ឆ្លើយតបទៅនឹងសំណួររបស់អ្នកស្នើសុំ

 ១. តើអង្គការដែលផ្តាច់ជំនួយយូរឆ្នាំ អាចដាក់ពាក្យស្នើសុំជំនួយបានដែរឬទេ?

  •  ជំនួយបន្តនេះគឺសំរាប់ការស្នើសុំពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជាសមាជិកភាពរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូរបស់សហភាពអឺរ៉ុប និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូ របស់អង្គការ Bread for the World (BfdW)។
  • អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការសហគមន៍មូលដ្ឋាន នៅបណ្តាខេត្តគោលដៅចំនួន១០ និងរាជធានីភ្នំពេញ រួមមានខេត្តរតនគីរី ក្រចេះ កំពត ក្រុងព្រះសីហនុ ស្វាយរៀង សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង តាកែវ និង រាជធានីភ្នំពេញ។
  • បណ្តាញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្នាក់ខេត្តទាំង១០ខាងលើ និង រាជធានីភ្នំពេញ។
  • សូមយោងទៅចំណុច ៥ ក្នុងសេចក្តីប្រកាសស្វែងរកឯកសារទស្សនៈទានសំរាប់ជំនួយបន្ត។

 ២. អង្គការមួយអាចស្នើសុំសំរាប់ប៉ុន្មានគម្រោង?

  • អ្នកដាក់ពាក្យស្នើសុំ មានសិទ្ធិស្នើសុំជំនួយបន្តនេះ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមគម្រោងមួយ ក្នុងកំឡុងពេលស្នើសុំ។

 ៣. ថវិកាអតិបរមាចំនួនប៉ុន្មានសំរាប់ជំនួយបន្ត?

  • ថវិកាអតិបរមានៃជំនួយបន្តគឺ ១៥,០០០ អឺរ៉ូ (ដប់ប្រាំពាន់អឺរ៉ូ) ។

៤. បើមានបដិភាគ តើកម្រិតប៉ុន្មានភាគរយ?

  • ភាគរយនៃបដិភាគគឺមិនកំណត់។ អ្នកស្នើសុំម្នាក់ៗអាចបញ្ជាក់ពីបដិភាគនេះប្រសិនបើមាន។

៥. តើគម្រោងត្រូវមានរយៈពេលប៉ុន្មាន?

  • រយៈពេលគម្រោងជាមធ្យមសម្រាប់ជំនួយបន្តនេះគឺ ១២ ខែ។

៦. កម្រិតចំណាយសម្រាប់រដ្ឋបាលប៉ុន្មានភាគរយ?

  • ការចំណាយរដ្ឋបាលអតិបរមានៃគម្រោងត្រូវបានកំណត់ ៣០% នៃតម្លៃសរុបរបស់គម្រោង។ ទោះជាយ៉ាងណាក៏ដោយភាគរយនេះអាចនឹងត្រូវបានបង្កើន បើសិនជាគំនិចផ្តួចផ្តើមរបស់គម្រោងត្រូវការដើម្បីធានាបានភាពជោគជ័យរបស់គំរោង។ 

៧. តើអង្គការដែលមិនមែនជាសមាជិកនៃ អង្គការ ស៊ី ស៊ី ស៊ី អាចដាក់ពាក្យស្នើសុំជំនួយបន្តនេះបានដែរឬទេ?

  • សូមមើលលេខ ១ ខាងលើ។ 

៨.តើជំនួយបន្តនេះគាំទ្រដល់ការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពចំពោះក្រុមយុវជនដែរឬទេ?

  •  សូមយោងទៅផ្នែកគម្រោងនៅចំណុចទី ២ នៃសេចក្តីប្រកាសស្វែងរកឯកសារទស្សនៈទានសំរាប់ជំនួយបន្ត។
Event Calendar
11 Dec 2018, National Dialogue Forum on “Civil Society Organizations and the Understanding on their Tax Obligation”