ការអភិវឌ្ឍន៍ស្ថាប័ន

ការអភិវឌ្ឍន៍ស្ថាប័នគឺ ជាទ្រឹស្តី និងការអនុវត្តនៃការផ្លាស់ប្តូរ ដែលមានផែនការ និងតាមបែបប្រប្រព័ន្ធ ជាឥរិយាបថជំនឿ និងគុណតម្លៃរបស់បុគ្គលិកតាមរយៈការបង្កើត និងការពង្រឹងកម្មវិធីបណ្ដុះបណ្ដាលរយៈពេលវែង។ ការអភិវឌ្ឍន៍ស្ថាប័នគឺ ជាសកម្មភាពតម្រង់ទិស។ វាចាប់ផ្តើមឡើងជាមួយការវិភាគ ទូលាយមួយនៅក្នុងស្ថាប័នទាំងមូល ដោយមានការយកចិត្តទុកដាក់អំពីស្ថានភាពបច្ចុប្បន្ន និងអំពីតម្រូវការនាពេលអនាគត ហើយប្រើបច្ចេកទេសវិទ្យាសាស្ត្រអាកប្បកិរិយាដូចជា៖ ឥរិយាបថគំរូ  ការបណ្តុះបណ្តាលដែលមានភាពផ្លាស់ប្រែ និងការវិភាគលើប្រតិបត្តិការ។ គោលបំណងនៃការអភិវឌ្ឍន៍ស្ថាប័ន គឺដើម្បីធ្វើអោយស្ថាប័នទទួលយកកាន់តែប្រសើចំពោះបរិយាកាសផ្លាស់ប្តូរផ្នែកខាងក្រៅយ៉ាងឆាប់រហ័ស នៃទីផ្សា បទបញ្ញតិ និងបច្ចេកវិជ្ជាថ្មីៗ។ 

ស្ថាប័នគ្រាន់តែជាឧបករណ៍មួយតែប៉ុណ្ណោះ ដើម្បីធ្វើអោយមានរចនាសម្ព័ន្ធ នៃភាពខុសគ្នា នៃយោបល់ គំនិត សកម្មភាពដើម្បីទទួលបានផលល្អបំផុតពីមនុស្សដែលធ្វើការក្នុងស្ថាប័ននិងដើម្បីណែនាំមនុស្សអោយឆ្ពោះទៅទិសដៅដែលពួកគេ (ឬការគ្រប់គ្រង) បានជ្រើសរើស។

ដូចនេះការអភិវឌ្ឍន៍ស្ថាប័ន គឺសំដៅលើមនុស្ស និងរចនាសម្ព័ន្ធនានា។ នៅពេលការអភិវឌ្ឍន៍ស្ថាប័នចូលទៅក្នុងអង្គការសង្គមស៊ីវិល និងបណ្តាញនានា ស្ថាប័នគឺជាមធ្យោបាយមួយ ដើម្បីធ្វើការតស៊ូមតិនិង  ផ្តល់សេវាកម្មនានា  ក្នុងការរួមចំណែកដល់ជីវិតកាន់តែប្រសើសម្រាប់ស្រ្តី  កុមារ និងបុរស ដែលទទួលបានតិចតួចនៃការថែទាំសុខភាព ការអប់រំ  ការងារ សុវត្ថិភាពស្បៀង បរិយាកាសល្អនិងបញ្ហាដ៏ទៃទៀត។

Event Calendar
07 Aug 2019, Basic Video Training
14 Aug 2019, Finance Learning Forum
20 Sep 2019, ICT Learning Forum
21 Oct 2019, Monitoring and Evaluation Learning Forum