ការចូលរួមពហុភាគី និងភាពជាដៃគូប្រកបដោយបរិយាប័ន្ន

ជំនឿ និងការប្តេជ្ញាចិត្តរបស់អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក)បាន ឆ្ពោះទៅរកកិច្ចព្រមព្រៀងទីក្រុងប៊ូសានស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងគោលការណ៍ស្តីពីការមិនទុកនរណាម្នាក់ចោលរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បានសម្រួចនូវអភិក្រមការងារមួយក្នុងចំណោមអភិក្រមនានារបស់អង្គការ គ.ស.ក មកជាទំនាក់ទំនងពហុភាគី និង ភាពជាដៃគូប្រកបដោយបរិយាប័ន្ន។ នៅក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការ គ.ស.ក មានបណ្តាញទំនាក់ទំនងជាមួយវេទិកាមួយចំនួន ដូចជា យុទ្ធសាស្រ្តស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ក្រុមការងារបច្ចេកទេស វេទិកាស្តីពីការអភិវឌ្ឍរបស់កម្ពុជា ការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម និងវេទិកាផ្សេងៗទៀត។ កិច្ចប្រឹងប្រែងរបស់អង្គការ គ.ស.ក ត្រូវបានធ្វើឡើង ដើម្បីធានាថានឹងមានលំហគ្រប់គ្រាន់ ដើម្បីជះឥទ្ធិពល និងអាចចូលរួមនៅក្នុងការជជែកដេញដោលទៅលើគោលនយោបាយផ្សេងៗជាមួយនឹងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន។ នៅក្នុងកម្រិតថ្នាក់ក្រោមជាតិ អង្គការ គ.ស.ក ចូលរួមជម្រុញនូវការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម និងធ្វើការតស៊ូមតិ អោយមានវេទិកាពហុភាគី ដែលអាចនឹងជួយធានាថា គ្រប់តួអង្គអភិវឌ្ឍន៍ទាំងអស់ ទទួលបាននូវលំហស្មើភាពគ្នា ដើម្បីធ្វើការបង្ហាញពីរបៀបវារៈនៃការអភិវឌ្ឍរបស់ខ្លួន ក៏ដូចជាដើម្បីចែករំលែកនូវទស្សនៈវិស័យរបស់ខ្លួន ឆ្ពោះទៅរកការជំនះនូវបញ្ហាប្រឈមរួមនានាដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។