អ្វីដែលយើងធ្វើ

អង្គការ គ.ស.ក ផ្តល់សេវាសំខាន់ៗ ៧ ប្រភេទ សម្រាប់ឆ្លើយតបតាមតម្រូវការការយុទ្ធសាស្រ្តថ្មី៖

១) ប្រព័ន្ធអភិបាលកិច្ច និងឧបករណ៍ តាមរយៈ ប្រព័ន្ធវិញ្ញាបនបត្រស្ម័គ្រចិត្តឯករាជ្យ ដែលក្នុងនោះនឹងជំរុញនិងអភិវឌ្ឍន៍ចំនួនប្រព័ន្ធ និងឧបករណ៍ ដែលមានស្រាប់និងថ្មីៗ សម្រាប់ជម្រុញអភិបាលកិច្ចល្អ និងការអនុវត្តវិជ្ជាជីវៈ នៅក្នុងអង្គការសង្គមស៊ីវិលនៅកម្ពុជា។

២) ការរៀនសូត្រ និងការអភិវឌ្ឍសមត្ថភាព ដែលផ្តល់ និងសម្រួលដល់សេវាកម្មសិក្សា និងអភិវឌ្ឍសមត្ថភាព ដែលផ្តោតលើប្រសិទ្ធភាពស្ថាប័ន និងគុណភាពកម្មវិធីនៅក្នុងអង្គការសង្គមស៊ីវិលដែលត្រូវបានផ្តល់ជូនតាមរយៈមធ្យោបាយផ្សេងៗគ្នា (ដោយផ្ទាល់ និងតាមអនឡាញ) ដល់អ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេស សមាជិកអង្គការ គ.ស.ក អង្គការមិនមែនរដ្ឋាភិបាលនៅតាមខេត្ត។ និង អង្គការសហគមន៍មូលដ្ឋាន។

៣) ការសិក្សាស្រាវជ្រាវ និងគោលនយោបាយ ដែលធ្វើការសម្របសម្រួលនិងធ្វើការសិក្សាស្រាវជ្រាវលើបញ្ហាមួយចំនួន ដែលទាក់ទងទៅនឹងបរិយាកាសអំណោយផលសម្រាប់សង្គមស៊ីវិល និងបញ្ហាប្រឈមនានា ហើយលទ្ធផលនៃការសិក្សានឹងត្រូវបានប្រើប្រាស់ សម្រាប់ជាភស្តុតាងក្នុងការតស៊ូមតិ និងការសម្រេចចិត្តផ្សេងទៀតលើគោលនយោបាយ និងក្របខ័ណ្ឌច្បាប់។

៤) ការចូលរួមពហុភាគី និងភាពជាដៃគូប្រកបដោយបរិយាប័ន្ន ដែលផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព លំហប្រកបដោយបរិយាប័ន្នសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ដោយធានាកុំទុកឱ្យនរណាម្នាក់ត្រូវបានគេទុកចោល ដើម្បីចូលរួមគ្រប់ដំណាក់កាលទាំងអស់។

៥) យុទ្ធនាការ និងការតស៊ូមតិ ដែលពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបញ្ហាលេចឡើងផ្សេងៗ ដែលប៉ះពាល់ដល់អង្គការសង្គមស៊ីវិល។ វិធីសាស្រ្តតស៊ូមតិទន់ភ្លន់និងមានលក្ខណៈវិជ្ជាជីវៈ ដែលនឹងត្រូវប្រើប្រាស់ និងលើកទឹកចិត្តឱ្យមានឥទ្ធិពលលើគោលនយោបាយ និងក្របខណ្ឌច្បាប់ ដែលប៉ះពាល់ដល់អង្គការសង្គមស៊ីវិល។

៦) មូលនិធិសង្គមស៊ីវិល/និរន្តភាពហិរញ្ញវត្ថុ ផ្តោតទៅលើការបង្កើតមូលនិធិថ្នាក់ជាតិមួយ (Trust Fund) សម្រាប់អង្គការសង្គមស៊ីវិល ទាំងអង្គការតូចៗតាមខេត្ត និងអង្គការមូលដ្ឋាន ក្នុងការផ្តល់ជំនួយខ្នាតតូចដល់បណ្តាញអង្គការមិនមែនរដ្ឋាភិបាលដែលអាចរួមចំណែកយ៉ាងសំខាន់ និងប្រកបប្រសិទ្ធភាព និងអាចផ្តល់ប្រយោជន៍ច្រើនសម្រាប់សង្គម  ក៍ក្នុងគោលបំណងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល។

៧) បច្ចេកវិទ្យាព៍ត៌មាន និងគមនាគមន៍ ប្រកបដោយការច្នៃប្រឌិត ដែលបង្កើនទិន្នន័យការគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងបណ្តុំព័ត៌មានវិទ្យា ដូចជាមូលដ្ឋានទិន្នន័យរបស់អង្គការសង្គមស៊ីវិល ប្រព័ន្ធទិន្នន័យស្រាវជ្រាវ និងគោលនយោបាយ  កម្មវិធីតាមដាននិងវាយតម្លៃ  ការផលិតខ្សែវីដេអូខ្នាតតូច ប្រព័ន្ធចំណេះដឹងសម្រាប់ការរៀនសូត្រ  វេទិកាតស៊ូមតិតាមអ៊ិនធឺណេត និងសេវាផ្សេងៗទៀត ដែលអាចរកបានសម្រាប់សមាជិករបស់អង្គការ គ.ស.ក និងអ្នកពាក់ព័ន្ធដទៃទៀត។