សមាជិកភាព

ក្នុងនាមជាអង្គការដែលមានសមាជិកភាពដែលធំ និងមានអាយុកាលយូរអង្វែងជាងគេ អង្គការគណៈកម្មាធិការសហប្រតិបត្តិកាដើម្បីកម្ពុជា (គ.ស.ក) បានធ្វើការសម្របសម្រួល និបម្រើសេវាកម្មសម្រាប់អង្គការសង្គមស៊ីវិលដល់អង្គការជាសមាជិកភាព និងវិស័យអភិវឌ្ឍន៍តាំងពីឆ្នាំ១៩៩០ ដោយមានការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិលមកពីវិស័យផ្សេងៗរួមមាន ផ្នែកមនុស្សធម៌  សិទ្ធិមនុស្ស  អភិវឌ្ឍន៍សេដ្ឋកិច្ច  សង្គម និងបរិស្ថាន ដើម្បីរួបរួមគ្នាក្នុងការធ្វើអោយប្រសើរឡើងសម្រាប់កម្មវិធី ស្ថាប័ន  ការអនុវត្តការងារ  និងការចូលរួមក្នុងការធ្វើអោយប្រសើរឡើងសម្រាប់គោលនយោបាយ។ ដូច្នេះហើយ អង្គការជាសមាជិក បានកើនឡើងជាលំដាប់ ទាំងសមាជិកអង្គការជាតិ និងអន្តរជាតិ ដែលចូលរួមមកពីជាង២០ ប្រទេសកំពុងប្រតិបត្តិការនៅកម្ពុជា។

អត្ថប្រយោជន៍ជាច្រើនក្នុងការចូលរួមជាសមាជិកភាព ទាំងផ្នែកសេវាកម្ម និងកម្មវិធីផ្សេងៗដែលបានផ្តួចផ្តើមឡើងសម្រាប់ផ្តល់ជូនដល់ការចូលរួមក្នុងបណ្តាញនេះអោយមានភាព សកម្ម និងលេចធ្លោ ហើយឆ្លើយតបតាមតម្រូវការរបស់អង្គការជាសមាជិក រួមមាន៖ ការជួបជុំជាមួយសមាជិករៀងរាល់ពីរខែម្តង   សន្និបាទប្រចាំឆ្នាំ  និងកិច្ចប្រជុំផ្សេងៗទៀតក្នុងការដោះស្រាយបញ្ហាប្រឈម វេទិការៀនសូត្រ  ការចែកចាយព័ត៌មាន និងការពិគ្រោះយោបល់ផ្សេងៗ  ព្រមទាំងអត្ថប្រយោជន៍ផ្សេងទៀតជាច្រើន (សូមមើលតារាងសង្ខេបពីអត្ថប្រយោជន៍សម្រាប់សមាជិកភាព)។ ដូច្នេះហើយ  អង្គការសមាជិកមានឳកាសកសាងបណ្តាញ និងចែករំលែកបទពិសោធន៍  ការរៀនសូត្ររួមគ្នាទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ  ដើម្បីធ្វើការឆ្លើយតបបានកាន់តែប្រសើរស្របតាមការផ្លាស់ប្តូរ និងនិន្នាការនៃដំណើរការអភិវឌ្ឍ។   

សមាគម ឬអង្គការដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជា អាចចូលរួមជាអង្គការសមាជិករបស់អង្គការ គសក។ សូមចុចតំណភ្ជាប់សម្រាប់ ដំណើរការចូលរួមជាអង្គការសមាជិក  និង ទម្រង់ចូលរួមជាសមាជិក។  សង្ឃឹមថា យើងអាចធ្វើការរួមគ្នាជាកម្លាំងរួមមួយ ដើម្បីការរីកចម្រើនរួមគ្នា និងផ្តល់ប្រយោជន៍វិស័យសង្គមស៊ីវិល។

ដំណើរការសម្រាប់សមាជិកភាព

  • នៅពេលទទួលឯកសារស្នើសុំដំបូងនាយកប្រតិបត្តិនឹងជូនដំណឹងដល់គណៈកម្មាធិការប្រតិបត្តិ  និងសមាជិកភាពជាទូទៅនៃសមាជិកភាពរបស់អង្គការ។
  • ក្រោយពីបានទទួលរាល់ឯកសារ ដែលបានស្នើសុំទាំងអស់គណៈកម្មាធិការប្រតិបត្តិ វាយតតម្លៃឯកសាររបស់អ្នកសង្កេតការណ៍ និងផ្តល់អនុសាសន៍ឱ្យអ្នកសង្កេតការណ៍បោះឆ្នោត ឬប្រសិនបើចាំបាច់ដាក់ស្នើឯកសារគាំទ្របន្ថែមអំពីអង្គការដើម្បីបញ្ជាក់បន្ថែម។
  • នៅចុងបញ្ចប់នៃអ្នកសង្កេតការណ៍គណៈកម្មាធិការប្រតិបត្តិនឹងបោះឆ្នោតនិងទទួលយកជាផ្លូវការសមាជិកថ្មីដោយសំឡេងភាគច្រើន ៥០% បូក ១ ឬបដិសេធពាក្យសុំប្រសិនបើការបោះឆ្នោតមានចំនួនតិចជាងចំនួនភាគច្រើនតម្រូវ។
  • ប្រសិនបើត្រូវបដិសេធគណៈកម្មាធិការប្រតិបត្តិ និងផ្តល់ហេតុផលច្បាស់លាស់ពីលក្ខណៈវិនិច្ឆ័យសម្រាប់សមាជិកភាពដែលមិនទាន់បានបំពេញដោយអង្គការដាក់ពាក្យស្នើសុំដូចមានចែងក្នុងនីតិវិធីនៃសមាជិកភាព។
  • បន្ទាប់មកនាយកប្រតិបត្តិ នឹងប្រកាសអំពីលទ្ធផលនៃការបោះឆ្នោតដល់សមាជិក។ សេចក្តីសម្រេចចុងក្រោយដោយមានហេតុផលសមស្របនឹងត្រូវកត់ត្រានៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំទូទៅរបស់អង្គការ គ.ស.ក។
  • ការបង់ថ្លៃសមាជិកភាពពេញសិទ្ធិនឹងត្រូវបានស្នើសុំចាប់តាំងពីថ្ងៃដែលមានការយល់ព្រមចូលក្នុង ជាសមាជិករបស់អង្គការ គ.ស.ក ។
  • អង្គការសង្កេតការណ៍គឺមានសិទ្ធិចូលរួមជាមួយអង្គការ គ.ស.ក ហើយតម្រូវឱ្យបង់ថ្លៃសេវាដើម្បីគ្របដណ្តប់សេវាទាំងអស់ និងធនធានផ្សេងសម្រាប់សកម្មភាពក្នុងរយៈពេលពីរខែសង្កេតការណ៍។

 

Membership