CBO Trainers

Organization : CCC

Location : Phnom Penh

Deadline : 25 April 2021

សេចក្តីប្រកាសជ្រើសរើស

គ្រូបង្គោលអង្គការសហគមន៏មូលដ្ឋានឆ្នាំ ២០២១

គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គសក) ឬ (CCC) គឺជាអង្គការសមាជិកភាពឈានមុខគេនិងយូរជាងគេ ដែលត្រូវបានបង្កើតឡើងសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ 1990 មក CCC បានធ្វើការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគណនេយ្យភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា និងដើម្បីលើកកម្ពស់ភាពជាដៃគូរួមគ្នារវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ អង្គការ CCC បច្ចុប្បន្នកំពុងស្វែងរកបេក្ខជន និងបេក្ខនារី ស្ម័គ្រចិត្ត ដែលមានសមត្ថភាពសម្រាប់មុខតំណែងជាគ្រូបង្គោលអង្គការសហគមន៏មូលដ្ឋាន ចំនួន 30 រូប

 

គ្រូបង្គោល នឹងទទួលបានវគ្គបណ្តុះបណ្តាលស្តីវិធីសាស្ត្រជំនាញសម្របសម្រួល និងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃនៅពេលផ្តល់វគ្គបណ្តុះបណ្តាលបន្តដល់អង្គការសហគមន៍មូលដ្ឋាន(អសម)នៅក្នុងខេត្តគោលដៅ។

 

ព័ត៌មានបន្ថែមអំពីការងាររបស់ CCC និងការពិពណ៌នាលំអិតស្តីពីគ្រូបង្គោល អសម អាចរកបាននៅលើគេហទំព័រ អង្គការ CCC http://www.ccc-cambodia.org/en/announcements/jobs ។ បេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ត្រូវបានអញ្ជើញឲ្យដាក់ពាក្យស្នើសុំធ្វើជាគ្រូបង្គោល ដោយភ្ជាប់មកជាមួយនូវ លិខិតចំណាប់អារម្មណ៍ ប្រវត្តិរូបសង្ខប និងលិខិតបញ្ជាក់ការអនុញ្ញាតិពីស្ថាប័ន មកកាន់អង្គការ CCC តាមរយៈអ៊ីមែល bunthoeurn.sarn@ccc-cambodia.org ឬ តេឡេក្រាមតាមលេខទូរស័ទ្ទ 017 588 955

 

ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 017 588 955 / 097 75 25 575

 

សូមផ្ញើពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធរបស់លោកអ្នកឲ្យបានមុនថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២១

Documents

ប្រវត្តិរូបសង្ខេប

Downloads

CBO trainers_ Announcement

Downloads

CBO Application Form

Downloads

CBO Trainer_ToR_Final

Downloads

Re-Announcement_CBO trainers

Downloads
Event Calendar
02 May 2024, HR Learning Forum
06 May 2024, LFR Training
23 May 2024, DNH Exposure training