អិតរបស់គម្រោង ទម្រង់ហិរញ្ញបទានលម្អិត និងទម្រង់ពេញលេញនៃផែនការកៀរគរធនធានមកកាន់ CSF

៧-១៨ វិច្ឆិកា ២០២២

 

ការសិក្សានិងវាយតម្លៃសមត្ថភាពស្ថាប័ន

២១-៣០ វិច្ឆិកា ២០២២

 

កិច្ចព្រមព្រៀងជាមួយ CSF

២ ធ្នូ ២០២២

 

អនុវត្តផែនការកៀរគរធនធាន

៣-៣១ ធ្នូ ២០២២

 

១០

ការផ្តល់ហិរញ្ញប្បទាន

១-មករា ២០២៣

 

 

 

 

 

 

 

Event Calendar
20 Dec 2022, Together for Better Future
21 Dec 2022, National Workshop on Tax Compliance
22 Dec 2022, Do No Harm Community Practice Forum
23 Dec 2022, ICT Learning Forum