ការកៀរគរធនធាន

ការកៀរគរធនធាន គឺជាដំណើរការនៃការទទួលយកធនធានពីអ្នកផ្តល់ធនធាន ដោយប្រើប្រាស់នៅវិធីសាស្រ្ត ឬយន្តការខុសៗគ្នា ក្នុងការអនុវត្តការងារ ឬសកម្មភាពរបស់ស្ថាប័ន ដើម្បីសម្រេចឲ្យបានទៅតាមគោលដៅដែលបានកំណត់។ កិច្ចការនេះត្រូវការ ការអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព ដើម្បីទទួលបានធនធាន ដែលត្រូវការតាមពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ការកៀរគរធនធានគឺជាកត្តា ដែលធ្វើឲ្យស្ថាប័នទទួលបានធនធានត្រូវការសម្រាប់អនុវត្តការងារដូចដែលបានគ្រោងទុកនៅក្នុងផែនការសកម្មភាព។ ការកៀរគរធនធានគឺមិនមែនត្រឹមតែការរៃអង្គាសថវិការប៉ុណ្ណោះទេ វាគឺជាដំណើរការនៃការទទួលយកធនធានពីអ្នកផ្តល់ធនធាន (ម្ចាស់ជំនួយ) តាមយន្តការផ្សេងៗ។

ការកៀរគរធនធាន មានប្រាំផ្នែកសំខាន់ៗ ដែលពាក់ព័ន្ធគ្នា៖

  • ទស្សនៈទាន និងវដ្ដជីវិតនៃការកៀរគរធនធាន
  • ការធ្វើផែនទីម្ចាស់ជំនួយ ការធ្វើផែនទីធនធាន ទិដ្ឋភាពមូលនិធិ
  • ការគ្រប់គ្រងវដ្ដជីវិតគម្រោង
  • ការសរសេរគម្រោង
  • ការសរសេររបាយការណ៍