សេចក្តីប្រកាសស្វែងរក ឯកសារទស្សនៈទាន (ប្រកាសឡើងវិញ)

ការផ្ដល់ជំនួយបន្តក្រោមគម្រោង "ការពង្រឹងសង្គមស៊ីវិលសំរាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យប្រកបដោយ

និរន្តភាពនៅប្រទេសកម្ពុជា" 

ផ្តល់មូលនិធិដោយសហភាពអរ៉ុប (EU) និង អង្គការBread for the World (BftW)

១. សនិទាន៖

មូលនិធិសង្គមស៊ីវិល (ម.ស.ស) ជាវេទិកាមួយដែលត្រូវបានផ្តួចផ្តើមឡើង និងគ្រប់គ្រងដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) ហើយជាការបង្ហាញនូវការប្តេជ្ញាចិត្តនិងយុទ្ធសាស្រ្តយូរអង្វែង ដើម្បីទាញយករាល់សក្តានុពលធនធានប្រកបដោយនិរន្តភាព ដើម្បីជួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដើម្បីឱ្យពួកគេអាចមាននិរន្តរភាពហិរញ្ញវត្ថុដោយខ្លួនឯង។

បច្ចុប្បន្ន ម.ស.ស កំពុងប្រកាសស្វែងរកឯកសារទស្សនៈទានសង្ខេបដើម្បីផ្តល់ជំនួយបន្ត ដែលគាំទ្រដោយសហភាពអឺរ៉ុប (EU) និងអង្គការ Bread for the World (BftW)។ គម្រោងផ្តល់ជំនួយបន្តនេះមានគោលបំណងជួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បណ្តាញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្នាក់ខេត្ត និង អង្គការសហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគេអាចមាននិរន្តរភាពហិរញ្ញវត្ថុខ្លួនឯង ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃមូលនិធិជំនួយបរទេសចូលមកក្នុងប្រទេស ដើម្បីបង្កលក្ខណៈឱ្យអង្គការទាំងនេះអាចនៅបន្តរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាព និង ផលប៉ះពាល់ជាវិជ្ជមានកាន់តែប្រសើរឡើង។ 

 ២. ផែ្នកគម្រោង៖

ឯកសារទស្សនៈទានសមស្របដែលទទួលបានការសម្រាំង ត្រូវតែបង្ហាញដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដែលធ្វើអោយអង្គការក្នុងស្រុក ឬអង្គការសហគមន៍មូលដ្ឋាន មាននិរន្តរភាពហិរញ្ញវត្ថុខ្លួនឯង ដោយប្រើប្រាស់យន្តការភាពជាដៃគូរួមគ្នាជាមួយផែ្នកចម្រុះ និង សកម្មភាពសំបូរបែប។ ភាពជាដៃគូនេះ ត្រូវតែគ្រប់គ្រងដោយអង្គការសង្គមស៊ីវិលដែលជាអ្នកលើកសំណើរ ឯកសារទស្សនៈទាននេះ (អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ឬ អង្គការសហគមន៍មូលដ្ឋាន ឬ សមាជិកបណ្តាញអង្គការមិនមែនរដ្ឋាភិបាលថ្នាក់ខេត្ត) និងអាចមានការចូលរួមពីផ្នែកនានា រួមមានផែ្នកឯកជន សហគ្រាសខ្នាតតូចនិងមធ្យម សហគ្រាសសង្គម និងរដ្ឋាភិបាល។

សកម្មភាពដែលសមស្របទាំងនោះរួមមានដូចជា ការលើកកម្ពស់វិស័យសិល្បៈ/វប្បធម៌ ការជួយដល់ជនពិការ លើកកម្ពស់ទំនួលខុសត្រូវសង្គម លើកកម្ពស់ផ្នែកកសិកម្ម លើកកម្ពស់ការអប់រំយុវជន គំនិតផ្តួចផ្តើមនានាដែលអាចរួមចំណែកដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជា ជាពិសេស SDG១៦ & SDG១៧ ។ល។ និង ។ល។

ការអនុវត្តជាក់ស្ដែងរបស់ឯកសារទស្សនៈទាន អាចនឹងត្រូវបានធ្វើឡើងដោយ អង្គការទោល ឬអង្គការសម្ព័ន្ធ មានន័យថាគម្រោងខ្លះ អាចពិនិត្យស្រាវជ្រាវសកម្មភាពក្នុងផ្នែកជាក់លាក់ណាមួយ រួចអនុវត្តតាមយន្តការភាពជាដៃគូរួមគ្នាដូចបានរៀបរាប់ខាងលើ ខណៈគម្រោងខ្លះទៀតអាចពិនិត្យស្រាវជ្រាវសកម្មភាពក្នុងផ្នែកផ្សេងៗគ្នា បន្ទាប់មករួមគ្នាអនុវត្ត ដើម្បីបំពេញបន្ថែមអោយគ្នាទៅវិញទៅមក តាមយន្តការភាពជាដៃគូរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅសំខាន់រួមគ្នាមួយ។ 

៣. ថវិកាសរុបរបស់ជំនួយបន្ត៖

ម.ស.ស ផ្តល់ជំនួយបន្តចំនួន ១០គំរោង ជាមធ្យម គំរោង១មានថវិកា ចំនួន១៥,០០០អឺរ៉ូ។ ដូច្នេះមូលនិធិសម្រាប់ផ្តល់ជូនសរុប មានចំនួន ១៥០,០០០អឺរ៉ូ។ 

៤. កាលបរិច្ឆេទឈប់ទទួលឯកសារទស្សនៈទាន៖

កាលបរិច្ឆេទផុតកំណត់ទទួលឯកសារទស្សនៈទាននៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៨ (សូមពិនិត្យមើលផ្នែក ៧សម្រាប់កាលបរិច្ឆេទការដាក់ស្នើផ្សេងៗ) ។ ក្នុងករណីមានការកែប្រែណាមួយទៅលើសេចក្តីប្រកាសនេះ ម.ស.ស រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និង ជូនដំណឹងកាលបរិច្ឆេទកំណត់ជាក់ស្តែង។   

៥. លក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដាក់ឯកសារទស្សនៈទាន៖

  • អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជាសមាជិកភាពរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូរបស់សហភាពអឺរ៉ុប និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូ របស់អង្គការ Bread for the World(BfdW)។
  • អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការសហគមន៍មូលដ្ឋាន នៅបណ្តាខេត្តគោលដៅចំនួន១០ និង     រាជធានីភ្នំពេញ រួមមានខេត្តរតនគីរី ក្រចេះ កំពត ក្រុងព្រះសីហនុ ស្វាយរៀង សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង តាកែវ និង រាជធានីភ្នំពេញ។
  • បណ្តាញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្នាក់ខេត្តទាំង១០ខាងលើ និង រាជធានីភ្នំពេញ។ 

៦. ការរៀបចំ និងការដាក់ឯកសារទស្សនៈទាន៖

ទម្រង់ឯកសារទស្សនៈទានអាចទាញយកពីគេហទំព័ររបស់(គ.ស.ក) http://www.ccc-cambodia.org/en/what-we-do/csf-concept-note-form ឯកសារទស្សនៈទានអាចបំពេញជាភាសាខ្មែរ ឬអង់គ្លេស បន្ទាប់មកបំលែងជា PDF ។ ឯកសារទស្សនៈទានដែលបានបំពេញចប់សព្វគ្រប់ ត្រូវភ្ជាប់ជាមួយឯកសារចុះបញ្ជីរបស់អង្គការដែលជាអ្នកដាក់សំណើរ រួចផ្ញើមក លេខាធិការដ្នាន ម.ស.ស តាមរយៈ អ៊ួង ប៊ុនសូដានី មន្រ្តីគ្រប់គ្រងផ្នែកជំនួយ តាមរយៈ bunsodany.uong@ccc-cambodia.org ឬ  ផ្ញើមកកាន់ផ្ទះលេខ ៩-១១ ផ្លូវ៤៧៦ សង្កាត់ទួលទំពូង១ ខណ្ឌ័ចំការមន ប្រអប់សំបុត្រ ៨៨៥ រាជធានីភ្នំពេញ កម្ពុជា។

សូមផ្ញើរ សំណួរនិងចំងល់ផ្សេងៗពាក់ព័ន្វនឹងគំរោងផ្ដល់ជំនួយបន្តនេះមក bunsodany.uong@ccc-cambodia.org ឱ្យបានមុនថ្ងៃ ១៧ តុលា ២០១៨។ ចំឡើយទាំងអស់នឹងផ្សាយជូនតាមរយៈគេហទំព័ររបស់(គ.ស.ក) http://www.ccc-cambodia.org/en/what-we-do/enquiry-on-sub-grantនៅថ្ងៃ ១៨ តុលា ២០១៨។

៧. កាលបរិច្ឆេទ៖

ល.រ

សកម្មភាព

កាលបរិច្ឆេទ

ចេញផ្សាយ សេចក្តីប្រកាសស្វែងរក ឯកសារទស្សនៈទានម្ដងទៀត

០៣ តុលា ២០១៨

រយៈពេលបើកអោយមានការសួរសំនួរ

០៣-១៦ តុលា ២០១៨

bunsodany.uong@ccc-cambodia.org

ឆ្លើយតបទៅនឹងសំណួររបស់អ្នកស្នើសុំ

១៨ តុលា ២០១៨

http://www.ccc-cambodia.org/en/what-we-do/enquiry-on-sub-grant

កាលបរិច្ឆេទផុតកំណត់ទទួលឯកសារទស្សនៈទាន

០១ វិច្ឆិកា ២០១៨

ការជូនដំណឹង អំពីឯកសារទស្សនៈទានសមស្របដែលទទួលបានការសម្រាំង ដើម្បីលើកសំណើរស្នើរសំលម្អិត

១២  វិច្ឆិកា ២០១៨

កាលបរិច្ឆេទផុតកំណត់ទទួល សំណើរស្នើរសំលម្អិត

៣០ វិច្ឆិកា ២០១៨

ការជូនដំណឹង អំពីសំណើរស្នើរសំលម្អិត ដែលត្រូវបានជ្រើសរើស ផ្តល់ជំនួយបន្ត

២១ ធ្នូ ២០១៨

 

 

Event Calendar
11 Dec 2018, National Dialogue Forum on “Civil Society Organizations and the Understanding on their Tax Obligation”