ការបញ្ជ្រាបយេនឌ័រ

គោលគំនិតនៃបញ្ចូលបញ្ហាយេនឌ័រទៅក្នុងចរន្តចរិតលក្ខណៈសង្គមត្រូវបានបង្កើតយ៉ាងច្បាស់ជាយុទ្ធសាស្រ្តសកលមួយសម្រាប់លើកកម្ពស់សមភាពយេនឌ័រនៅក្នុងវេទិកាសកម្មភាពដែលបានអនុម័តនៅសន្និសីទពិភពលោកលើកទី៤ របស់អង្គការសហប្រជាជាតិស្តីពីស្រ្តីដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនក្នុងឆ្នាំ១៩៩៥ ។ ភាពចាំបាច់ដើម្បីធានាថាសមភាពយេនឌ័រគឺជាគោលដៅចម្បងនៅក្នុងគ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

នៅខែកក្កដា ឆ្នាំ១៩៩៧ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC)  បានកំណត់និយមន័យនៃការបញ្ជ្រាបយេនឌ័រដូចតទៅ៖ «ការបញ្ជ្រាបទស្សនវិស័យយេនឌ័រ គឺជាដំណើរការនៃការវាយតម្លៃផលប៉ះពាល់ចំពោះស្ត្រី និងបុរសចំពោះសកម្មភាពដែលបានគ្រោងទុក  រួមទាំងច្បាប់, គោលនយោបាយ  ឬកម្មវិធី នៅគ្រប់ទីកន្លែង និងគ្រប់កម្រិតទាំងអស់។ វាជាយុទ្ធសាស្ដ្រសម្រាប់ធ្វើឱ្យក្តីកង្វល់ និងបទពិសោធន៍របស់ស្ត្រី និងបុរស ជាផ្នែកសំខាន់ដែលត្រូវច្របាច់បញ្ចូលគ្នាក្នុងការរៀបចំគម្រោង, ការត្រួតពិនិត្យ  និងវាយតម្លៃលើគោលនយោបាយ និងកម្មវិធីនៅក្នុងគ្រប់វិស័យនយោបាយ, សេដ្ឋកិច្ច និងសង្គម ដើម្បីឱ្យស្ត្រី និងបុរសទទួលបានអត្ថប្រយោជន៍ស្មើៗគ្នា ហើយវិសមភាពនឹងត្រូវលប់បំបាត់ចោលរហូត។ គោលដៅចុងក្រោយបំផុតនៃការបញ្រ្ជាប គឺការធ្វើឱ្យមានសមភាពយេនឌ័រ។»

ការបញ្រ្ជាបយេនឌ័ររួមមានទាំងសកម្មភាពយេនឌ័រជាក់លាក់ និងសកម្មភាពចាំបាច់ផ្សេងៗទៀត ដែលកើតឡើងចំពោះស្ត្រី ឬបុរសស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ។ អន្តរាគមន៍យែនឌ័រជាក់លាក់ អាចកំណត់គោលដៅលើផ្នែកស្រ្តី, បុរស និងស្ត្រីរួមគ្នា ឬតែផ្នែកបុរសប៉ុណ្ណោះ ដើម្បីជួយពួកគេឱ្យចូលរួម និងទទួលបានផលប្រយោជន៍ស្មើៗគ្នាពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍។ ទាំងនេះគឺជាវិធានការបណ្តោះអាសន្ន ដែលចាំបាច់ត្រូវបង្កើតដើម្បីប្រឆាំងនឹងផលវិបាកដោយផ្ទាល់ និងដោយប្រយោលដែលបន្សល់ទុកដោយការរើសអើងកាលពីអតីតកាល។