បទដ្ឋានយោងសកល (GRS)

លទ្ឋផលនៃ បទដ្ឋានសកលដើម្បីគណនេយ្យភាពអង្គការសង្គមស៊ីវិល បានមកពីការចូលរួមផ្តួចផ្តើមពីសំណាក់គម្រោងដៃគួជាសកល ដែលបើកឲ្យមានការចូលរួមប្រឹក្សាយោបល់យ៉ាងទូលំទូលាយពីសំណាក់អង្គការសង្គមស៊ីវិលជុំវិញពិភពលោក។ វាគឺជាបទដ្ឋានយោង ដែលមិនមែនមកដើម្បីជំនួស ប៉ុន្តែគោលបំណងគឺដើម្បីបំពេញបន្ថែមនូវបទដ្ឋានគណនេយ្យភាពផ្សេងទៀត។ តួអង្គសង្គមស៊ីវិល អាចប្រើប្រាស់បទដ្ឋាននេះដើម្បីពង្រឹងបន្ថែមលើការអនុវត្តរបស់ពូកគេ។ បទដ្ឋាននេះក៏ផ្តល់ជូនផងដែរនូវទម្រង់រួមមួយសម្រាប់ការអនុវត្តគនេយ្យភាពល្អរបស់អង្គការសង្គមស៊ីវិលលើគ្រប់វិស័យ ដោយមិនកំនត់នូវ ទីតាំងភូមិសាស្រ្ត រឺមនោគមន៍វិជ្ជា។ លើសពីនេះទៅទៀត វាមានតម្លៃ និងងាយស្រួលក្នុងការប្រើប្រាស់ភាសាសំរាប់ទូទៅ ដែលអាចយល់ពីវាបាន។ ម្យ៉ាងវិញទៀត វាត្រូវបានមើលឃើញថាមានសារៈសំខាន់លើការផ្តល់មតិត្រឡប់ពីអ្នកទទួលផល និងអ្នកជាប់ពាក់ព័ន្ឋដើម្បីបង្កើតការទុកចិត្ត ដែលអាចឲ្យគេយកទៅប្រើប្រាស់បាន ក្នុងការគំាទ្រសំរាប់សង្គមស៊ីវិល និងការពង្រឹងការអនុវត្ត។ វាក៏អាចប្រើប្រាស់នៅក្នុងការតស៊ូមតិ ដើម្បីចង្អុលបង្ហាញពីគនេយ្យភាព និងភាពត្រឹមត្រូវ ពង្រឹងសំលេងរបស់សង្គមស៊ីវិល និងផ្តល់នូវបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល។ បន្ថែមលើសពីនេះទៅទៀត គោលបំណងសំខាន់គឺ ដើម្បីពង្រឹងនូវប្រសិទ្ឋភាពដល់អង្គការសង្គមស៊ីវិល។ 

Event Calendar
15 Aug 2018, Finance Learning Forum #2 - Registration
05 Sep 2018, HR Learning Forum #2 - Registration
04 Oct 2018, M&E Learning Forum #2 - Registration
06 Nov 2018, ICT Learning Forum #2 - Registration
02 Aug 2018, Bi-Monthly Meeting