កម្មវិធីអាហារូបករណ៍

អង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) បានសម្របសម្រួល និងបណ្តុះបណ្តាលសេវាកម្មអភិវឌ្ឍសមត្ថភាពជាច្រើន រួមមាន៖ អភិបាលកិច្ចល្អ  ការគ្រប់គ្រងវដ្ដគម្រោង តាមបែបសិទិ្ធមនុស្សក្នុងការអភិវឌ្ឍន៍   ការតស៊ូមតិផ្អែកលើភស្តុតាង   ការអភិវឌ្ឍផ្នែកធុរកិច្ច   ការកៀរគរធនធាន និងនិរន្តរភាពហិរញ្ញវត្ថុនិងបញ្ហាអភិវឌ្ឍន៍ទូទៅ  សម្រាប់រៀបចំ និងដំណើរការកម្មវិធី និងគោលនយោបា់យអោយបានល្អប្រសើរ  ក៏ដូចជាដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាអភិវឌ្ឍន៍ និងការផ្លាស់ប្តូរសង្គម។

ជាងនេះទៀត កម្មវិធីផ្លាស់ប្តូរអាហារូបករណ៍ត្រូវបានសម្របសម្រួលដោយ គ.ស.ក ក្នុងការធ្វើការជាមួយមជ្ឈមណ្ឌល មែនហ្វៀល (Mansfield Center) នៃសាកលវិទ្យាល័យ ម៉ុនតាណា (Montana) តាំងពីឆ្នាំ២០១៣ តាមរយៈកម្មវិធីគំនិតផ្តួចផ្តើមភាពជាអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (ហៅកាត់ជាអង់គ្លេសថា YSEALI) ក្រោមគម្រោងអភិវឌ្ឍផ្នែកសង្គមស៊ីវិល។  ផ្អែកលើប្រវត្តិ និងបទពិសោធន៍ទាំងនេះ គសក បានពង្រីកឱកាសផ្លាស់ប្តូរសម្រាប់ការអភិវឌ្ឍសង្គមស៊ីវិល ប្រកបដោយវិជ្ជាជីវៈត្រូវបានបញ្ចូលជាផ្លូវការទៅក្នុងកម្មវិធីប្រាំ ឆ្នាំថ្មីនៃកម្មវិធី GHP 2017-2021 ដើម្បីសម្របសម្រួល និងការប្រមូលផ្តុំធនធានយ៉ាងមានប្រសិទ្ធភាព ថែមទាំងឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការអភិវឌ្ឍ នៅក្នុងប្រទេស   ដែលអ្នកចូលរួមមានឱកាសកាន់តែច្រើនក្នុងការរៀនសូត្រពីចំណេះដឹង និងបទពិសោធន៍ពីប្រទេសផ្សេងៗ។

អាហារូបករណ៍នេះនឹងអភិវឌ្ឍទៅជាគំរូដូចខាងក្រោម៖

  • វិស័យអប់រំ និងការបណ្ដុះបណ្ដាលនេះ ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសកម្ម ឬគំរូអ្នកដឹកនាំ សម្រាប់អង្គការសង្គមស៊ីវិល    ការកៀរគរធនធានរបស់អង្គការសង្គមស៊ីវិលនិងនិរន្តរភាពហិរញ្ញវត្ថុ   និងការច្នៃប្រឌិតសម្រាប់សហគ្រិនអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា  តាមរយៈវគ្គសិក្សារយៈពេលវែងកម្រិតសញ្ញាបត្រ  និងវគ្គខ្លីនៅបរទេស។
  • អ្នកដែលមានចំណេះដឹងនេះនឹងក្លាយជាអ្នកអប់រំឯកអគ្គរាជទូត នៅក្នុងខេត្ត ឬបណ្តាញអង្គការ របស់ខ្លួន ដែលពួកគេបានព្រមព្រៀងជាផ្លូវការនៅក្នុងអង្គការ គ.ស.ក និងស្ថាប័ន។
  • ការបណ្តុះបណ្តាលបន្តនឹងត្រូវបានអនុវត្តបន្ទាប់ពីការត្រឡប់មកវិញពីវគ្គបណ្តុះបណ្តាល