វេទិការៀនសូត្រ

វេទិការៀនសូត្រ គឺជាវេទកាដ៏មានសារៈសំខាន់សម្រាប់សហគមន៍អង្គការមិនមែនរដ្ឋាភិបាលដើម្បីចែករំលែក (ចំណេះដឹង ជំនាញ និងបទពិសោធន៍) និងរៀនសូត្រពីគ្នាទៅវិញទៅមក និងជាវេទិកា ដែលពួកគេអាចកសាងទំនាក់ទំនងក្នុងចំណោមអ្នកដែលធ្វើការក្នុងផ្នែកដូចគ្នា និងដែលមកពីវិស័យ និងស្ថាប័នផ្សេងគ្នា សម្រាប់ការអនុវត្តជំនាញអោយបានកាន់តែប្រសើរ និងផ្តល់សេវាកម្ម ដែលមានគុណភាពដល់ក្រុមគោលដៅរបស់ពួកគេ។ មានវេទិកាចំនួន ៤ផ្សេងគ្នារួមមាន ការគ្របគ្រងធនធានមនុស្ស ការត្រួតពិនិត្យ និងវាយតម្លៃ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងការគ្រប់គ្រងហិរញ្ញវត្ថុ និងកំពុងរៀបចំ៨ដងក្នុងមួយឆ្នាំ (មួយមុខវិជ្ជានីមួយៗរៀបចំពីរដងក្នុងមួយឆ្នាំ)។ វេទិកាទាំងនេះបាន និងកំពុងរៀបចំប្រកបដោយប្រសិទ្ធិភាពក្រោមការគាំទ្រ និងអនុវត្តដោយក្រុមការងារ ដែលមានវិជ្ជាជីវៈ ពី៨ ទៅ១០នាក់។ ក្រុមការងារនេះដើរតួសំខាន់ជាគណៈកម្មការក្នុងការផ្តល់នូវយុទ្ធសាស្រ្ត និងបច្ចេកទេសក្នុងការគាំទ្រដល់សហគមន៍អង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់និងកែលំអនូវការគ្របគ្រងធនធានមនុស្ស ការត្រួតពិនិត្យ និងវាយតម្លៃ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងស្ថាប័នរបស់ពួកគេសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមមើលខិតប័ណ្ណផ្សព្វផ្សាយខាងក្រោម ឬទំនាក់ទំនាងលោកស្រី កែវ មារ៉ា អ្នកជំនាញផ្នែកសិក្សារៀនសូត្រតាមរយៈសារអេឡិត្រូនិច: mara.keo@ccc-cambodia.org ឬទូរស័ព្ទ ០១២ ៦៧៥ ៩២៦។

Event Calendar
06 Jun 2019, Local Fundraising Training (Introductory workshop for leaders)
13 Jun 2019, Mobilising Support Training
21 Jun 2019, Monitoring and Evaluation Learning Forum