ការគ្រប់គ្រងចំណេះដឹង

ការគ្រប់គ្រងចំណេះដឹង (KM) គឺជាវិធីសាស្រ្តរួមគ្នាមួយ ដែលទទួលបានមកពីការបង្កើត ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់ទិន្នន័យសំខាន់ៗ បានមកពីព័ត៌មាន និងចំណេះដឹងផ្សេងៗ។ ទិន្នន័យ និងចំណេះដឹងទាំងនេះអាចរួមបញ្ចូលបានទាំងការប្រូមូលទិន្នន័យ ឯកសារ របាយការណ៍ គោលនយោបាយ នីតិវិធី និងជំនាញ និងបទពិសោធន៍ ដែលបានប្រមែប្រមូលឬមិនទាន់បានចងក្រ ពីបុគ្គលិក និងអ្នកជំនាញម្នាក់ៗពីមុនៗមក។ ការគ្រប់គ្រងចំណេះដឹងគឺជាគំនិតមួយ ដែលព័ត៌មានត្រូវបានប្រែក្លាយទៅជាចំណេះដឹង ដែលអាចធ្វើទៅបាន និងអាចបង្កើតបានដោយងាយស្រួលក្នុងទម្រង់ ដែលអាចប្រើបាន  សម្រាប់មនុស្សដែលត្រូវការវា និងអាចអនុវត្តវាបាន។ អង្គការ គ.ស.ក បានប្រើវិធីសាស្រ្តការគ្រប់គ្រងចំណេះដឹងនេះជាច្រើន ដែលទាក់ទងនឹងវិស័យអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជានិងការសាកសួរពីអង្គការមិនមែនរដ្ឋាភិបាល ដែលជាសមាជិក ដៃគូ និង បណ្តាញដៃគូតាមខេត្តរបស់ អង្គការ គ.ស.ក  ហើយនិង រដ្ឋាភិបាល ម្ចាស់ជំនួយ និងវិស័យឯកជន លើប្រធានបទនានាដែលមានការប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាល និងអង្គការមួយចំនួន ដែលធ្វើការនៅក្នុងវិស័យជាក់ស្តែងមួយចំនួន ដើម្បីឱ្យព័ត៌មានលម្អិត នៃការទាក់ទងរបស់អង្គការមិនមែនរដ្ឋាភិបាលទៅកាន់ដៃគូ ដែលមានសក្តានុពលក្នុងបណ្តាញក្នុងតំបន់ពួកគេ។ អង្គការមួយចំនួនមានពត៌មានយ៉ាងច្រើនដែលបានមកពីការប្រមូលទិន្នន័យ ចំណេះដឹង និងជំនាញ ហើយចំនួននេះត្រូវបានរក្សាទុកពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅក្នុងពេលជាមួយគ្នានេះ អង្គការត្រូវការព័ត៌មាន និងចំណេះដឹងផ្សេងៗទាំងខាងក្នុងនិងខាងក្រៅចាំបាច់ ដើម្បីអនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ដើម្បីប្រើប្រាស់ និងទទួលបាននូវចំណេះដឹងទាំងនេះអោយបានប្រសើរបំផុត ចាំបាច់ត្រូវការប្រព័ន្ធប្រមូលទិន្នន័យ ដែលអាចរក្សាទុក ចែករំលែក និងគ្រប់គ្រងព័ត៌មានអោយប្រសិទ្ធភាពមួយ។

Event Calendar
07 Aug 2019, Basic Video Training
14 Aug 2019, Finance Learning Forum
20 Sep 2019, ICT Learning Forum
21 Oct 2019, Monitoring and Evaluation Learning Forum