តស៊ូមតិ

ការតស៊ូមតិ គឺជាកម្រងសកម្មភាពជាយុទ្ធសាស្រ្តមួយដែលបង្កើតឡើង ដើម្បីមានឥទ្ធិពលលើអ្នកដែលកាន់កាប់អំណាចរដ្ឋាភិបាល, នយោបាយ, សេដ្ឋកិច្ច ឬអំណាចឯកជន ក្នុងការអនុវត្តគោលនយោបាយសាធារណៈ និងការអនុវត្តសកម្មភាពផ្សេងៗដែលអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានអំណាចនយោបាយ និងធនធានសេដ្ឋកិច្ចតិចជាង។ 

យុទ្ធនាការតស៊ូមតិ គឺជាសកម្មភាពរយៈពេលវែងដែលរួមមានសកម្មភាពស្រាវជ្រាវ, ការធ្វើផែនការ, ការអនុវត្ត, ការតាមដាន និងវាយតម្លៃលើការខិតខំតស៊ូមតិ។ ការកាត់បន្ថយភាពក្រីក្រ, ការប្រយុទ្ធប្រឆាំងនឹងការជិះជាន់, ការប្រឆាំងនឹងភាពអយុត្តិធម៌ ឬការគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាប្រធានបទរួមនៃយុទ្ធនាការតស៊ូមតិ។

មិនថាមានការផ្លាស់ប្តូរគោលនយោបាយសាធារណៈអ្វីដែលយើងស្វែងរកនោះ  យុទ្ធនាការតស៊ូមតិដែលទទួលបានជោគជ័យទាំងអស់មានលក្ខណៈដូចគ្នា។

  • យុទ្ធសាស្ត្រ
  • សកម្មភាពជាស៊េរី
  • រចនាឡើងដើម្បីបញ្ចុះបញ្ចូល
  • មានគោលដៅ
  • កសាងសម្ព័ន្ធភាព
  • លទ្ធផលក្នុងការផ្លាស់ប្តូរ
Event Calendar
29 Jun 2018, កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ
15 Aug 2018, Finance Learning Forum #2 - Registration
05 Sep 2018, HR Learning Forum #2 - Registration
04 Oct 2018, M&E Learning Forum #2 - Registration
26 Jun 2018, Basic Video Training