ច្បាប់ និងបទបញ្ញត្តិ

ដើម្បីឆ្លើយតបទៅនឹងការបង្កើតច្បាប់ និងបទបញ្ញតិនានា អង្គការ គ.ស.ក បានចូលរួមជាមួយថ្នាក់ដឹកនាំអង្គការមិនមែនរដ្ឋាភិបាលដែលតំណាងឱ្យគ្រប់វិស័យទាំងអស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមកពីបណ្ដាអង្គការជាតិ និងអន្តរជាតិ។ បញ្ហា និងអភិក្រមនានា បានលើកមកពិភាក្សាជាមួយអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀតនៅក្នុងវេទិកាផ្សេងៗ ។ ក្រៅពីនេះយើងមានការសន្ទនាជាយុទ្ធសាស្រ្ត និងឱកាសជម្រុញសង្គមស៊ីវិលឱ្យមានឥទ្ធិពលដល់ការអភិវឌ្ឍនៃច្បាប់ និងបទបញ្ញតិ្តផ្សេងៗ។ អង្គការ គ.ស.ក បានធ្វើការស្រាវជ្រាវ និងរក្សាទុកលើច្បាប់ និងបទបញ្ញតិ្ត ដូចមានព័ត៌មានរក្សាទុកនៅក្នុងតំណភ្ជាប់នេះ (សូមមេត្តាចូលតំណភ្ជាប់សម្រាប់ស្វែងយល់ពីលទ្ធផលនៃការស្រាវជ្រាវ និងឯកសារផ្សេងៗរបស់ផ្នែកសេវាកម្មអង្គការសមាជិកភាព) ។