គម្រោងអភិបាលកិច្ចរបស់អង្គការក្នុងស្រុក 

គម្រោងអភិបាលកិច្ចរបស់អង្គការក្នុងស្រុក គឺជាវេទិកាសម្រាប់អង្គការ ដែលជាដៃគូរបស់ គណៈកម្មការគម្រោងនេះ ឬអង្គការដ៏ទៃទៀត ដែលមានចំណាប់អារម្មណ៏ក្នុងការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីធ្វើអោយប្រសើរឡើងនូវអភិបាលកិច្ចផ្ទៃក្នុង និងការអភិវឌ្ឍស្ថាប័នរបស់ពួកគេ។ វេទិកានេះត្រូវបានធានាគុណភាពដោយគណៈកម្មការគម្រោងដែលរួមមានតំណាងមកពីអង្គការ CCC, SADP, AAC, World Renew, Mission Alliance, Forum Syd, Dikoania, DCA, CORD, EWMI and Danmission  ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១៤ ដើម្បីមើលការខុសត្រូវលើការអនុវត្តគម្រោងនេះ ដែលមានការគាំទ្រថវិកាដោយផ្ទាល់ពីអង្គការនៃសមាជិកគណកម្មការទាំងនេះផងដែរ។ សិក្ខាសាលាសម្រាប់ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំអង្គការបាននិងកំពុងរៀបចំឡើង ៤ដងក្នុងមួយឆ្នាំ និងសិក្ខាសាលាឆ្លុះបញ្ចាំងម្តងនៅចុងឆ្នាំ។ វិធីសាស្ត្រសម្រាប់វេទិកានេះគឺការរៀនសូត្រ រៀបចំផែនការ អនុវត្ត និងឆ្លុះបញ្ចាំង។ សម្រាប់ព័ត៌មានបន្ថែមសូមមើលខិតប័ណ្ណផ្សព្វផ្សាយខាងក្រោម ឬទំនាក់ទំនាងលោក សុខ សុវណ្ណ អ្នកជំនាញផ្នែកប្រឹក្សានិងបង្វិក តាមរយៈសារអេឡិត្រូនិច: sovann.sok@ccc-cambodia.org ឬទូរស័ព្ទ ០១២ ៣៨៨ ៩៨៧។

Event Calendar
29 Jun 2018, កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ
15 Aug 2018, Finance Learning Forum #2 - Registration
05 Sep 2018, HR Learning Forum #2 - Registration
04 Oct 2018, M&E Learning Forum #2 - Registration
26 Jun 2018, Basic Video Training