ការប្រឹក្សា និងបង្វឹក

ការណែនាំ និងបង្វឹកត្រូវបានបង្កើត ឡើងដើម្បីជួយអង្គការ ដែលបានដាក់ពាក្យមកប្រព័ន្ធវិញ្ញាបនប័ត្រសម្រាប់អភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវ: (GPP) និងអង្គការផ្សេងទៀត ក្នុងការធ្វើអោយប្រសើរឡើងនូវអភិបាលកិច្ច និងការប្រតិបត្តិប័ត្រប្រកបដោយវិជ្ជាជីវ: ស្របតាមបទដ្ឋានស្តង់ដារអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវ:។ ការប្រឹក្សា និងការបង្វឹករៀបចំឡើងតាមវីធីសាស្រ្តផ្សេងៗដូចជា ការចុះទៅដល់ស្ថាប័នផ្ទាល់ជួបជាមួយការចូលរួមនៅក្នុងថ្នាក់ ឬតាមរយៈអនឡាញ ដែលផ្តោតទៅលើប្រធានបទជាក់លាក់ដូចជា ការរៀបចំឯកសារ ការងារអភិបាលកិច្ច និងរៀបចំឧបករណ៍ ឬប្រព័ន្ធសម្រាប់ស្ថាប័ន។ ការប្រឹក្សា និងបង្វឹកនៅក្នុងថ្នាក់នឹងរៀបចំឡើងមួយថ្ងៃពេញ ដោយផ្តោតទៅលើប្រធានបទជាក់លាក់ដូចជាការរៀបចំឯកសារគោលនយោបាយ និងអភិបាលកិច្ច (ឧទាហរណ៍ រៀបចំគោលនយោបាយទំនាស់ផលប្រយោជន៍)។ ក្រោយបញ្ចប់វគ្គ អ្នកចូលរួមទទួលបានពង្រាងគោលនយោបាយមួយសម្រាប់ស្ថាប័នរបស់ពួកគេ ហើយពួកគេអាចកែសម្រួលគោលនយោបាយនេះជាមួយថ្នាក់ដឹកនាំ។ បើចាំបាច់អ្នកប្រឹក្សា និងបង្វឹករបស់អង្គការ គ.ស.ក នឹងជួយផ្តល់យោបល់បន្ថែមដើម្បីអោយគោលនយោបាលនេះសម្រេចចុងក្រោយ ហើយអាចដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងស្ថាប័នរបស់ពួកគេ។ អង្គការ គ.ស.ក ក៏មានសេវាកម្មជាកញ្ចប់ដូចជារៀបចំឯកសារគោលនយោបាយ និងឧបករណ៍ និងប្រព័ន្ធសម្រាប់ស្ថាប័ន។ សម្រាប់ព័ត៌មាន បន្ថែមសូមមើលខិតប័ណ្ណផ្សព្វផ្សាយខាងក្រោម ឬទំនាក់ទំនាងលោក សុខ សុវណ្ណ អ្នកជំនាញផ្នែកប្រឹក្សា និងបង្វឹក តាមរយៈសារអេឡិត្រូនិច: sovann.sok@ccc-cambodia.org ឬទូរស័ព្ទ ០១២ ៣៨៨ ៩៨៧។