យើងជានរណា?

ទិដ្ឋភាពទូទៅ

អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ (គ.ស.ក) គឺជាអង្គការ សមាជិកភាព ដែលមានទាំងអង្គការជាតិ និងអង្គការអន្តរជាតិប្រមាណជា១៧០ នៅកម្ពុជា។ អង្គការ គ.ស.ក បានដើរតួនាទីពិសេសចម្បងតាំងពីឆ្នាំ១៩៩០ សម្រាប់បង្ករលក្ខណះងាយស្រួលក្នុងការសម្របសម្រួលអង្គការសង្គមស៊ីវិលធ្វើការងាររួមគ្នាប្រកបដោយទំនួលខុសត្រូវ គណនេយ្យភាព ដើម្បីពង្រឹងអភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា។

ទស្សនវិស័យ

ការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា

បេសកកម្ម

ជាអង្គការសមាជិកភាព អង្គការ គ.ស.ក ធ្វើការក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ន ដើម្បីអភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពអង្គការសង្គមស៊ីវិលនៅកម្ពុជា

គោលដៅ

សង្គមស៊ីវិលមួយដែលមានកិច្ចសហការដ៏រឹងមាំ និងមានសមត្ថភាពឆ្លើយតប ទៅនឹងបញ្ហានៃការអភិវឌ្ឍនៅកម្ពុជា

គុណតម្លៃ

  • សុចរិតភាព
  • ភាពឆ្លើយតប
  • កិច្ចសហប្រតិបត្តិការ
  • គុណភាព
  • បរិយាប័ន្ន

 

សារពីលោក⁣ សឿង សារឿន នាយកប្រតិបត្តិ

ខ្ញុំមានសេចក្តីសោមនស្សរីករាយ  និងសូមស្វាគមន៍  និងថ្លែងអំណរគុណចំពោះការមកកាន់គេហទំព័ររបស់អង្គការ គ.ស.ក។ 

គេហទំព័រនេះ អាចនាំអ្នកទទួលបានព័ត៌មានអំពី គណនេយ្យភាព តម្លាភាពនិង បច្ចុប្បន្នភាព ក្នុងកម្មវិធីរបស់អង្គការ គ.ស.ក និងពីសមាជិកភាព អង្គការសង្គមស៊ីវិលនានា ព្រមទាំង រឿងរ៉ាវ ដែលកើតមានឡើង ក៏ដូចជាបញ្ហាប្រឈមផ្សេងៗសម្រាប់ការអភិវឌ្ឍន៍កម្ពុជា។ គេហទំព័រក៏បង្ហាញផងដែរនូវកម្មវិធីមជ្ឈមណ្ឌលអភិបាលកិច្ច (GHP 2017-2021) ដែលមានការសិក្សាស្រាវជ្រាវ  ឧបករណ៍និងប្រព័ន្ធសម្រាប់អភិបាលកិច្ច  ការកសាងសមត្ថភាព និងការរៀនសូត្រ  យុទ្ធនាការ និងការតស៊ូមតិ  ការចូលរួមពហុភាគី  និរន្តរភាពហិរញ្ញវត្ថុ  និងបច្ចេកវិទ្យាគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិត។ 

ខ្ញុំជឿជាក់ថាព័ត៌មានក្នុងគេហទំព័រនេះ នឹងអាចជួយជាប្រយោជន៍ដល់អ្នកសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់កម្ពុជា។

អង្គការ គ.ស.ក រីករាយក្នុងការបន្តធ្វើការងារជាមួយអ្នក និងទទួលនូវរាល់ការគាំទ្រពីអ្នក។ អង្គការ គ.ស.ក សូមទទួលនូវរាល់មតិយោបល់ពីអ្នកតាមរយះតំណភ្ជាប់នេះ

 
Event Calendar
07 Aug 2019, Basic Video Training
14 Aug 2019, Finance Learning Forum
20 Sep 2019, ICT Learning Forum
21 Oct 2019, Monitoring and Evaluation Learning Forum