ការសិក្សាស្រាវជ្រាវ និងគោលនយោបាយ

អង្គការគណះកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា គ.ស.ក បានកំណត់នូវគោលបំណងនានា ទាក់ទងនឹងប្រធានបទនៃការសិក្សាស្រាវជ្រាវជាច្រើន ដែលចូលរួមប្រឡូក និងធ្វើការឆ្លុះបញ្ចាំងរបស់សង្គម      ស៊ីវិលកម្ពុជាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ កម្មវិធីការងារ៤ផ្នែកសំខាន់ៗរបស់អង្គការ គ.ស.ក ដូចជា ផ្នែកអភិបាលកិច្ច និងការប្រតិបត្តវិជ្ជាជីវៈ ផ្នែកធុរកិច្ច និងការអភិវឌ្ឍសមត្ថភាព ផ្នែកកសាងបណ្តាញ និងតស៊ូមតិ និងផ្នែកទំនាក់ទំនងនិងអភិវឌ្ឍសមាជិកភាព ដែលកម្មវិធីទាំងនោះ ពាក់ព័ន្ឋសិក្សាស្រាវជ្រាវជាច្រើន ដោយសង្កត់ធ្ងន់ទៅលើបរិបទអង្គការសង្គមស៊ីវិល សំដៅបំណងឆ្លុះបញ្ចាំងបរិយាកាសអំណោយផលចូលរួមរបស់អង្គការសង្គមស៊ីវិល ប្រសិទ្ឋភាពសំរាប់អង្គការសង្គមស៊ីវិល ការផ្តល់មូលនិធិសំរាប់អង្គការសង្គមស៊ីវិល ការបង្កើតមូលនិធិសម្រាប់អង្គការសង្គមស៊ីវិល និងការចូលរួមវិភាគទានរបស់អង្គការសង្គមស៊ីវិល ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។

លើសពីនេះ អង្គការ គ.ស.ក មានអង្គការក្រៅរដ្ឋាភិបាលចំនួន១៧០អង្គការ ជាសមាជិកភាពរបស់ខ្លួន ដែលមានបេសកកម្ម និងទិសដៅការងារជាច្រើនផ្នែកនៅទូទាំងប្រទេសកម្ពុជា ធ្វើការជាមួយសហគមន៍មូលដ្ឋាន និងស្ថាប័នរដ្ឋ លើវិស័យជាច្រើនទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ទាំងនេះក៏ជាឱកាសមួយផងដែរ ក្នុងការរៀបចំបង្កើតជាមជ្ឈមណ្ឌលទុកដាក់ឯកសារចូលទៅក្នុងប្រព័ន្ឋស្តុកទុកទិន្នន័យ ឬក៏រក្សាទុកក្នុង ប្រព័ន្ឋគ្រប់គ្រងចំណេះដឹង ដែលទទួលបានពីលទ្ឋផលនិងឥទ្ឋិពលរបស់អង្គការសង្គមស៊ីវិលទាំងមូល។ នៅក្នុងឆ្នាំ ២០១៧ និងតទៅ៣ឆ្នាំខាងមុខនេះ អង្គការ គ.ស.ក នឹងមានការសិក្សាស្រាវជ្រាវជាច្រើន ដែលបានគ្រោងទុកក្នុង របៀបវារះស្រាវជ្រាវ របស់ខ្លួនដោយផ្តោតសំខាន់ក្នុងការសិក្សាស្រាវជ្រាវដូចជា ដំណើរការប្រើប្រាស់       បច្ចេកវិទ្យារបស់អង្គការជាសមាជិករបស់អង្គការ គ.ស.ក ការសិក្សាពីគំរូស្តង់ដារឈានមុខនៃការប្រតិបត្តិល្អសម្រាប់ដំណើរការប្រតិបត្តិការរបស់អង្គការមិនមែនរដ្ឋាភិបាល  ការសិក្សាវាយតម្លៃការអភិវឌ្ឍស្ថាប័ននិងកម្មវិធីការងាររបស់អង្គការក្រៅរដ្ឋាភិបាលនិងសហគមន៍ ការសិក្សាពីបរិយាកាសអំណោយផលចូលរួមរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លទ្ឋផលសិក្សាស្រាវជ្រាវរបស់អង្គការ គ.ស.ក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយសង្ខេបនានា សំរាប់បង្ហាញចេញនូវភាពជាក់ស្តែងពីការស្រាវជ្រាវ ដើម្បីគាំទ្រក្នុងគំនិតផ្តួចផ្តើមតស៊ូមតិ និងការផ្តល់យោបល់ ដែលបានមកពីកិច្ចប្រឹងប្រែងចូលរួមវិភាគទានរបស់អង្គការសង្គមស៊ីវិល ក្នុងន័យអភិវឌ្ឍដោយចីរភាព និងសុខដុមរមនាក្នុងសង្គមកម្ពុជាទាំងមូល។

 

Event Calendar
07 Aug 2019, Basic Video Training
14 Aug 2019, Finance Learning Forum
20 Sep 2019, ICT Learning Forum
21 Oct 2019, Monitoring and Evaluation Learning Forum