ហេតុអ្វីចាំបាច់ក្លាយជាសមាជិករបស់អង្គការ គ.ស.ក

តាមរយៈភាពជាសមាជិករបស់អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) អ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ និងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការចងក្រងបណ្តាញរវាងអង្គការសង្គមស៊ីវិល ដែលមកពីវិស័យផ្សេងៗ   ការអភិវឌ្ឍន៍សមត្ថភាព ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗ  ឳកាសសម្រាប់ទទួលមូលនិធិ និងបណ្តុំនៃការចែករំលែកព័ត៌មាន ព្រមទាំងទទួលបានធនធានដ៏ទៃទៀតជាច្រើនពីអង្គការ គ.ស.ក ក៏ដូចពីសមាជិកសកម្ម ដែលមានទាំងអង្គការជាតិ និងអន្តរជាតិទាំង ១៧០ មកពីជាង២០ ប្រទេសនៅជុំវិញពិភពលោក។

អង្គការ គ.ស.ក និងមានរៀបចំកិច្ចប្រជុំរាល់ពីរខែម្តង  សន្និបាទប្រចាំឆ្នាំ ដើម្បីពិភាក្សា និងរួមគ្នាដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងគោលនយោបាយ ដែលប៉ះពាល់ដល់សមាជិកអង្គការ។ វេទិការៀនសូត្រសម្រាប់ដោះដូរបទពិសោធន៍ ដែលយ៉ាងហោចណាស់មាន៨ ដងផ្សេងៗគ្នា ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗទៀត សម្រាប់ជួយដល់កម្មវិធី និងស្ថាប័ន  និងបច្ចេកវិទ្យាព័ត៌មាន។ ឳកាសទទួលបានផ្សេងៗទៀតរួមមាន  ហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍   គម្រោងផ្លាស់ប្តូរបទពិសោធន៍សម្រាប់ក្នុង និងក្រៅប្រទេស  និងសេវាកម្មផ្សេងៗដោយឥតគិតថ្លៃរួមមាន សេវាពិគ្រោះយោបល់  ប្រអប់សំបុត្រ និងការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងទទួលបានឯកសារបោះពុម្ពផ្សេងៗទៀត សម្រាប់ផ្តល់ជូនដល់អង្គការជាសមាជិក។ សូមមើលប័ណ្ណព័ត៌មានលំអិតអំពីប្រយោជន៍សម្រាប់សមាជិកភាព

តើធ្វើយ៉ាងម៉េចដើម្បីក្លាយជាសមាជិករបស់អង្គការ គ.ស.ក

ប្រភេទអង្គការសមាជិក

អង្គការសមាជិកមានពីរប្រភេទ៖ សមាជិកពេញសិទ្ធិ  និងសមាជិកគាំទ្រ

  • ១. សមាជិកពេញសិទ្ធិ៖ មានសិទ្ធិកៀរគរ និងផ្តល់សម្លេង និងធ្វើការបោះឆ្នោតគាំទ្រ។ បុគ្គលិកក្នុងអង្គការសមាជិកអាចតែងតាំង និងចូលរួមបោះឆ្នោត គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មការផ្សេងៗទៀតរបស់អង្គការ គ.ស.ក។ អង្គការដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់ដូចចំនុចខាងក្រោម (ព័ត៌មានលំអិតមានក្នុង លក្ខន្តិកៈរបស់អង្គការ គ.ស.ក) នឹងដាក់ពាក្យជាសមាជិកពេញសិទ្ធិ។
  • ២. សមាជិកគាំទ្រ៖ មានសិទ្ធិកៀរគរសម្លេងគាំទ្រ និងផ្តល់សម្លេងគាំទ្រ។ បុគ្គលិកក្នុងអង្គការសមាជិកអាចតែងតាំង និងចូលរួមបោះឆ្នោត អនុគណៈកម្មាធិការផ្សេង ឬចូលរួមក្នុងគណៈកម្មការមិនព្រៀងទុក របស់អង្គការ គ.ស.ក។

អង្គការសង្គមស៊ីវិល ដែលដាក់ពាក្យសុំចូលជាសមាជិកត្រូវតែបង់សេវា ៥០ ដុល្លារ(ប្រមាណ ២០០.០០០ រៀល) សម្រាប់ការត្រូតពិនិត្យឯកសារ និងចូលរួមសកម្មភាពគម្រោង និងស្ថាប័ន ដូចដែលបានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុង សម្រាប់ការអង្កេតការណ៍របស់អង្គការ គ.ស.ក។

ឯកសារ ដែលត្រូវភ្ជាប់ជាមួយពាក្យចូលជាសមាជិករួមមាន ៖

  • លិខិតបង្ហាញពីគោលបំណងចូលរជាសមាជិកភាព ១ច្បាប់  ជូនដល់នាយក/នាយិកាប្រតិបត្តិអង្គការ គ.ស.ក
  • លិខិតបញ្ជាក់ពីស្នាក់ការកណ្តាល ដែលបញ្ជាក់ពីស្ថានភាពមិនស្វែងរកប្រាក់ចំណេញ និងជាអង្គការមិនមែនរដ្ឋាភិបាល (សម្រាប់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ)។
  • ឯកសារចុះបញ្ចី ឬអនុស្សារណៈយោគយល់គ្នា ដែលបញ្ជាក់អំពីលក្ខណៈជាអង្គការសង្គមស៊ីវិល (សមាគម ឬអង្គការមិនមែនជារដ្ឋាភិបាល ដែលពុំរកផលចំណេញ) ពីក្រសួងការបរទេសនិងទំនាក់ទំនងអន្តរជាតិ ឬក្រសួងមហាផ្ទៃ។
  • លក្ខន្តិកៈ  ឫធម្មនុញ្ញរបស់អង្គការ
  • ការពិពណ៌នាអំពីកម្មវិធី និង/ឬគម្រោងក្នុងប្រទេសកម្ពុជាដែលរួមមាន គោលដៅគោលបំណង អ្នកទទួលផល ដែលបានគ្រោងទុក និងថវិកាប្រតិបត្តិការប្រចាំឆ្នាំ និង/ឬការចុះអនុស្សារណៈយោគយល់ជាមួយក្រសួងពាក់ព័ន្ធ។
  • ទម្រង់/ពាក្យស្នើសុំចូលជាសមាជិក (អង្គការ គ.ស.ក នឹងផ្តល់ជូន)

សេវាសមាជិកភាព

សេវាសមាជិកភាពប្រចាំឆ្នាំត្រូវគិតទៅតាមកញ្ចប់ថវិកាប្រចាំឆ្នាំ ដែលបានអនុម័តដោយគុណនឹង ០.០០២២៥ ។ តែសេវាសមាជិកភាពប្រចាំឆ្នាំមិនលើសពី ៣.០០០ ដុល្លារ (ប្រមាណ១២.០០០.០០០ រៀល)ឡើយ។ សេវាសមាជិកភាពត្រូវបង់ចាប់ពីថ្ងៃទី ២ ខែមករា ដល់ថ្ងៃទី ៣០ ខែមីនា នៃឆ្នាំសារពើពន្ធរបស់សមាជិក។

សមាជិកគាំទ្រ បង់សេវាសមាជិកភាពត្រឹមតែ ៧៥ភាគរយ នៃតម្លៃសេវាសមាជិកភាពពេញសិទ្ធិ

 

Documents

CCC Member Benefit Grid 2014 ENG

Downloads

CCC Member Benefit Grid 2014 KH

Downloads
Event Calendar
25 Apr 2018, Human Resource Learning Forums
24 May 2018, ICT Learning Forum - Registration
14 Jun 2018, Monitoring and Evaluation Forum - Registration